Connect with us

KPT+

ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា

បានផុស

នៅ

ជីវិតគឺជាការទទួលយក​បទពិសោធន៍ដោយ​ធ្វើការ​ឬរៀនបន្តរហូតទៅគ្មានថ្ងៃឈប់ទេ។ ជីវិត​ដែលទំនេរមិនមានអ្វីធ្វើជាជីវិតគ្មានតម្លៃ។ តាមផ្លូវធ្វើដំណើរពីមួយពេលទៅមួយ​ពេលជីវិតបង្រៀនយើងរឿងទាំងនេះ៖

១ ដើរតាមផ្លូវរៀងខ្លួននិង​គោរពភាពផ្ទាល់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សចូលចិត្តវិនិច្ឆ័យអ្នកដទៃធ្វើឱ្យមាន​ សម្ពាធមិត្តភក្តិ គ្រួសារ សហគមន៍និង​សង្គមជាតិ។ ការវង្វេងស្មារតីអាច​វៀចវេរចេញពីផ្លូវដែលយើងធ្លាប់មានកម្លាំងចិត្តនឹងដើរ ដូច្នេះបង្ការ ត្រូវយើង​កុំគិតអំពីសេចក្តីប្រាថ្នារបស់អ្នកដទៃក្នុងការ​ចង់ឱ្យយើងទៅជារូបភាព​ណាមួយ​ដែលគេចង់បាន។ កុំឱ្យគោលដៅនិងក្តីសុបិន្តរបស់នរណាម្នាក់មានឥទ្ធិពលលើចក្ខុវិស័យនៃជីវិតរបស់យើង ហើយសម្រេចច្បាស់ៗត្រូវចំណាយពេលរៀនអ្វីពីជីវិត។

២ កុំស្ទាក់ស្ទើរនៅពេលគួរធ្វើសកម្មភាព

មានសុភាសិតរ៉ូម៉ាំងចាស់បុរាណតែល្អមួយដែលមនុស្សច្រើនជឿមានន័យថា“ ឆក់យកឱកាសពីថ្ងៃថ្មី” ។ ជាញឹកញាប់មនុស្សមិនហ៊ានចាប់ផ្តើមព្រោះខ្លាចថា​ត្រូវបរាជ័យ ខាតបង់​និងអាម៉ាស​ក្នុងការធ្វើសកម្មភាពដែលខ្លួនតាមពិតចង់សាកមែនទែន។ ដោយសារតែខ្វះទំនុកចិត្តឬភាពក្លាហាន។ ការស្ទាក់ស្ទើរនេះរារាំងយើងមិនឱ្យឈានទៅមុខទេ ហើយដាក់យើងនៅក្នុងទ្រុងនៃការងឿងឆ្ងល់ជានិច្ច ជួបកាលស្លាប់ទៅនៅស្តាយពេលវេលា និងអំពីអ្វីដែលតាមថាយើង​អាចមានឱកាស​ធ្វើតែមិនបានព្រមធ្វើ។ ឈប់រិះគន់បរាជ័យ​អ្នកដទៃ ​ហើយ​កុំយកភាព​អាម៉ាស់របស់ពួកគេ​មកលេងសើចព្រោះ​បើអ្នកធ្វើ អ្នកខ្លួនឯងដែលនឹងខ្លាចវា។

៣ បទពិសោធន៍ជីវិត​ផ្នែកអ្វីដែលយើងខ្លាំងហើយផ្នែកណានៅខ្សោយ

មិនថាយើងដឹងអំពីប្រធានបទជីវិតច្រើនប៉ុនណា ព្រោះរៀនតាមសៀវភៅ​ឬបកប្រែសៀវភៅបរទេសនោះទេ វាមិនដែលបានការស្មើដុំកំភួនឡើយ ប្រសិនមិនបានហែលផ្ទាល់។ កម្រិតនៃការយល់ដឹងដែលទន្ទេញ​ មុនក្រោយគេនឹងដឹង វាមិនស្មើនឹងពិសោធន៍​ដែលឆ្លងកាត់ទេ។ សៀវភៅ​អានបានត្រឹមដឹង នឹង​ត្រៀមទប់ទល់ខ្លះ ប៉ុន្តែ​កុំនៅដេកអាន ត្រូវក្រោក​ឡើងមកកសាង​លទ្ធផល​ទើបមាន​ពិសោធន៍។

យុវវ័យតែងតែជួបការលំបាកនៅពេលនិយាយអំពីអ្វីដែលពួកគេបានរៀនអនុវត្តហើយ​យកទៅប្រើមិនបាន​ដូចមនុស្សពូកែ​សូត្រទ្រឹស្តីសៀវភៅ​ដែលមិនអាចមាន​ការងារ​ពិត ឱ្យស្មើចំណេះដឹងបបូរមាត់ គ្រប់យ៉ាងគ្មានន័យ​ដដែល។

៤ គ្មានអ្វីងាយស្រួលទេ

បើគ្រាន់តែ​ចេះនិយាយពូកែ​ក៏ក្លាយជាបុគ្គលជោគជ័យ​វាជាជោគជ័យខ្លី ក្រោយពីនោះ​បើគ្មានអាជីពច្បាស់លាស់យើងនឹងដួលរេលលែងក្រោកបាន។ ឈប់ផ្តេកផ្តួល​លើជោគជ័យ​ដែលងាយស្រួលទៅ។

ប្រសិនបើអ្នកចង់មានជីវិតល្អជាមួយនឹងអាជីពជោគជ័យរយៈពេលវែង​ ក្រោកចោលការងារដដែលៗនោះ​ ហើយ​រៀនជំនាញថ្មីភ្លាមទាន់នៅមាន​ពេល។ ការពេញចិត្តងប់ងល់ខាងអារម្មណ៍និងមាន​មិត្តភក្តិបញ្ចើចបញ្ចើ​នឹងនាំឱ្យយើង​នៅដំអក់ជាមួយកម្រិតដដែលៗ ខាតពេលរៀនសូត្រអំពីបទពិសោធន៍ផ្សេងទៀត៕

ប្រែសម្រួល៖ ស្រស់

ប្រភព LifeHack

ចុចអាន៖ ៧ យ៉ាង​ដែលមនុស្ស​ភ្លឺស្វាង​តែង​​ប្រាប់​ខ្លួនឯងពេល​ជីវិត​ជួប​បញ្ហា​

ចុចអាន៖ ឃុំខ្លួនក្នុងភាពឯកាហួសហេតុពេក អាចវិវត្តជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម