Connect with us

KPT+

ទង្វើសាមញ្ញៗ ៤ យ៉ាងនេះអាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត

បានផុស

នៅ

នរណាៗក៏សុទ្ធតែប្រឈមបញ្ហាជីវិតដែរ រហូតមានអ្នកខ្លះអាចមានបញ្ហាផ្លូវចិត្តដោយសារតានតឹងជាមួយឧបសគ្គខ្លាំងពេក។

ទោះយ៉ាងណាដើម្បីកែប្រែស្ថានការណ៍កុំឲ្យវិវត្តធ្ងន់ធ្ងរ គួរពិចារណាវិធីសាមញ្ញទាំង ៤ នេះសម្រាប់ជួយប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅថ្ងៃមុខ៖

១. កែរបបអាហារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលមានអារម្មណ៍ទន់ខ្សោយឬធ្លាក់ទឹកចិត្ត វាពិតជាចាំបាច់ណាស់ក្នុងការរក្សាស្ថេរភាពកម្រិតជាតិស្ករក្នុងឈាមដើម្បីជួយសម្រួលដល់អតុល្យភាពគីមីក្នុងរាងកាយ។

របបអាហារដែលមានជាតិស្ករដូចជា ភេសជ្ជៈកំប៉ុង ទឹកស៊ីរ៉ូ បង្អែម ប័រ នំខេក នំបុ័ងពណ៌ស និងស្ករផ្សេងទៀតសុទ្ធតែធ្វើឲ្យស្ទះសរសៃឈាម ព្រមទាំងធ្វើឲ្យឱ្យមានអារម្មណ៍ធុញទ្រាន់។ ដូច្នេះគួចៀសវាងអាហារទាំងនេះ ហើយត្រឡប់មកទទួលទានអាហារមានប្រូតេអ៊ីនខ្ពស់ និងអាហារមានកាបូអ៊ីដ្រាតទាប ព្រោះវាជួយឲ្យមានកម្លាំងរាងកាយ ក៏ដូចជាអភិវឌ្ឍកម្លាំងចិត្តផងដែរ។

២. គ្រប់គ្រងកិច្ចការតូចៗ

កិច្ចការដែលបំពេញប្រចាំថ្ងៃរបស់អ្នកអាចច្រើនលើសលប់ពេក ដែលជាមូលហេតុធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្ត។

ទម្លាប់ប្រចាំថ្ងៃដូចជា ការញ៉ាំអាហារពេលព្រឹក ការស្លៀកពាក់ ឬសូម្បីតែការងើបចេញពីគ្រែក៏អាចបង្កបញ្ហាប្រឈមធំៗសម្រាប់កិច្ចការផ្សេងទៀតពេញមួយថ្ងៃបានដែរ។

វិធីល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះគឺត្រូវបែកចែកភារកិច្ចទាំងនោះទៅជាដំណាក់កាលតូចៗដែលអាចគ្រប់គ្រងបាន។ ចូរកំណត់ខ្លួនឯងនូវបញ្ជីការងារជាជំហាន ៗ ដើម្បីអាចសម្រេចបាននូវអ្វីខ្លួនចង់បានសម្រាប់មួយថ្ងៃៗ។

៣. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណគឺជាឧបករណ៍ព្យាបាលដ៏មានឥទ្ធិពលដែលអាចអភិវឌ្ឍទំនុកចិត្ត បង្កើនអារម្មណ៍ល្អ បង្កើនថាមពល និងបន្ថយអារម្មណ៍អស់កម្លាំង។ វាជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តធម្មជាតិយ៉ាងមានប្រសិទ្ធិភាព។ ការធ្វើលំហាត់ប្រាណបង្កឱ្យមានប្រតិកម្មគីមីនៃអរម៉ូន endorphins ដែលអាចទប់ទល់នឹងភាពតានតឹងបានថែមទៀត។

បើទោះបីរវល់យ៉ាងណាក៏ដោយ មិនត្រូវភ្លេចឆ្លៀតហាត់ប្រាណឲ្យបាន ១៥-២០ នាទីឲ្យបានរាល់ថ្ងៃឡើយ។

៤. ចៀសសវាងនៅដាច់តែឯង

ការផ្ដាច់ខ្លួននៅតែឯង ធ្វើឲ្យខ្លួនមានអារម្មណ៍អាប់អួរនិងកាន់តែកណ្ដោចកណ្ដែងទ្វេរឡើង។ បើអ្នកជាមនុស្សឧស្សាហ៍តានតឹងផ្លូវចិត្ត ដើម្បីការពារកុំឲ្យវាវិវត្តទៅជាជំងឺបាក់ទឹកចិត្តទាន់ ត្រូវព្យាយាមចូលក្នុងចំណោមមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ណាត់មិត្តភក្តិជជែកគ្នាលេង ដើរផ្សារ មើលកុន  ឬមានដំណើរកម្សាន្តខ្លះៗ។ ល។

ភាពតានតឹងផ្លូវពិតជាមិនងាយនឹងធូរស្រាលទេ ដរាបណាអ្នកនៅតែចង់ទុកវាតែឯង និងនៅតែឱបក្រសោបទម្លាប់មិនល្អមួយចំនួន។ តាមពិត វាក៏មិនពិបាកពេកដែរក្នុងការរំសាយអារម្មណ៍ស្ត្រេស ព្រោះអ្នករឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយវា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ ៥ វិធីជំរុញទឹកចិត្តខ្លួនឯង កុំរង់ចាំ​ដល់អ្នកដទៃមកជួយគាំទ្រ

ចុចអាន៖ ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម