Connect with us

KPT+

តើធ្វើដូចម្តេចដើម្បីរស់នៅក្នុងជីវិតដ៏ល្អ និង​ជារបស់ខ្លួនឯង មិនចំណុះអ្នកណា?

បានផុស

នៅ

និយាយពីសុភមង្គល មនុស្សជាច្រើននឹងនឹកទៅដល់ប្រាក់ កិត្តិយស អំណាច ឬប្រជាប្រិយភាពក្នុងសង្គម។ តើរឿងទាំងនេះពិតជាផ្ដល់សុភមង្គលពិតដល់មនុស្ស? មែនហើយ! ទាំងនេះជាសុភមង្គលមួយ ប៉ុន្តែមិនមែនមកពីវាទាំងអស់នោះទេ។ សុភមង្គលពិតប្រាកដដែលយើងអាចរកឃើញតាមរយៈទឹកចិត្តប្រពៃ ក្ដីស្រឡាញ់ ស្នាមញញឹម ការចែករំលែក និងបានធ្វើអ្វីដែលខ្លួនចូលចិត្តដោយមិនស្ថិតក្រោមស​ម្ពាធ។

ស្វែងរកអ្វីយើងសប្បាយចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យថា ជីវិត បើថាស្មុគស្មាញក៏ដូចជាមិនមែនទេ ព្រោះសូម្បីតែរឿងសាមញ្ញតូចៗក៏វាអាចជួយមនុស្សឲ្យអាចរស់នៅប្រកបដោយក្ដីសប្បាយបានដែរ។ ងាយបំផុត គ្រាន់តែកត់ត្រានូវអ្វីដែលយើងស្រឡាញ់ និងចូលចិត្តដាក់ក្នុងសៀវភៅ ហើយយកវាមកអានរួចអនុត្តទៅ ទោះមិនបានទាំងអស់ក៏យើងបានសម្រេចកិច្ចការមួយដែរ។

ស្វែងរកអ្វីយើងមិនចូលចិត្ត

មនុស្សយើងរស់នៅដោយសារហេតុផលផ្សេងៗគ្នា។ គ្រប់គ្នាមានសិទ្ធិលើជីវិតខ្លួន គេរស់នៅរបៀបគេ យើងរស់នៅរបៀបយើង។ រឿងខ្លះដែលយើងមិនចូលចិត្ត មិនចាំបាច់ធ្វើដើម្បីផ្គាប់អ្នកដទៃទេ។  អ្វីដែលតែងនាំអារម្មណ៍មួរហ្មងក៏គ្រវាត់វាចោលទៅ ហើយអ្វីដែលធ្វើឲ្យយើងឈឺចាប់ក៏កប់វាទុកចុះ។

កែទម្លាប់អាក្រក់

វិធីងាយបំផុតមួយដើម្បីចាប់ផ្តើមរស់នៅក្នុងជីវិតដែលល្អបំផុត គឺត្រូវដឹងអ្វីដែលធ្វើឱ្យយើងសប្បាយចិត្ត និងចាប់ផ្តើមចោលទម្លាប់អាក្រក់។ ធ្វើអ្វីដែលនាំឱ្យខ្លួនឯងរីករាយកាន់តែញឹកញាប់ ហើយទុកចោលនូវភាពអវិជ្ជមានក៏ដូចជាបំបាត់ទម្លាប់ទុទិដ្ឋិនិយមចេញឲ្យអស់ពីបញ្ជីរជីវិតរីករាយ។

រក្សាទង្វើវិជ្ជមាន

កត្តាសំខាន់មួយនៃសុភមង្គលជីវិតរបស់មនុស្សគឺភាពវិជ្ជមាន។ ភាពវិជ្ជមានជួយឱ្យការគិតរបស់យើងកាន់តែប្រសើរនិងមានថាមពល។ ដើម្បីទទួលបានភាពរីករាយគឺសើចឲ្យញឹកញាប់។ ការស្រាវជ្រាវបានបង្ហាញថា ការសើចអាចជួយបន្ថយសម្ពាធឈាម កាត់បន្ថយអរម៉ូនស្ត្រេស បង្កើនមុខងារប្រព័ន្ធភាពស៊ាំតាមរយៈការបង្កើនកម្រិតកោសិកាប្រយុទ្ធប្រឆាំងនឹងការឆ្លង ព្រមទាំងបង្កើតឲ្យមានអារម្មណ៍ល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CULTURALLYOURS

ចុចអាន៖ រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត

ចុចអាន៖ រស់នៅជាមួយគំនុំគុំគួននាំមកនូវអន្តរាយមិនថា ការរកស៊ីឬសង្គមគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម