Connect with us

KPT+

ទម្លាប់​ប្រចាំថ្ងៃ​តូច​ៗ​បង្កើតជីវិត​​ជោគជ័យ​មួយដោយមិន​ដឹង​ខ្លួន

បានផុស

នៅ

ជា​រឿយៗ​គ្នា​​យើង​តែង​សន្មត​ថា​ ដើម្បី​ទទួល​បាន​ជោគជ័យ​ត្រូវ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ទៅ​នឹង​អ្វី​មួយ។ ប៉ុន្តែ​មិន​ទាំងអស់​នោះ​ទេ​ ទោះបី​ការ​ផ្លាស់ប្ដូរ​ទាំងអស់​នាំ​មក​នូវ​សុភមង្គល​និង​ភាព​ជោគជ័យ​ នោះ​មិនមែន​មានន័យថា​ យើង​គួរ​តែ​មើល​រំលង​រឿង​តូចតាច​នោះ​ទេ។

ការ​ពិត​ ការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំថ្ងៃ​តូច​ៗ​ទៅវិញ​ទេ ​ដែល​ជា​ឥទ្ធិពល​ជាង​អ្វី​ទាំង​អស់៖

១. មាន​ទម្លាប់​ពេល​ព្រឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ព្រឹក​របស់​យើង​អាច​កំណត់​អារម្មណ៍​ពេញ​មួយ​ថ្ងៃ​បាន។ រឿង​ដំបូង​គួរ​ធ្វើ​គឺ​ត្រូវ​មាន​ទម្លាប់​ភ្ញាក់​ពី​ព្រឹក ​ហាត់ប្រាណ​ថែ​សុខភាព ​ទទួលទាន​អាហារ​មាន​ជីវជាតិ​ ផឹក​កាហ្វេ​អាន​សៀវភៅ ​ហើយ​សម្លឹង​មើល​ព្រះអាទិត្យ​រះ​ចូល​មក​ក្នុង​ផ្ទះ។

២. រៀនពីរបៀប​សុំ​ជំនួយ

យើង​ទាំងអស់​គ្នា​ជឿជាក់​ថា ​យើង​មិនមែន​ជា​មនុស្ស​​ពូកែ​​​ ហើយ​​អាច​ធ្វើអ្វី​គ្រប់យ៉ាង​បាន​ទេ។ ដូច្នេះ​ចែករំលែក​បន្ទុក ​និង​សុំ​ជំនួយ​ មានន័យថា ​យើង​ងាយ​ទទួល​ជោគជ័យ​ដូចគ្នា។

៣. ដឹង​គុណ

ជោគជ័យ​មិនមែន​ជា​អ្វី​ដែល​កើតឡើង​ដោយ​គ្មាន​ជំនួយ​ទេ ​ដូច្នេះ​ត្រូវ​ចេះ​អរគុណ​ដល់​អ្នករាល់គ្នា​និង​អ្វីៗ​ទាំងអស់​ដែល​​ធ្វើ​ឱ្យ​យើង​ជោគជ័យ​ និង​មាន​ថ្ងៃ​នេះ​មក​បាន។

៤. ជៀសវាង​ការ​រំខាន

ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​ត្រូវ​តែ​ច្បាស់លាស់ ​ដើម្បី​បាន​ទៅ​ដល់​ទីនោះ។ កុំ​ឲ្យ​អ្វី​មួយ​ចូល​ផ្លូវ​របស់​យើង​ឲ្យ​សោះ។ នោះ​មានន័យថា​ ចៀសវាង​ការ​រំខាន​ ភាព​រញ៉េរញ៉ៃ​រាំង​ដំណើរ​របស់​យើង។ បើ​អាច​គួរ​តែ​ចាកចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ នៅ​ពេល​ដែល​យើង​មាន​រឿង​អស្ចារ្យ​ដែល​ត្រូវ​ធ្វើ។

៥. ស្វែងរក​ចំណេះដឹង​ថ្មីៗ​ជានិច្ច

កុំ​ចាត់​ទុក​ខ្លួនឯង​ជា​អ្នក​ជំនាញ ត្រូវ​ចេះ​ស្វែងរក​ចំណេះ​ដឹង​ថ្មីៗ​ជានិច្ច​ ហើយ​ទទួល​យក​ថា​នឹង​មាន​អ្វី​ត្រូវ​រៀន​ជានិច្ច។ រៀន​ច្រើន​ឆ្ងល់​ច្រើន​ នោះ​ឱកាស​ជោគជ័យ​អាច​ឈាន​មក​រក​យើង​បាន។

៦. តាមដាន​បញ្ជី​ការងារ​ត្រូវ​ធ្វើ

តាមដាន​នូវ​បញ្ជី​ការងារ​ ហើយ​ដាក់​កាលវិភាគ​ធ្វើ​វា​ដោយ​លំអិត​ នោះ​ទើប​ចេញ​លទ្ធផល​សម​តាម​ចិត្ត។ ការ​ជ្រើសរើស​អ្វី​ដែល​យើង​បាន​ធ្វើ​ និង​ការ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ គឺ​វិធី​ចុងក្រោយ​ដើម្បី​លុប​បំបាត់​រាល់​ឧបសគ្គ​ទាំងអស់ ​នៅ​ក្នុង​ផ្លូវ​នៃ​ភាព​ជោគជ័យ​របស់​យើង។

៧. កុំ​ប្រៀបធៀប​ខ្លួនឯង

ជា​រឿយៗ​គោលដៅ​ផ្ទាល់ខ្លួន​របស់​យើង​ អាច​ត្រូវ​បាន​រំខាន​ដោយ​សមិទ្ធផល​របស់​អ្នកដទៃ។ ឈប់​ប្រៀបធៀប​ខ្លួនឯង​ ជាមួយ​គេ​ផ្សេង។ ផ្ដោត​លើ​គោលដៅ​ផ្ទាល់ខ្លួន​ ដើម្បី​ឲ្យ​ឱកាស​ល្អៗ​មក​រក​យើង​និង​ឈាន​ដល់​គោលដៅ​ទាំងនោះ​បាន​ឆាប់​រហ័ស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ careergirldaily

ចុចអាន៖ ធ្វើ«ប្លក់» គំនិតអាជីវកម្មតាមអ៊ិនធើណែតដែលល្អបំផុតសម្រាប់ឆ្នាំ២០២១

ចុចអាន៖ ជីវិត​លឿន​ណាស់ រស់នៅ​ឲ្យ​បាន​ពេញលេញ​ទើប​មិន​សោកស្ដាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម