Connect with us

KPT+

៨ យ៉ាង​គួរ​ឲ្យ​ចាប់អារម្មណ៍ ទាក់ទិន​នឹង​ខែ​កញ្ញា

បានផុស

នៅ

ក្រៅ​ពី​ស្គាល់​ថា កញ្ញា ជាខែទី៩នៃឆ្នាំសុរិយគតិ តើ​គ្នាយើង​បាន​ឮ​អ្វី​ខ្លះ​ទៀត​ពី​ខែ​នេះ?

អត្ថបទ​ខាងក្រោម​នឹង​លើក​យក​អាថ៌កំបាំង​មួយ​ចំនួន​ពី​ខែ​កញ្ញា​​ ដែល​គ្នា​យើង​ខ្លះ​មិន​ធ្លាប់​បាន​ដឹង!

១/ ដើម​ឡើយ​ខែ​កញ្ញា ជា​ខែ​ទី ៧ ក្នុង​ប្រតិទិន​រ៉ូម៉ាំង​បុរាណ។ វា​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Septem ដែល​ប្រែ​ថា “ខែ​ទី ៧” ។ លុះ​ដល់​ឆ្នាំ ៤៥១ មុន​គ្រិស្តសករាជ ខែ​មករា​និង​កុម្ភៈ​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ប្រតិទិន ទើប​ធ្វើ​ឲ្យ​ខែ​កញ្ញា​ក្លាយ​ជា​ខែ​ទី ៩ វិញ​ម្ដង។

២/ ខែ​កញ្ញា​មាន​រយៈ​ពេល​តែ ២៩ ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​រ៉ូម៉ាំង​លោក Julius Caesar ក្នុងឆ្នាំ ៤៦មុនគ្រឹស្តរាជ ប្រតិទិន​ក៏​មាន​មួយ​ថ្ងៃ​បន្ថែម​ទៀត។

៣/ ជំនឿ​របស់​រ៉ូម​ច្រើន​តែ​ភ្ជាប់​ខែ​ទាំងអស់​ជាមួយ​ព្រះ​ផ្សេងៗ។ ដោយសារ​កញ្ញា​ជា​ខែ​ក្ដៅ វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ព្រះ Vulcan ដែល​ជា​អាទិទេព​អគ្គី​នៃ​ជំនឿ​រ៉ូម៉ាំង។

៤/ នៅ​ឆ្នាំ ១៧៥២ ចក្រភពអង់គ្លេស​បាន​រំលង ១១ ថ្ងៃ​នៃ​ខែ​កញ្ញា​ចោល​ ក្នុង​ចន្លោះ​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ១៤ ។ មូលហេតុ​ដោយសារ​ធ្វើការ​ផ្លាស់ប្ដូរ​ប្រតិទិន​ពី Julian ទៅ Gregorian។

៥/ ថ្ងៃទី ១ ខែ​កញ្ញា ឆ្នាំ ១៩៣៩ ជា​ថ្ងៃ​ខ្មៅ​ងងឹត​សម្រាប់​ពិភពលោក។ នៅ​ថ្ងៃ​នោះ មេដឹកនាំ​ប្រទេស​អាល្លឺម៉ង់​លោក​ហ៊ីត្លែរ​បាន​លុកលុយ​ប្រទេស​ប៉ូឡូញ ដែល​ជា​ថ្ងៃ​ចាប់ផ្ដើម​សង្គ្រាម​លោក​លើក​ទី ២ ។

៦/ អ្នក​កើត​ខែ​កញ្ញា មាន​និមិត្ត​សញ្ញា​តារានិករ​ពីរ។ ប្រសិន​បើ​កើត​មុន​ថ្ងៃ​ទី ២៣ អ្នក​នោះ​ស្ថិត​ក្នុង​តារានិករ Virgo តែ​បើ​កើត​ក្រោយ​ថ្ងៃ​ទី ២៣ ម្នាក់​នោះ​ជា​តារានិករ Libra ។ មនុស្ស​ក្រុម Virgo ជា​បុគ្គល​ពូកែ​វិភាគ ឧស្សាហ៍​ព្យាយាម ចិត្តល្អ និង​ស្មោះត្រង់។ រី​ឯ​មនុស្ស​ក្រុម Libra ពូកែ​ទំនាក់ទំនង វាងវៃ និង​ចិត្តល្អ។

៧/ ក្នុង​ប្រទេស​ភាគច្រើន​នៅ​អឌ្ឍគោល​ខាងជើង ខែ​កញ្ញា​ជា​ពេល​ដែល​សិស្ស​ចាប់ផ្ដើម​បវេសនកាល​ថ្មី។ ខណៈ​ពេល​ប្រទេស អ៊ីស្រាអែល ចូលរៀន​នៅ​ថ្ងៃ​ទី ១ ខែ​កញ្ញា​ជា​រៀងរាល់​ឆ្នាំ និង​ប្រទេស​មួយ​ចំនួន​ទៀត​ចូល​រៀន​ថ្ងៃ​ចន្ទ សប្ដាហ៍​ទី​មួយ​នៃ​ខែ​នេះ។

៨/ ថ្ងៃ​ទី ១១ ខែ​កញ្ញា​ឆ្នាំ ២០០១ ជា​ថ្ងៃ​សោកនាដកម្ម​មួយ​របស់​ពិភពលោក។ វា​ជា​ថ្ងៃ ដែល​ក្រុម​ភេរវករ​បាន​វាយប្រហារ​លើ​ទឹកដី​អាមេរិក ដោយ​ប្លន់​យន្តហោះ​ពាណិជ្ជកម្ម​ចំនួន៤គ្រឿង។ យន្តហោះ​ពីរ​គ្រឿង​បាន​ហោះ​បំបុក​អគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ហើយ​មួយ​ទៀត​ត្រូវ​បាន​ធ្លាក់​ចូល​មន្ទីរ Pentagon (អគារ​ការិយាល័យ​កណ្ដាល​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក) និង​យន្តហោះ​ទី ៤ បាន​ចុះ​ចត​ឯ​វាល​មួយ​ក្នុង​រដ្ឋ Pennsylvania៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សន្យា

ប្រភព៖ THEFACTSITE

ចុចអាន៖សារមន្ទីរ​ Sanxingdui ទីតម្កល់វត្ថុបុរាណជាច្រើនដែលមានអាយុកាលជាង ៤០០០ឆ្នាំ

ចុចអាន៖គ្រាន់​តែ​ស្រកី​ដូង​ក៏​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ពិភពលោក​បាន​ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម