កំប៉ុងអាលុយមីញ៉ូមគឺជាវត្ថុធាតុដើមមួយក្នុងចំណោមកាកសំណល់បន្ថែម ដែលបានកើតឡើងអស់មួយរយៈមកហើយ។ យើងឃើញវាភាគច្រើននៅក្នុងធុងសំរាម ឬតាមដងផ្លូវក្នុងតំបន់ក្រីក្រ។
ដើម្បីជាជំនួយជួយការពារដល់បរិស្ថាន យើងអាចយកកំប៉ុងអាលុយមីញ៉ូមទាំងនោះមកច្នៃបានជារបស់ប្រើប្រាស់វិញបាន ៖
១. ច្នៃជារបាំងការពាររុក្ខជាតិពីសត្វល្អិត
ប្រសិនបើយើងគឺជាអ្នកដែលចូលចិត្តដាំផ្កាឬបង្កើតសួនច្បារ ហើយជាមនុស្សដែលចូលចិត្តធម្មជាតិ យើងប្រាកដជាចូលចិត្តគំនិតពិសេសនេះ។ អ្វីដែលត្រូវធ្វើគឺកាត់ផ្នែកខាងលើនិងផ្នែកខាងក្រោមនៃកំប៉ុង ហើយចុចកំប៉ុងចូលទៅក្នុងដីនៅជុំវិញរុក្ខជាតិតូចៗទាំងនោះ ឬអាចកាត់វាលាតដូចក្នុងរូបក៏បាន។
កំប៉ុងអាលុយមីញ៉ូមជុំវិញរុក្ខជាតិជួយ ការការពារពីពពួកសត្វល្អិតតូចៗដទៃទៀត ដែលចង់បំផ្លាញរុក្ខជាតិ។ វាអាចធ្វើបានសម្រាប់តែរុក្ខជាតិតូចៗ មិនមែនសម្រាប់រុក្ខជាតិធំៗ ឡើយ។
២. បង្កើតគំនិតជារបស់ប្រើប្រាស់
ប្រសិនបើអ្នកជាប្រភេទមនុស្សដែលចូលចិត្តសាកល្បងគំនិតប្លែកៗ នៃការតុបតែងធ្វើដោយដៃនិងគ្រឿងតុបតែងលំអសម្រាប់គេហដ្ឋាន ជាមួយនឹងរបស់របរដែលនៅជុំវិញនោះ យើងអាចព្យាយាមធ្វើរបៀបនេះបាន។
៣. ច្នៃកំប៉ុងអាលុយមីញ៉ូមជាផាវសម្រាប់ដាក់ភ្លើងដូចគោម
អ្វីដែលត្រូវធ្វើគឺកាត់ផ្នែកខាងលើនៃកំប៉ុង បន្ទាប់មកចោះប្រលោះទុកចងខ្សែ និងដាក់អំពូលតូចៗឲ្យវាមានភ្លើង។ វាក៏អាស្រ័យលើជំនាញផ្ទាល់ខ្លួនរបស់យើង តើការកាត់ប្រភេទណាដែលយើងគិតថាសាកសមឬភាពច្នៃប្រឌិតរបស់យើងដែរ។
៤. តុបតែងផ្ទះ
OLYMPUS DIGITAL CAMERA
កំប៉ុងចាស់ៗត្រូវបានប្រើសម្រាប់ជាគំនិតតុបតែងផ្ទះជាច្រើនប្រភេទ។ ចាប់ផ្ដើមកាត់ផ្នែកខាងលើនិងខាងក្រោមនៃកំប៉ុងចេញ បន្ទាប់មកដំកំប៉ុងឲ្យរាបស្មើចេញទាំងស្រុង ហើយយើងច្នៃដោយគូររូបផ្សេងៗគ្នាឬលាបពណ៌ដោយគំនិតច្នៃប្រឌិតរបស់យើង។ ឬលាបពណ៌ដាក់ផ្កាលំអ តាមចំណង់ចំណូលចិត្ត។
៥. ធ្វើជាផើងដាំរុក្ខជាតិនៅផ្ទះបាយ
គំនិតមួយទៀតសម្រាប់អ្នកស្រឡាញ់រុក្ខជាតិ យើងអាចដាំរុក្ខជាតិតូចៗទាំងនោះក្នុងកំប៉ុង ហើយដាក់វានៅលើចង្ក្រានផ្ទះបាយ ឬមាត់បង្អួច ឬក៏បន្ទប់គេងជាដើម។
ដូច្នេះអ្វីដែលត្រូវធ្វើគឺត្រូវកាត់ផ្ដាច់មាត់កំប៉ុងខាងលើ ហើយលាងសម្អាតវាឲ្យស្អាត។ បន្ទាប់មកដាក់ដីនិងជីហើយដាំរុក្ខជាតិដែលយើងចូលចិត្ត។
៦. ច្នៃដាក់បិចឬខ្មៅដៃ
អ្វីដែលត្រូវធ្វើគឺកាត់កំប៉ុងខាងលើចេញ ហើយរុំកំប៉ុងទាំងមូលជាមួយក្រដាសពណ៌ដែលយើងស្រលាញ់ ឬក្រណាត់មានរលេចរូបភាពផ្សេងៗ។ បន្ទាប់មកអាចចងខ្សែព័ទ្ធជុំវិញវា ឬគូរអ្វីបន្ថែមតាមដែលចិត្តយើងចង់បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំស្អប់ខ្លួនឯង ព្រោះយើងនឹងនៅជាមួយខ្លួនយើងពេញមួយជីវិត
ចុចអាន៖ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ