Connect with us

KPT+

បើឪពុកម្ដាយ​មិន​គាំទ្រ​គោលដៅជីវិត​របស់កូន គួរធ្វើដូចម្តេចវិញ?

បានផុស

នៅ

គ្រប់គ្នាមានគោលដៅជីវិត! ការធ្វើតាមគោលដៅ មានន័យថា បានសម្រេចក្ដីសុបិនរបស់ខ្លួន ហើយវាជាជីវិត​ដ៏អស្ចារ្យមួយ។ មនុស្សណាគ្មាន​ក្តីស្រមៃ គ្មានគោលដៅច្បាស់លាស់ មែងតែងតែរស់នៅ ហាក់មិនមានន័យអ្វី ហើយរមែងចំណាយពេលមិនបានជាប្រយោជន៍អ្វីសោះ។

ចុះបើអ្នកខ្លះមានគោលដៅហើយ តែឪពុកម្ដាយ​មិន​គាំទ្រ​ គួរគិតម៉េចវិញ?

ខាងក្រោម​នេះ​ជា​គន្លឹះ​ទាំង ៥ យ៉ាង​ដែល​អ្នក​គួរ​អាន​ ដើម្បី​ស្វែងយល់​ពី​ឪពុកម្ដាយដែលបដិសេធអ្នក​៖

១. ព្យាយាមយល់ពីកង្វល់ពួកគាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ឪពុកម្ដាយ​ជំទាស់​នឹង​ជម្រើស​អាជីព​របស់​អ្នក​ សូម​ព្យាយាម​យល់​ពី​មូលហេតុ​ទាំង​នោះ​សិន។  សួរ​ខ្លួនឯង​សិនថា ហេតុអ្វី​ពួកគាត់​ជំទាស់​នឹង​អាជីព​នេះ?

វាអាចដោយសារ​តែ​ពួកគាត់​យល់​ថា ​អ្នក​នឹង​មិន​ទទួល​បាន​ប្រាក់​ចំណូល​ល្អ​ ហើយ​ថែម​ទាំង​គ្មាន​ស្ថិរភាព ​ក៏ដូចជាប្រឈម​ហានិភ័យ​ផ្សេង​ទៀត។ល។ ឪពុកម្ដាយ​ដែល​មាន​វ័យ​ចំណាស់ រមែងអាចមើលដឹង​ពីបញ្ហា​ដែល​កើតមាន​ឡើង ​​មុន​យើងទៅទៀត។

២. និយាយ​ជាមួយ​ឪពុកម្ដាយ

កុំ​ចាប់ផ្ដើម​ជាមួយ​ការ​ចោទ​ប្រកាន់​ពួកគាត់ ​ប៉ុន្តែ​ព្យាយាម​សួរ​ពួកគាត់​វិញ​ ហើយ​ពន្យល់​ពី​គោលបំណង​របស់​អ្នក។ បន្ទាប់មក​ស្ដាប់​ដោយ​មិន​លម្អៀង​ ហើយថ្លឹងថ្លែង​ហេតុផល​រវាងយើងនិង​គាត់។

វា​មិន​ចម្លែក​ឡើយ​ ដែល​យើង​ធំ​ឡើង​នៅ​យុគសម័យ​ខុស​គ្នា​ពី​ឪពុកម្ដាយ​។ អាចថាឪពុកម្ដាយ​របស់​យើង ​ធ្លាប់រស់នៅ​នៅ​ក្នុង​ពិភពលោក​មួយដែល​មិន​មែនជាសម័យឌីជីថល។ ដូច្នេះ គាត់​មាន​អាកប្បកិរិយា ​និងចិត្ត​គំនិត ខុស​ពីជំនាន់យើង។

៣. អះអាង​ខ្លួនឯង​ឲ្យ​ពួកគាត់​ជឿជាក់

បើ​ឪពុកម្ដាយ​របស់​អ្នក​នៅ​តែ​ជំទាស់ ​សូម​គូស​បន្ទាត់​ ហើយ​ដាក់​ជំហរ​អះអាង​មួយ ឱ្យ​ពួកគាត់​ដឹង​ថា អ្នក​យល់​ពី​បំណង​ល្អ​របស់​គាត់​មក​លើ​អ្នក ​ប៉ុន្តែ​អ្នក​ក៏​ចង់​សាកល្បង​វា ​ហើយ​ស្វែងរក​ផ្លូវ​របស់​ខ្លួនឯង។

​ប្រាប់​ពួកគាត់​ សូម​កុំ​បារម្ភ!​ អ្នក​នឹង​ធ្វើ​ឱ្យ​ពួកគាត់​មាន​មោទកភាព​ចំពោះ​អ្នក!

៤. ប្រឹងបោះ​ជំហាន​ទៅ​មុខឱ្យពួកគាត់មើលឃើញជោគជ័យ

ដើម្បី​ចាប់ផ្ដើម​ជោគជ័យនៃ​គោលដៅ​ ​វា​មិន​សុទ្ធតែអាស្រ័យ​លើ​ការ​យល់ព្រម​ពី​ឪពុកម្ដាយ​ឡើយ។ ទោះបី​ជា​ពួកគាត់​បណ្ដេញ​ចេញ​ពី​ផ្ទះ ​ឬ​កាត់​ប្រាក់​ចាយវាយ​ប្រចាំថ្ងៃ (បើ​អ្នក​នៅ​ពឹងផ្អែក​លើ​ហិរញ្ញវត្ថុ​ពួកគាត់) អ្នក​ត្រូវ​តែ​​បន្ត​ដំណើរ​ទៅមុខ ​ធ្វើយ៉ាងណាឱ្យពួកគាត់ឃើញថា អ្នកប្រឹងប្រែងប៉ុនណា ហើយការ​ខិតខំនោះ ប្រាកដជាជោគជ័យនៅថ្ងៃខាងមុខ។

៥. និយាយ​តិច ​មាន​សកម្មភាព​ច្រើន

ការនិយាយ​ច្រើន វា​​គ្មាន​ន័យ​អីទេ ​​បើ​មិន​លេចចេញ​ជា​លទ្ធផល​បង្ហាញ​ពួកគាត់។ ប្រសិន​បើ​អ្នក​គិតតែព្យាយាម​និយាយ ​ប៉ុន្តែ​ឪពុកម្ដាយ​មិន​ស្ដាប់​ សូម​ធ្វើ​ឲ្យ​គោលដៅ​របស់​អ្នក​សម្រេច​សិន​ ហើយ​បង្ហាញ​លទ្ធផល​ទាំងនោះ​ប្រាប់​ពួកគាត់។

ចង់​ឲ្យ​ឪពុកម្ដាយ​ជឿជាក់​លើ​អ្នក ​ចូរ​បង្ហាញ​ពួកគាត់​ពី​សមិទ្ធិផល!

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

ចុចអាន៖ ៧ យ៉ាង​នេះ​អ្នក​ដែល​មាន​យុវតី​វ័យ២០ ឆ្នាំ​ក្នុង​បន្ទុក​គួរ​យល់​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម