KPT+
មេរៀនអាចរៀនសូត្រទាំង ៥ ពីការស្រឡាញ់គេតែម្នាក់ឯង
ស្រឡាញ់គេ តែគេមិនស្រឡាញ់វិញ ជារឿងខកចិត្តបំផុតមួយដែលយើងមិនចង់ទទួល។ ស្រឡាញ់នរណាម្នាក់ យើងរមែងចង់បានការតបតដោយស្រឡាញ់ត្រឡប់មកវិញ។ ប៉ុន្តែគ្រប់យ៉ាងលើលោកនេះ មិនអាចចេះតែសមបំណងឡើយ។ ទោះខូចចិត្តពីស្នេហ៍គេតែម្ខាងក៏ដោយ ក៏មិនមែនមានន័យថា យើងចាញ់ដែរ។ ផ្ទុយទៅវិញ យើងនឹងទទួលបានមេរៀនសំខាន់ៗទាំង ៥ ខាងក្រោមនេះទុកជាបទពិសោធន៍ក្នុងជីវិត។
១. និយាយអ្វីដែលមានក្នុងចិត្ត

ជួនកាលយើងខំចំណាយពេលរាប់ឆ្នាំនៅក្បែរមនុស្សម្នាក់ដែលខំលួចមានចិត្តទៅលើ ដើម្បីឲ្យគេយល់ពីក្រអៅបេះដូង។ យើងរមែងសង្ឃឹមថា ថ្ងៃណាមួយគេនឹងយល់ ហើយតបមកវិញនូវចិត្តស្រឡាញ់ដូចដែលយើងមានចំពោះគេ។ ប្រសិនបើលួចមានចិត្តលើគេអស់ពេលជាយូរមកហើយ វាដល់ពេលដែលគួរនិយាយប្រាប់គេ ទោះបីគេស្រឡាញ់ឬមិនស្រឡាញ់ យ៉ាងណាក៏យើងបានអស់ចិត្តដែរ។
២. សង្កេតមើលចំពោះទំនាក់ទំនង

យើងនឹងមានការខកចិត្តតិច បើចេះសង្កេតសញ្ញាក្រហមចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ។ ស្រឡាញ់មនុស្សម្នាក់ដោយខ្វាក់ភ្នែក ឬងងឹតងងុលពេក យើងនឹងទទួលការអស់សង្ឃឹមខ្លាំងបំផុត បើដឹងថាគេមិនបានស្រឡាញ់ខ្លួនសូម្បីបន្តិច។ បើគេព្រងើយកន្តើយចំពោះយើង យើងគួរដឹងខ្លួនហើយដកខ្លួនថយ កុំឲ្យបេះដូងកាន់ខ្ទេចខ្ទាំ។
៣. ពេលវេលាមានតម្លៃណាស់ កុំខ្ជះខ្ជាយវា

កុំខ្ជះខ្ជាយពេលវេលាលើមនុស្សដែលមិនតបក្ដីស្រឡាញ់ជាមួយយើងវិញ។ កុំបដិសេធឱកាសផ្សេងទៀតជាមួយមនុស្សដែលស្រឡាញ់យើង។ ប្រសិនបើស្រឡាញ់នរណាម្នាក់ហើយគេមិនមានបេះដូងត្រឡប់មកឲ្យយើងវិញទេ វាល្មមដល់ពេលដើម្បីបើកទំព័រជីវិតថ្មី ហើយកសាងអនាគតជាមួយមនុស្សដែលមើលឃើញតម្លៃនៅក្នុងខ្លួនយើងពិតប្រាកដ។
៤. យើងនឹងដឹងថាខ្លួនអន់ប៉ុណ្ណានៅពេលគេមិនខ្វល់

ស្រឡាញ់គេខ្លាំងយ៉ាងណា ក៏មិនគួរបន្ទាបខ្លួនអង្វរសុំក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីគេឡើយ។ ភ្នែកគេមិនបានខ្វាក់ រីឯបេះដូងក៏មិនបានពិការដែរ ហេតុអីគេមិនដឹងថាយើងស្រឡាញ់គេនោះ? ជារឿយៗ គេរមែងដឹងចិត្តយើង ប៉ុន្តែគេព្យយាមគេច ដូច្នេះកុំបន្តក្ដីសង្ឃឹមហើយរង់ចាំគេហៅទូរសព្ទឬផ្ញើសារមកយើងនាំតែខូចចិត្តទទេៗ។
៥. ស្រឡាញ់គេតែម្ខាងអាចឲ្យយើងរកឃើញសុភមង្គលពីកន្លែងផ្សេង

អ្វីដែលយើងបានឆ្លងកាត់កន្លងមកពីការស្នេហ៍គេតែម្ខាង វាធ្វើឱ្យយើងក្លាយជាមនុស្សដែលរឹងមាំនិងឆ្លាតវៃជាងមុន។ ដោយសារគេមើលមិនឃើញពីតម្លៃនៃយើង យើងអាចរកឃើញមនុស្សល្អពិតប្រាកដម្នាក់ផ្សេង ដែលស្គាល់ខ្លួនយើងច្បាស់ និងអាចផ្ដល់សុភមង្គលឲ្យបានពេញមួយជីវិត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ iheartintelligence
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


