Connect with us

KPT+

ផ្លាស់ប្ដូរ​គំនិត​អវិជ្ជមាន​ថ្ងៃនេះ ចាប់ផ្ដើម​ដោយ​វិធី​ងាយៗ

បានផុស

នៅ

មុន​នឹង​យើង​អាច​អភិវឌ្ឍ​ផ្នត់​គំនិត​ឲ្យ​បាន​វិជ្ជមាន យើ​ងត្រូវទទួលស្គាល់ថាយើង​ខ្វះ និង​ចាប់ផ្ដើម​ធ្វើការ​លើ​ការ​ផ្លាស់ប្ដូរ។ត្រូវ​ជឿថា លំនាំគំនិត និងឥរិយាបទអវិជ្ជមាន នឹង​បំផ្លាញអនាគត​យើងទំាងស្រុង សូម្បី​តែ​បច្ចុប្បន្ន​ក៏យើងមិនដែលមាន​លទ្ធផល​អ្វីល្អ ឬរស់នៅសប្បាយចិត្ត​ដែរ។

តើផ្នត់គំនិតអវិជ្ជមានរបស់យើងសម្គាល់របៀបណា?

និយាយ ឲ្យសាមញ្ញ គេ​ចាត់ថ្នាក់អ្វីដែលមនុស្ស​អាចគ្រប់គ្រងដោយផ្ទាល់ដោយគេហៅវាថា ជាកក្តាខាងក្នុង ចំណែក​អ្វីៗដែលមិនអាចគ្រប់គ្រងបាន​គេហៅ​ថា កត្តាខាងក្រៅ ។ នៅ​ក្នុង​ជីវិត យើង​តែងតែ​ទទួលឥទ្ធិពលពីការរួមផ្សំគ្នា នៃកត្តាខាងក្នុងនិងខាងក្រៅ។

កត្តា​ខាងក្រៅនឹងមាននៅពាក់ព័ន្ធក្បែរៗជីវិត​យើង​ជានិច្ច។ ជា​រឿយៗ​យើង​មិន​អាច​គ្រប់គ្រង​វា​បាន​ទេ ទាំង​ដែលមិនអាច​ជៀសវាង​វា​បានទៀត។ ឧទាហរណ៍ គ្រោះថ្នាក់ជំងឺ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ល។ ទាំងនេះ តែងតែ​មានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតរបស់យើង ធ្វើឲ្យយើង​ស្ត្រេស។

ប៉ុន្តែនៅថ្ងៃនេះ KPT plus ចូលមក ពង្រឹង​កត្តាខាងក្នុងរបស់យើង​ដើម្បីកាត់បន្ថយ ការ​ផ្ដេកផ្ដួល លើ​ភាពអវិជ្ជមានកត្តាខាងក្រៅ។ ពេលខ្លះ​ទម្លាប់អាក្រក់ នៃ​ការ​បណ្តោយ​ផ្តេកផ្តួល​ពីកត្តាខាងក្នុងដែលចំណុះ​កត្តាខាងក្រៅ បាន​បំផ្លិចបំផ្លាញអាជីព​ឬជីវិត​របស់យើង។

អាកប្បកិរិយា​និង​ទម្លាប់ អាចនាំ ឲ្យមានឥរិយាបទបំផ្លិចបំផ្លាញដែលយើងគិតថា យើង​មិន​អាច​មាន​អំណាច​ផ្លាស់ប្ដូរ​វា​បានទេ។

តើ​ធ្លាប់ទេ​ឮ​អ្នក​ដែល​និយាយថា `នេះហើយ​ជាចរិតខ្ញុំ ខ្ញុំនឹងមិនផ្លាស់ប្តូរទេ គួរ​ទទួល​យក​ខ្ញុំ​ជា​ខ្ញុំ​បែប​នេះ»ជំនឿទាំងនេះ ជាគំនិត​អវិជ្ជមានដែល​រមែង​កើតឡើងនៅក្នុងគំនិតរបស់អ្នកណាម្នាក់ ដែលគេនោះ​តែង​តែ​គាំទ្រ ភាពមិនព្រម«ផ្លាស់ប្តូរ»។

ចំណាយពេលបន្តិច ហើយ​អាន​បន្ថែមអំពីមូលហេតុ​ដែល«ទម្លាប់»និង«ជំនឿ»មាន​សារៈសំខាន់​ណាស់ នៅ​ក្នុង​ជីវិត​របស់​យើង។

ពួកវាជាអ្វីដែលត្រូវបានបង្កើតឡើងដោយ​អស្មិមានៈនិងភាពទន់ខ្សោយគ្មានជំនឿចិត្ត​របស់យើង ហើយការពារមិនព្រម​ឲ្យ​យើង​អាចផ្លាស់ប្តូររាល់ទម្លាប់អាក្រក់ៗ បង្កើតជា​ភាព​វិជ្ជមាន​នៅ​ក្នុង​ជីវិតរបស់យើងឡើងវិញ។

ខាងក្រោម​នេះ​ ចូរអានហើយ​ស្វែង​រកឥរិយាបថអវិជ្ជមានទូទៅមួយចំនួនដែលកំពុងផ្សារភ្ជាប់ជាមួយជីវិត​យើងខ្លួនឯង៖

១ ការស្អប់ខ្ពើមខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវស្មោះត្រង់នឹងខ្លួនឯងស្វែងរក​ចម្លើយថា ហេតុអ្វីអ្នកមិនចង់កែប្រែ? អ្នកគិតថា​យឺតពេល? អ្នកគិតថាខ្លួនឯងចោលម្សៀត? ឬគិតថា​ខ្លួនឯងមានជំងឺផ្លូវចិត្ត? មិនពិតទេ គ្រប់គ្នា​តែងអាច​មានឱកាស​កែប្រែ បន្តិចម្តងៗ វាគ្រាន់តែត្រូវការ គំនិតផ្តួចផ្តើមនិងការប្តេជ្ញាចិត្តដោយខ្លួនឯងហើយ​ត្រូវការ​អ្នកគាំទ្រ។ យើងខ្ញុំនៅកម្ពុជាថ្មី តែងតែគាំទ្រអ្នកជាមួយអត្ថបទពិត ដែលនាំអ្នកចេញពីវិបត្តិផ្លូវចិត្ត។

២ តើអ្នកងាយនឹងច្រណែនទេ?

ឧទាហរណ៍ អ្នកឃើញមនុស្សស្រីម្នាក់ស្អាតកំពុង​អង្គុយ​នៅលើឆ្នេរខ្សាច់ គួរថត​ដាក់ហ្វេសប៊ុក។ សួរខ្លួនឯងថា ប្រសិនអ្នកគ្រាន់តែចង់ទៅកាន់កន្លែងនោះដែរ អ្នក​មិន​មាន​ជំងឺ​ទេ​ តែប្រសិន​អ្នក​ចង់ស្អាតជាងនាង ឬ​ខឹងនាង​ដែលមាន​ឱកាសនោះ អ្នក​ត្រូវ​ព្យាបាល​ចិត្តជាបន្ទាន់។

៣ តើអ្នកតែងតែមានអារម្មណ៍ថា បរាជ័យជានិច្ច?

ជាញឹកញាប់អ្នកមាន​អារម្មណ៍​អន់ចិត្ត​ចំពោះទេពកោសល្យ ល្បឿន​និង​លទ្ធផល​របស់ខ្លួន? បើអ្នកមិនគាំទ្រខ្លួនឯង ឲ្យអ្នកណាគេមកគាំទ្រ? គ្រប់គ្នា​កើតមកមាន​លឿនមាន​យឺត សំខាន់អ្នកត្រូវមាន​ផ្លូវចិត្តភ្លឺស្វាង។​

៤ តើអ្នកតែងតែបន្ទោសអ្នកដទៃ?

បើអ្នកនិយមប្តូរការទទួលខុសត្រូវលើបរាជ័យ​របស់ខ្លួន​ ដាក់ទៅលើអ្នកដទៃដោយ តែងតែខឹងនឹងដៃគូ មិត្តរួមការងារ មេដឹកនាំ ឬ​អ្នកផ្សេងណាដែលមាន​អាជីពដូចគ្នា អ្នកគួរតែ​បំផ្លាញគំនិតនេះចោល ដោយខ្លួនឯងមុនពេលវាធ្ងន់ធ្ងរជាងនេះ។

៥ ជារឿយៗមាន​អារម្មណ៍ថា ខ្លួនជាជនរងគ្រោះ?

នេះជាមធ្យោបាយមួយទៀតដើម្បីមានហេតុផល​បន្ទោសអ្នកដទៃ។ អ្នកបាន​ជៀសវាង​ប្រយុទ្ធប្រឆាំង​នឹង​ភាពកម្សោយ​ពិតរបស់ខ្លួន ដោយខ្វះភាពស្មោះត្រង់នឹង​ខ្លួន​ឯង។ អ្នកបន្ទោស​អ្វីៗ​គ្រប់យ៉ាងនិងមនុស្សគ្រប់គ្នាជំនួស​ឲ្យ​ការទទួលខុសត្រូវ ឬកែប្រែ។ ពិតណាស់​អ្នកត្រូវការ​«ផ្លាសប្តូរ»​ឥឡូវតែម្តង។

មាន​ប៉ុន្មាន​ចំណុច?

មនុស្ស​ជាច្រើនមកហើយ ដែល​ពិតជាអាចធ្វើបានសម្រេច​នូវការផ្លាស់ប្តូរ​ថ្មី​ទៅរកវិជ្ជមាន ដែលធ្វើ​ឲ្យ​គេមាន​សុភមង្គលឡើងវិញ។ អ្នកក៏ដូចគ្នា៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖អ្នក​អាច​បាត់បង់​ការងារ​ភ្លាមៗ​ក្នុង​រដូវ​កាល​កូវីដ​ ​ដោយ​សារ​ហេតុផល​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម