Connect with us

KPT+

បង្ហាញមុខប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេស ៤ នៅទ្វីបអាស៊ី

បានផុស

នៅ

គ្រប់គ្នាធ្លាប់ឮ និងបានដឹងមកជាច្រើនថា មេដឹកនាំកំពូលៗលើលោក សុទ្ធសឹងតែជាបុរស។ ស្ត្រីក្លាយជាអ្នកនាយករដ្ឋមន្ត្រី ប្រធានាធិបតី​ ឬជាមន្ត្រីក្នុងជួររដ្ឋាភិបាលនិងសភាពិតជាកម្រមានណាស់។

ទោះបីកម្រ មិនមែនន័យថា គ្មាននោះទេ។ ជាក់ស្ដែងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះប្រទេស ៤​ នៅទ្វីបអាស៊ី ក៏មានកំពូលមេដឹកនាំជាស្ត្រីដំបូងរបស់រដ្ឋដែលសុទ្ធតែកាន់តំណែងដោយសារការជាប់ឆ្នោត ។

តើជាដែនដីណាខ្លះ? ហើយស្រ្តីរូបណាដែលជាប្រធានាធិបតីដំបូងនៅក្នុងប្រទស?

ប្រធានាធិបតី សិង្ហបុរី លោកស្រី ហាលីម៉ា បិនទី យ៉ាកុប (Halimah binti Yacob)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាលីម៉ា បិនទី យ៉ាកុបជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសសិង្ហបូរី បន្ទាប់ពីត្រូវបានគេជ្រើសរើសក្នុងការបោះឆ្នោតប្រធានាធិបតីសិង្ហបុរីកាលពីឆ្នាំ ២០១៧។ ស្ត្រីវ័យ ៦៧ ឆ្នាំ រូបនេះជាប្រធានាធិបតីស្ត្រីដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កូននាគអាស៊ី។

ប្រធានាធិបតីកោះ តៃវ៉ាន់​ លោកស្រី សៃ អ៊ីង-វ៉េន (Tsai Ing-wen)

សៃ អ៊ីង-វ៉េនជាប្រធានាធិបតីទី ៧ នៃសាធារណរដ្ឋចិនរបស់ តៃវ៉ាន់ ចាប់តាំងពីឆ្នាំ ២០១៦​ មកម្ល៉េះ។ លោកស្រីមានវ័យ ៦៥ ឆ្នាំ ជាសមាជិកម្នាក់នៃគណបក្សរីកចម្រើនប្រជាធិបតេយ្យ ដែលក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់តៃវ៉ាន់ ទោះមិនទាន់បានឯករាជ្យពីសាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។

ប្រធានាធិបតី នេប៉ាល់ លោកស្រី ប៊ីដយ៉ា ដេវី បាន់ដារី (Bidya Devi Bhandari)

ប៊ីដយ៉ា ដេវី បាន់ដារីជាប្រធានាធិបតីទី ២ របស់នេប៉ាល់ និងជាស្ត្រីដំបូងដែលឡើងជាកំពូលមេដឹកនាំប្រទេសចាប់តាំងពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៥ ។ ក្នុងវ័យ ៦០ ឆ្នាំលោកស្រីជាបេក្ខជនជាប់ក្នុងការបោះឆ្នោតសភាដោយទទួលបានសំឡេងគាំទ្រ ៣២៧ លើ ៥៤៩ ទល់លោក Kul Bahadur Gurung បេក្ខជនប្រធានាធិបតីនៃសភានេប៉ាល់។

ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ប៉ាក គុន-ហេ (Park Geun-hye)

ប៉ាក គុន-ហេជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៧។ លោកស្រីជាស្ត្រីដំបូងគេដែលក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក៏ជាប្រធានាធិបតីស្ត្រីទីមួយដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រមុខរដ្ឋនៅអាស៊ីខាងកើត។ បច្ចុប្បន្ន ក្នុងវ័យ ៦៩ ឆ្នាំ លោកស្រី គុន-ហេ ត្រូវបានគេចោទប្រកាន់ និងកាត់ទោសពីបទពុករលួយពាក់ព័ន្ធហិរញ្ញវត្ថុ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ដេច ៥ អង្គមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនៅដើមឆ្នាំ ២០២១

ចុចអាន៖ ២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម