Connect with us

KPT+

បែកគ្នាឈាមត្រជាក់ ៥ យ៉ាងឃោរឃៅសម្រាប់អ្នកមិនទាន់អស់ចិត្ត

បានផុស

នៅ

គ្មាននរណាអាចមកធានាបានថា ស្នេហាមួយបន្តយូរអង្វែងបានឬអត់នោះទេ។ អ្នកដទៃអាចប្រាប់ពីរូបមន្តដែលជួយឲ្យរក្សាទំនាក់ទំនងបានស្ថិតស្ថេរ យ៉ាងណាជាក់ស្តែង អាស្រ័យលើទំនាក់ទំនងគូស្នេហ៍ទាំងពីរ។

ប្រសិនបើមានហេតុផលដែលមិនអាចបន្តនិស្ស័យបាន មិនចាំបាច់បន្តទៀតទេ។ ប៉ុន្តែក៏ត្រូវបែកគ្នាដោយមានទំនួលខុសត្រូវ ដោយកុំប្រើមធ្យោបាយឈាមត្រជាក់ ៥ នេះឲ្យសោះ ព្រោះស្តាប់ទៅដូចជាឃោរឃៅពេក។

១. បែកគ្នាកណ្ដាលចំណោម

Lee Min Jung And Lee Sang Yeob Can't Get On The Same Page In Upcoming KBS  Drama | Soompi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាស្រីឬប្រុសទេ ​គ្រប់គ្នាសុទ្ធតែស្រឡាញ់កិត្តិយស។ ដូច្នេះការបែកគ្នាដោយទៅប្រកាសក្តែងៗក្នុងចំណោមមនុស្សច្រើន ជាពិសេសមិត្តភក្តិ ជារឿងអាម៉ាស់បំផុត។ យល់ល្អ គួរតែបែកគ្នាស្ងាត់ៗល្អជាង បើមានអ្នកណាសួរ ចាំប្រាប់គេ។

២. បាត់មុខមិនដឹងមូលហេតុ

Watch: Lee Yoo Young And Lee Sang Yeob Rekindle Their Past Flame In  Upcoming KBS Drama Special | Soompi

កំពុងតែស្រឡាញ់គ្នា សុខៗស្រាប់តែសង្សាខ្លួនផ្តាច់ទំនាក់ទំនង បាត់ខ្លួនឲ្យឈឹងដោយមិននិយាយអ្វីមួយមាត់។ ការចាកចេញដោយមិនប្រាប់បែបនេះជាមធ្យោបាយកាចសាហាវណាស់ ព្រោះវាធ្វើឲ្យម្នាក់ទៀតមិនអស់ចិត្ត ជាពិសេសនឹងធ្វើឲ្យម្នាក់នោះខ្លាចនឹងការចាប់ផ្តើមស្នេហាថ្មី ដោយសារលែងទុកចិត្តអ្នកណាទៀត។

៣. បែកគ្នាឆៅៗ

កាបែកគ្នាមិនមែនជារឿងរំភើបសម្រាប់នរណាម្នាក់នោះទេ វាជាអារម្មណ៍ឈឺចាប់ណាស់។ ហេតុដូចនេះមុនពេលហារមាត់ថាបែកគ្នា ចូរមើលកាលៈទេសៈផង។ បើគេកំពុងតែពិបាកចិត្តឬមានបញ្ហា ត្រូវឲ្យគេស្រួលបួលចិត្តសិនទៅ មើលគេត្រៀមខ្លួនរួចរាល់ហើយ ចាំបែកគ្នាទៅក៏មិនខុសគ្នាប៉ុន្មានដែរ។

៤. លេសកុហក

Inside City Hunter's Lee Min Ho & Park Min Young's real life five month  romance and what led to their breakup | PINKVILLA

បើជ្រុលជាបែកគ្នាហើយ កុំប្រើមធ្យោបាយកុហក។ យ៉ាងណាក៏ដោយត្រូវនិយាយដោយស្មោះត្រង់ជាមួយគេ។ សុខចិត្តឲ្យគេឈឺចាប់ពេលនេះ ប្រសើរជាងឲ្យគេឈឺចាប់នៅពេលដឹងការពិតពេលក្រោយ ព្រោះគេនឹងស្អប់ជាងមុនរាប់រយពាន់ដង។

៥. លួចមានអ្នកថ្មី

5 Reasons why Korean celebrity couples often break up! - YouTube

មនុស្សមួយចំនួនមិនព្រមនិយាយពាក្យបែកគ្នាត្រង់ៗទេ សុខចិត្តនៅជាមួយអ្នកថ្មីក្នុងពេលដែលមិនទាន់ដាច់ស្រេចជាមួយអ្នកចាស់។ កុំឈាមត្រជាក់ដល់ថ្នាក់នេះអី! មនុស្សគ្រប់រូបមានបេះដូង ដូច្នេះគេនឹងមានអារម្មណ៍ឈឺរាប់លានដងបើដេងថាមនុស្សគេស្រឡាញ់ ទុកគេចោលតាំងពីយូរមកហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ Bright Side

ចុចអាន៖ ស្រឡាញ់ស្ទើរលេបក៏ដោយ មនុស្សស្រីមិនគួរលះបង់ ៥ យ៉ាងនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍

ចុចអាន៖ មនុស្សប្រុសស្លុង​នឹងភាពស្រស់ស្អាត តែភាពឆ្លាតវៃរបស់នារីជាអ្វីដែលត្រូវចិត្តដិតអារម្មណ៍ជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម