Connect with us

KPT+

​តើ​ស្លឹក​តែ​និង​ការ​ប្រើ​មក​ជា​ភេសជ្ជៈ មាន​​ប្រវត្តិ​មក​ពី​ទី​ណា?

បានផុស

នៅ

ការ​ផឹក​តែ​គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ចិន​ តាំង​ពី​មុន​សត​វត្សរ៍​ទី ៣ ។ ពាក្យ​ចិន​សម្រាប់​តែ​គឺ cha គឺ​ជា​ឫសគល់​នៃ​ពាក្យ​ផ្សេងៗ​សម្រាប់​តែ​ ដែល​ត្រូវ​បាន​ប្រើ​នៅ​ពាសពេញ​ពិភពលោក។ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​សមាគម​ពុទ្ធសាសនា​យ៉ាង​រឹងមាំ​ ហើយ​ប្រវត្តិសាស្ត្រ​សង្គម​ដ៏​សម្បូរ​បែប​របស់​តែ​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​វប្បធម៌​ចិន។

តែ​​ធ្វើ​ពី​ស្លឹក​រុក្ខជាតិ Camellia sinensis ហើយ​ការ​ដាំដុះ​តែ​មាន​ដើមកំណើត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ យូណាន​ និង​ ស៊ីឈួន ​មុន​រាជវង្ស​ហាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវ​របស់​តែ​គឺ​បាន​កើតឡើង​នៅ​ក្នុង​រឿង​ព្រេង​និទាន​របស់​អធិរាជ ​Shennong​ ដែល​ត្រូវ​បាន​គេ​និយាយ​ថា​ គាត់​បាន​រស់​នៅ​កាល​ពី ៥០០០ ឆ្នាំមុន។

នៅ​ថ្ងៃ​មួយ​នា​រដូវ​ក្ដៅ​ ខណៈ​ពេល​ដែល​គាត់​បាន​ទៅ​លេង​កន្លែង​ឆ្ងាយ​មួយ ​នៃ​អាណាចក្រ​ដែល​មាន​ចៅក្រម​កំពូល​ៗ​ជា​មិត្ត​ ក្នុង​ថ្ងៃ​ឈប់សម្រាក។ ពេលនោះក៏មានពិធីជប់លាងកើតឡើង ហើយ​មាន​អ្នកខ្លះ​ក៏​ស្រវឹង​ស្រា ​មិន​អាច​ដើរ​ចេញ​ណា​បាន។

នៅ​ថ្ងៃ​នោះ​អ្នកបម្រើ​បាន​ចាប់ផ្ដើម​ដាំ​ទឹក​ឲ្យ​​ចៅក្រម​ផឹក។ ស្លឹក​ស្ងួត​ម៉្យាង​នៅ​គុម្ពោត​ព្រៃ​ក្បែរ​នោះ ​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ពុះ ​ហើយ​សារធាតុ​ពណ៌ត្នោត​មួយ​ត្រូវ​បាន​ជ្រាប​ចូល​ក្នុង​ទឹកយ៉ាងចម្លែក។

ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ​និង​ជា​អធិរាជ​មួយ​រូប​ គាត់​ពិត​ជា​ចាប់អារម្មណ៍​នឹង​វត្ថុរាវ​ថ្មី​នេះ​ជា​ខ្លាំង ​​គាត់​ក៏​បាន​ផឹក​ខ្លះ​ ដោយ​ទទួល​អារម្មណ៍​ថា​ ពិត​ជា​ស្រស់ស្រាយ​​និង​ស្វាង​ស្រា​អស់​គ្មាន​សល់។

ដូច្នេះ​យោង​ទៅ​តាម​រឿងព្រេង​តែ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២៧៣៧ មុនគ.ស ការ​ផឹក​តែ​បាន​ចាប់ផ្ដើម​ជាមួយ​ព្រះសង្ឃ​នៃពុទ្ធសាសនា​ ដែល​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​អក្សរសាស្ត្រ​ ហើយ​នៅ​ទីបំផុត​ប្រជាជន​បានស្វែងយល់កាន់​តែ​ទូលំទូលាយជាងមុន។

ចំណែក​នៅ​ក្នុង​រាជវង្ស​ថាង  តែ​ត្រូវ​បាន​ធ្វើ​ពី​ស្លឹកឈើ​ស្រស់​ក្នុង​ទឹក និង​បាន​កែច្នៃ​ជា​នំ​តែ​ស្ងួត ​ដែល​ត្រូវ​បាន​លីង​និង​កិន​មុន​ពេល​យក​ទៅ​ដាំ​ក្នុង​ទឹក​ក្ដៅ​ ពេលខ្លះ​មាន​គ្រឿងផ្សំ​ផ្សេង​ទៀត​ដូចជា​ម្ទេស ​ខ្ញី ​និង​សំបក​ក្រូច។

តែ​នៅ​តែ​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​វប្បធម៌​ចិន​សព្វថ្ងៃ។ ក្រៅ​ពី​ជួយ​បន្សាប​ជាតិ​ស្រវឹង​ក្នុង​រាងកាយ តែ​ក៏​អាច​ផឹក​ពេល​ទទួលទាន​អាហារ ហើយ​ក៏​​ជា​រឿង​ធម្មតា​ក្នុង​ការ​ផ្ដល់​ជូន​តែ​ដល់​ភ្ញៀវ​ម្នាក់ ​និង​​​ក្នុង​អំឡុង​ពេល​ពិធី​មង្គលការ​ឬ​ចូល​ឆ្នាំ​ចិន​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖theculturetrip

ចុចអាន៖អាយុចន្លោះ ១៨ទៅ​២៥ឆ្នាំ គួរគ្រប់គ្រងពេលវេលាបែបណា

ចុចអាន៖សារមន្ទីរ​ Sanxingdui ទីតម្កល់វត្ថុបុរាណជាច្រើនដែលមានអាយុកាលជាង ៤០០០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម