Connect with us

KPT+

​៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!

បានផុស

នៅ

សេដ្ឋី Rush Limbaugh គឺ​ជា​អ្នក​សំដែង​ជនជាតិ​អាមេរិក ​និង​អ្នក​រៀបចំ​កម្មវិធី​វិទ្យុ​ជា​អ្នកនិពន្ធ​ក៏​ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ​ផង​ដែល​មាន​ការ​វាយតម្លៃ​ថា ​ទ្រព្យសម្បត្តិ​របស់​លោក​នៅ​ឆ្នាំ​២០១៨ ​មាន​ចំនួន ៥៩០ លាន​ដុល្លារ​អាមេរិក។

លោក​បាន​ឲ្យ​ដំបូន្មាន​បី​យ៉ាង​ចំពោះ​អ្នក​ដែល​នៅ​សុខៗ​ទទួល​បាន​ទ្រព្យសម្បត្តិ​ដោយ​ស្មាន​មិន​ដល់​ថា៖

១ កុំ​ទាន់​ឈប់​ពី​ការងារ

ការ​ឈប់​ការងារ​ភ្លាមៗ​បន្ទាប់​ពី​មាន​ប្រាក់ គឺ​ជា​រឿង​ដែល​ធ្លាប់​ធ្វើ​​ឲ្យ​អ្នក​មាន​ជាច្រើន​ក្ស័យធន​រួច​មក​ហើយ។ យើង​នៅ​លើ​លោក​នេះ គ្មាន​អ្នកណា​ម្នាក់​អាច​រីកចម្រើន​ដោយ​មិន​ធ្វើការ​ងារ​នោះ​ទេ ទោះ​អ្នក​ខ្ជិល អ្នក​ខ្សោយ អ្នក​មាន កប់​ពពក​យ៉ាងណា ពួកគេ​តែងតែ​ត្រូវ​ក្រោក​ឡើង​

មក ហើយ​ចេញ​ទៅ​ធ្វើការ ។ បុគ្គល​ដែល​មិន​ធ្វើការ​ងារ​ហើយ​មាន​ប្រាក់​ច្រើន គេ​នឹង​ចាយវាយ​វា រហូត​អស់ពីខ្លួន ចំណែក​ទីតាំង​ការងារ​ក្នុង​សង្គម​ក៏​ខកខាន​តាម​មិនទាន់​គេឯង​ចុងក្រោយ​គេ​នឹង​បរាជ័យ។ រក្សា​ការងារ​ប្រចាំថ្ងៃ​និង​របៀប​ដែល​ធ្វើ​កន្លងមក មិនថា​ការ​ដាក់​ខ្លួន​ ការ​សន្សំ ការ​រៀន​សូត្រ​ពី​​បញ្ហា នឹង​ជួយ​បង្ហាញ​ផ្លូវ​ដល់​​យើង​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រើប្រាស់​ប្រាក់​សំណាង​នោះ​បាន​ប្រសើរ​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ អនុវត្ត ទម្លាប់ ៥% របស់​ពួក​អ្នកមាន​

ច្បាប់ ៥ ភាគរយ ​ជា​ទម្លាប់​ដែល​ពួក​អ្នក​មាន​ចេះ​មក​តគ្នា។ ច្បាប់ ៥ ភាគរយ​កើត​ឡើង​ពី​ការ​​វិនិយោគ​ជា​មធ្យម។ នេះ​ជា​របៀប​ទុក​លុយ​ប្រមូល​យក​ការ​ប្រាក់​ដែល​ពួក​អ្នក​មាន​និយម​ធ្វើ ដែល​ទុកចោល​នៅ​ធនាគារ​ឬ​ជាមួយ​ការ​វិនិយោគ​ណា​មួយ​ដែល​តូចៗ​តែ​មាន​ហានិភ័យ​តិច​បំផុត ដែល​តែង​នាំ​ត្រឡប់​មក​វិញ​នូវ​ការ​ប្រាក់ ច្រើនជាង ៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ឧទាហរណ៍ ដី​នោះ​លក់​បាន ១លានដុល្លារ។ ប្រើ​ទម្លាប់ ៥% នោះ​និង​នាំ​មក​នូវ​ប្រាក់​បន្ថែម៥ម៉ឺន ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ស្រេច​ទៅ​ហើយ​។ ចុះ​បើ​វា​កើន​ជា​រៀងរាល់​ឆ្នាំ? បញ្ហា​ធំ​របស់​មនុស្ស​យើង​គឺ​នៅ​ពេល​ដែល​មាន​លុយ​លាន​ក្នុង​ដៃ បែរ​ជា​ចូលចិត្ត​ទៅ​វិនិយោគ​អ្វី​ដែល​ទទួល​បាន​ផល​ចំណេញ​ម្ដង​រាប់​លាន​តែ​ម្ដង​ហើយ ប្រឈម​និង​ហានិភ័យ​ខ្ពស់​ដោយ​មើលរំលង​ទម្លាប់៥ភាគរយនេះ។

៣​ កុំ​ឲ្យ​មិត្តភ័ក្ដិ​ខ្ចី​លុយ

បើ​ឲ្យ​​គេ​រាល់គ្នា​ដឹង​ថា​យើង​កំពុង​មាន​លុយ មានន័យថា មិន​យូរ​មិន​ឆាប់​ពួកគេ​ធំ​ក្លិន​វា​ហើយ​ចង់​បាន​ចំណែក​ឬ​ហោច​ណាស់​មក​ពឹង​ពាក់​ដោយ​ប្រើ​នុយ​មនោសញ្ចេតនា។

ពួកគេ​ទាំងអស់​អាច​ចូល​មក​ជាមួយ​ គំនិត​បណ្ដាក់​ទុន​ថ្មីៗ គម្រោង​ថ្មីៗ គំនិត​ថ្មីៗ ឬ​មាន​បញ្ហា​បន្ទាន់​ថ្មី​ដែល​ត្រូវ​ការ​លុយ​របស់​យើង។ ពេល​ដែល​លុយ​ចេញ​ពី​ដៃ​យើង​ហើយ វា​មិន​ងាយ​វិល​មក​វិញ​នោះ​ទេ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​លុយ​និង​ទំនាក់ទំនង​របស់​យើង​នឹង​ត្រូវ​វិនាស​ទៅ​ក្នុង​ពេល​ជាមួយ​គ្នា។ ប្រសិន​បើ​យើង​ព្រម​​ឲ្យ​លុយ​ទៅ​ពួកគេ​យើង​នឹង​បាត់បង់​ប្រាក់​នោះ ហើយ​ប្រសិន​បើ​យើង​ព្រម​ពួកគេ​នឹង​អាក់​អន់​ចិត្ត។ ចង់​គេច​បញ្ហា​នេះ​ហើយ​បាន​ជា​មនុស្ស​ជា​ច្រើន​មិន​រើស​យក​វិធី​អួតអាង​សម្ដែង​អំពី​កម្រិត​ទ្រព្យសម្បត្តិ​ដែល​គេ​មាន​នោះ​ទេ។

ពិធី​ករ​កម្មវិធី​ជជែក​តាមវិទ្យុ​លោក Rush Limbaugh កើត​នៅ រដ្ឋ Missouri ជា​កូនប្រុស​របស់​មេធាវី​និង​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក។ គាត់​បាន​បញ្ចប់ Cape Girardeau វិទ្យាល័យ Missouri Central ហើយ​​​បង្កើត​កម្មវិធី​ជជែក​តាមវិទ្យុ ដោយ​ចាប់ផ្ដើម​នៅ​រដ្ឋ​កាលីហ្វ័រញ៉ាក្នុងឆ្នាំ ១៩៨៤ ។

បួន​ឆ្នាំ​ក្រោយ​មក​កម្មវិធី​របស់​គាត់​ត្រូវ​បាន​ចាក់​ផ្សាយ​បន្ថែម​ទៅ​កាន់​ទីក្រុង​ញូវយ៉ក។ បច្ចុប្បន្នRush Limbaugh Show ចាក់​ផ្សាយ​ពី​រដ្ឋ ផ្លរីដា ​ជា​កម្ម​វិធី​ប្រមូល​ផ្ដុំ​អ្នក​ស្ដាប់​ប្រហែល ១៣,២៥ លាន​នាក់​ក្នុង​មួយ​ថ្ងៃ និង​ជា​កម្មវិធី​​ដែល​មាន​អ្នក​ស្ដាប់​ច្រើន​បំផុត​នៅ​អាមេរិក។

នៅ​ទសវត្សឆ្នាំ ១៩៩០ គាត់​បាន​ចេញ​សៀវភៅ​ខ្លះ​ដែល​ត្រូវ​បាន​រាប់​ចូល​ក្នុង​បញ្ជី​លក់​ដាច់​បំផុត​នៅ​ញូវយ៉ក។

Rush Limbaugh ក៏​ជា​អ្នក​និយាយ​វិទ្យុ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក គឺ​នៅ​ឆ្នាំ ២០០៦ គាត់​បាន​ចុះ​កិច្ចសន្យា​និយាយ​ ក្នុង​តម្លៃ ៤០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជាមួយ​កិច្ចសន្យា​ដប់​ឆ្នាំ៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖គេនៅតែសង្ស័យ​អំពី​សកម្មភាព​មនុស្ស​ធម៌​របស់ក្រុមមហាសេដ្ឋី ថា​ជាយុទ្ធសាស្តរកស៊ី !

ចុចអាន៖របត់សំខាន់បី នៃជីវិតមនុស្ស​ដែលគ្រប់គ្នា​គួរដឹង នឹងត្រៀមខ្លួនទាន់ពេលវេលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម