Connect with us

KPT+

គន្លឹះ​៤ យ៉ាង​សម្រាប់​យុវវ័យ​ដែល​ចង់​បាន​ការងារ​ដំបូង

បានផុស

នៅ

ខាងក្រោម​នេះ​គឺ​ជា​ព័ត៌មាន​ជំនួយ​៤ យ៉ាង ​ដែល​យើង​គួរ​សិក្សា​ស្វែងយល់​ពេល​មាន​បំណង​ចង់​បាន​ការងារ​ធ្វើ​ពេល​ទើប​ចេញ​ពី​សាលា​ភ្លាម៖

១. ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ពូកែ​និង​ចង់​ធ្វើ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ស្វែងរក​ការងារ​លើ​អ៊ីនធឺណិត ដោយ​ការ​​ចាប់ផ្ដើម​ដាក់ពាក្យ​សុំ​រាល់​តួនាទី​ដែល​យើង​រក ដំបូង ​ត្រូវ​គិត​ពី​អ្វី​ដែល​យើង​ពិត​ជា​ចង់​ធ្វើ​មែន​សិន ហើយ​ចាំ​ស្វែងរក​តួនាទី​ដែល​ពាក់ព័ន្ធ។

នេះ​ជា​ប្រយោជន៍ នឹង​ធ្វើ​ឲ្យយើង​ផ្ដោត​សំខាន់​ក្នុង​ការ​ស្វែងរក​ការងារ​របស់​យើង ​នៅ​លើ​តំបន់​ដែល​បាន​កំណត់​ច្បាស់ ​ឬ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សំណុំ​ជំនាញ​បទពិសោធន៍​និង​ចំណាប់​អារម្មណ៍​របស់​យើង។

. អាន​បទ​បរិយាយ​ការងារ​ច្បាស់​សិន សឹម​សម្រេចចិត្ត​ដាក់ពាក្យ

ជា​រឿយៗ​បេក្ខជន​នឹង​ដាក់​ពាក្យ​ទោះបី​ជា​បួន​បរិយាយ​ទាំងនោះ ពួកគេ​មិនធ្លាប់​ធ្វើ​ពី​មុន​ក៏​ដោយ ​ឬ​ដោយសារ​ពួកគេ​គិត​ថា​មិន​ខាតបង់​អ្វី។​ នេះ​ជា​ការ​បំបាក់​ទឹកចិត្ត​ខ្លួនឯង​ពេល​យើង​មិនជាប់ ។ ​ត្រូវ​អាន​អាន​បទបរិយាយ​ការងារ​ជាក់លាក់​​សិន​ ប្រសិន​យើង​មាន​ពាក់​កណ្ដាល​នៃ​តម្រូវការ​សឹម​សម្រេចចិត្ត​ដាក់​ពាក្យ។

៣. តាមដាន ព័ត៌មាន

ត្រូវ​ប្រាកដ​ថា​ នៅ​ពេល​យើង​បាន​ដាក់​ព័ត៌មាន​លំអិត​ នៅ​លើ​ជីវប្រវត្តិ​ ត្រូវ​ធានា​ថា ​គេ​អាច​អាច​ទាក់ទង​មក​យើង​បាន​គ្រប់​ពេល។ ត្រូវ​ពិនិត្យ​អ៊ីមែល​ទៀងទាត់ លេខទូរស័ព្ទ​ក៏​ត្រូវ​ប្រាកដ​ថា​ពិត​ជា​អាច​ទទួល​បាន។

បើ​សិន​យើង​មិន​យក​ចិត្ត​ទុក​ដាក់ ​ហើយ​ខកខាន​ទទួល​ការ​ហៅ​ ត្រូវ​ផ្ញើ​សារ​ជា​សំឡេង​ទៅ​វិញ។ ការ​ខកខាន​ក្នុង​ការ​ហៅ​ ធ្វើ​ឲ្យ​យើង​មើល​ទៅ​ដូចជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុសត្រូវ​ ឬ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ​នេះ​ទាល់​តែ​សោះ​ ហើយ​អាច​រារាំង​តួនាទី​ផង​ដែរ។

. អត់ធ្មត់

រឿង​សំខាន់​ដែល​ត្រូវ​ចងចាំ​ គឺ​ត្រូវ​មាន​ទាំង​ភាព​ប្រាកដនិយម​និង​អត់ធ្មត់ ទោះ​ជំហាន​ដំបូង​នេះ​មិន​ដំណើរការ​ល្អ​ក៏​ដោយ។ គ្រប់យ៉ាង​ត្រូវ​ធ្វើ​ដោយ​មាន​វិន័យ​និង​ធ្វើ​ដោយ​ល្អ​នឹង​ក្លាយ​ជា​ទម្លាប់​សំខាន់​ក្នុង​ជីវិត​ការងារ​យើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណុច​ធំៗ​ក្នុងបទទូន្មាន​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heavy Sound Labs

ចុចអាន៖រីករាយថ្ងៃបុណ្យក្តីស្រលាញ់ មកអានជីវិតស្នេហាមហាសេដ្ឋី Jeff Bezos

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម