សេចក្តីក្លាហានតើទាក់ទិនអ្វីនឹងភាពជាអ្នកដឹកនាំឆ្នើម? – Kampuchea Thmey Daily
Connect with us

KPT+

សេចក្តីក្លាហានតើទាក់ទិនអ្វីនឹងភាពជាអ្នកដឹកនាំឆ្នើម?

Published

on

ភាពក្លាហានមិនសុទ្ធតែមានពីកំណើតនោះទេ ប៉ុន្តែជាសមត្ថភាពដែលមនុស្សអាចវឹកហាត់បាន។ សម្រាប់បុគ្គលមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងឧបសគ្គដែលជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ សូមសាកល្បងគន្លឹះ ៤ ដែលជួយអភិវឌ្ឍសេចក្តីក្លាហានដោយខ្លួនឯង៖

១. ក្លាហាន មានន័យថា ហ៊ានប្រឈម

ក្លាហានប្រៀបដូចទម្លាប់មួយ ជួនកាលវាត្រូវការបណ្ដុះដោយការអនុវត្តជារឿយៗ។ រាល់ពេលដែលអ្នកមានអារម្មណ៍ទាក់ទើរ ឬជាប់គាំងដោយសារតែបញ្ហា នោះតម្រូវឱ្យ ប្រឈមមុខជាមួយវា។ ពេលខ្លះអ្នកត្រូវតែបង្ខំខ្លួនឯងឱ្យតទល់ជាមួយនឹងឧបសគ្គ បើទោះបីជាត្រូវចាញ់ក៏ដោយ ពីព្រោះនៅពេលដែលហ៊ានធ្វើបែបនេះ ស្មារតីនៃភាពក្លាហាននឹងកាន់តែរឹងមាំ។

២. ក្លាហាន មានន័យថា តស៊ូ

ក្លាហានរបស់បុគ្គលម្នាក់ ជាការទទួលខុសត្រូវគ្រប់រឿងរ៉ាវទាំងអស់ដែលបានធ្វើ ដោយមិនយកលេស ឬគេចវេសពីកំហុសដែលខ្លួនបង្កើតឡើយ។ ទោះបីជាបញ្ហាលំបាក ឬអារម្មណ៍តានតឹងក៏ដោយ អ្នកត្រូវតែអត់ធ្មត់ ហើយស៊ូទ្រាំប្រជែងជាមួយនឹងរឿងរ៉ាវទាំងនោះ រហូតដល់អ្វីៗចាប់ផ្តើមប្រសើរឡើង។

៣. ក្លាហាន មានន័យថា ហ៊ានធ្វើ

មនុស្សម្នាក់អាចក្លាយជាមេដឹកនាំឆ្នើមបាន លុះត្រាតែខ្លួនព្រមចាប់ផ្ដើមធ្វើសកម្មភាពមុនអ្នកណាទាំងអស់ ហើយធ្វើដោយគ្មានការបង្ខិតបង្ខំ។ អ្នកត្រូវតែបង្ហាញទង្វើជាមុនសម្រាប់អ្នកដើរតាមខ្លួន និងជម្រុញអ្នកដទៃជានិច្ចនូវអ្វីដែលពួកគេមិនហ៊ានបញ្ចេញសកម្មភាពឬនិយាយចេញមក។

៤. ក្លាហាន មានន័យថា ប្រថុយប្រថាន

គ្មានរឿងអស្ចារ្យណាកើតឡើងចំពោះមនុស្សកំសាកនោះទេ ​វាកើតបានតែចំពោះមនុស្សដែលហ៊ានប្រថុយនឹងហានិភ័យប៉ុណ្ណោះ។ មានតែបុគ្គលហ៊ានប្រថុយជាមួយហានិភ័យទេ ដែលអាចឆ្ពោះទៅដល់ទិសដៅនិងបង្កើនការរីកចម្រើនទៅមុខ។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវតែហ៊ានធ្វើដំណើរឆ្ពោះទៅមុខបន្ត ទើបលទ្ធផលមិនដូចអតីតកាល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ6 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ6 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ7 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ7 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម