Connect with us

KPT+

ស្ដេច ៥ អង្គមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនៅដើមឆ្នាំ ២០២១

បានផុស

នៅ

១. ស្តេច Maha Vajiralongkorn ប្រទេសថៃ

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៤៣ ពាន់លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជាព្រះជន្ម ៦៧ ព្រះវស្សាអង្គនេះឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ បន្ទាប់ពីបិតាសោយទិវង្គតកាលពីឆ្នាំ ២០១៦ ។ គ្រួសារទ្រង់កាន់កាប់ដីជាង ១៦,២១០ ហិកតានៅក្នុងប្រទេសថៃ ដោយមានកិច្ចសន្យាជួលចំនួន ៤ ម៉ឺនកន្លែងនៅក្នុងស្រុកដែលក្នុងនោះ ១៧,០០០ កន្លែងនៅរាជធានីបាងកក។ ព្រះមហាក្សត្រអង្គនេះក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ។ ទ្រង់ក៏ជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុតលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ THE BUSINESS STANDARD។

២. ស្ដេច Sultan Hassanal Bolkiah ប្រទេសព្រុយណេ

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ២៨ ពាន់លានដុល្លារ

បន្ទាប់ពីព្រះមហាក្សត្រីអេលីសាបិតទី ២ ស្តេច Sultan Hassanal Bolkiah គឺជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេទី ២ លើពិភពលោក។ ទ្រង់ក៏ជានាយករដ្ឋមន្រ្តីនៃប្រទេសព្រុយណេផងដែរ។ ទ្រព្យសម្បត្តិស្ដេចអង្គនេះមានប្រភពមកពីអាជីវកម្មនាំចេញប្រេង និងឧស្ម័នធម្មជាតិក្នុងស្រុក។ ស្តេច Sultan រស់នៅក្នុងវិមានធំជាងគេបំផុតលើលោកឈ្មោះ Istana Nurul Iman ដែលមានបន្ទប់ប្រមាណ ១៧៧៨ បន្ទប់ ហើយទ្រង់ក៏ត្រូវបាន South China Morning Post រាយការណ៍ថា ជាម្ចាស់នៃក្បួនឡាន Rolls Royces ជាង ៦០០ គ្រឿងផងដែរ។

៣. ស្តេច Salman Abdulaziz bin Saud ប្រទេសអារ៉ាប៊ីសាអូឌីត

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៨ ពាន់លានដុល្លារ

ព្រះរាជា Salman Abdulaziz bin Saud អាចស្ថិតនៅលំដាប់ទី៣ក្នុងបញ្ជីស្ដេចមានជាងគេតែអង្គឯង។ ប៉ុន្តែប្រសិនបើបូកទ្រព្យគ្រួសារទាំងមូល រាជវង្សអារ៉ាប៊ីសាអូឌីតជាគ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកដែលសម្បត្តិសរុបមានជាង ១ ទ្រីលានដុល្លារ។ ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត មានប្រភពចំណូលដ៏ធំបំផុតមកពីប្រេង រីឯការវិនិយោគនានាហាក់អាថ៌កំបាំងណាស់។ យ៉ាងណា Wikipedia ផ្សាយថា រាជវង្សនេះជាម្ចាស់វិមានថ្លៃៗ ឡានទំនើប ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជនជាច្រើនទៀត។

៤. Khalifa bin Zayed Al Nahyan ព្រះចៅ អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៨ ពាន់លានដុល្លារ

ទ្រង់ជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម និងជាព្រះចៅនៃរាជធានី អាប៊ូ ដាប៊ី ​(Abu Dahbi) ។ យោងតាម THE BUSINESS STANDARD ចុះផ្សាយថា ទ្រព្យសម្បត្តិរបស់ព្រះចៅអង្គនេះបានមកពីការងារជាប្រធានអាជ្ញាធរវិនិយោគនៅក្រុង អាប៊ូដាប៊ី ដែលគ្រប់គ្រងលើប្រេងនាំចេញ។ យ៉ាងណាក្ដីទ្រង់មានប្រជាប្រិយភាពសុះសាយពាសពេញពិភពលោកដោយសារសកម្មភាពសប្បុរសធម៌របស់ទ្រង់។

៥.  Sheikh Mohammed bin Rashid Al Maktoum ព្រះចៅឌូបៃ ប្រទេសអារ៉ាប់រួម

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៤ ពាន់លានដុល្លារ

ទ្រង់ជាអនុប្រធានាធិបតីនៃរដ្ឋអេមីរ៉ាតអារ៉ាប់រួម និងជាព្រះចៅនៃទីក្រុងឌូបៃ។ Sheikh Mohammed bin Rashid Al Maktoum ត្រូវបានមហាជនក្នុងលោកស្គាល់តាមរយៈការដាក់ឱ្យដំណើរការសហគ្រាសធំៗដូចជា ក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុន Jumeirah គ្រុប ដែលគ្រប់គ្រងលើរីសតនិងសណ្ឋាគារក្នុងស្រុក និងក្រុមហ៊ុនពាណិជ្ជកម្ម DP World ធំជាងគេនៅឌូបៃ។​ ទ្រង់ក៏ជាអ្នកប្រណាំងសេះដែលទទួលបានការបណ្តុះបណ្តាល និងជាអ្នកនិពន្ធកំណាព្យអារ៉ាប់ដ៏ល្បីល្បាញផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១

ចុចអាន៖ ស្ថិតក្នុងវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែមហាសេដ្ឋី ១០ រូបនេះបែរជារកប្រាក់ចំណេញបានរាប់ពាន់លានដុលា្លរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម