Connect with us

KPT+

វិធីសម្រុះសម្រួលជីវិតគូស្រករដែលកន្លងមកធ្លាប់មាន​ថ្នាំងថ្នាក់

បានផុស

នៅ

ការប្រាស្រ័យទាក់ទងដោយបើកចំហ បង្កើន​វប្បធម៌ស្មោះត្រង់ ជឿទុកចិត្ត​ និងគោរពគ្នា​ជាផ្នែកសំខាន់មួយនៃទំនាក់ទំនងប្រកបដោយសុខភាពល្អ។

ជំហានដំបូងក្នុងការកសាងទំនាក់ទំនងឡើងវិញ គឺធ្វើឱ្យប្រាកដថា អ្នកទាំងពីរយល់ពីតម្រូវការនិងការរំពឹងទុករបស់គ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារៈសំខាន់បំផុតមួយក្នុងវិធីសាស្ត្រសម្រុះសម្រួលគ្នាគឺ​និយាយជាមួយគ្នាដោយ​ប្រើគន្លឹះខាងក្រោម៖

និយាយ​ដោយការគោរពគ្នាទៅវិញទៅមក

បំណងប្រាថ្នានិងអារម្មណ៍របស់ដៃគូចង់ឱ្យខ្លួនគេ​មានតម្លៃក្នុងកែវភ្នែកអ្នក ដូច្នេះសូមពន្យល់​ឱ្យគេដឹងថា​យើង​កំពុងខិតខំប្រឹងប្រែងដើម្បីរក្សាការគោរពគ្នាទៅវិញទៅមក និងតំកល់ទុក​ទំនាក់ទំនងគូនេះជាអទិភាព។

ការសម្រុះសម្រួល

ការមិនចុះសម្រុងគ្នា គឺជាផ្នែកធម្មជាតិមួយនៃទំនាក់ទំនងដែលមិនសូវបានពូនជ្រំ ដូច្នេះដើម្បីឱ្យស្នេហាមាន​សុខភាពល្អឡើងវិញ ត្រូវរកវិធីដើម្បីសម្របសម្រួលលើការមិនយល់ស្របគ្នាចំណុចណាមួយ លុយកាក់​សាច់ញាតិ​ឬអាជីព ការប្រចណ្ឌ។ល។  ព្យាយាមដោះស្រាយបញ្ហាជម្លោះដោយស្មើភាពនិងសមហេតុផលជាមួយ​យុទ្ធសាស្ត្រគាំទ្រ ផ្តល់ការធានានិងលើកទឹកចិត្តដល់គ្នាទៅវិញទៅមកមិនមែនរកកំហុស​មក​បង្ហាញ​ដាក់គ្នាទេ។

គោរពភាពឯកជនគ្នា

មិនមានន័យថា មាន​ស្នេហា​ត្រូវចែករំលែកអ្វីៗគ្រប់យ៉ាងសូម្បីរឿងសម្ងាត់ដែលមិត្តភក្តិប្រាប់ឬ​គណនីហ្វេសប៊ុកទេ។ គូបែបនេះ​ចុងក្រោយ​ច្រើន​ចែកផ្លូវគ្នា ព្រោះការ​ត្រូវគ្នាពេក ដល់ថ្នាកហែកហួរដឹងឮភាពឯកជន គឺនឹងមានបញ្ហាមិនខាន។ ទំនាក់ទំនងដែលស្ថិរភាព និងមានសុខភាពល្អត្រូវការកន្លែងទំនេរសម្រាប់លំហរចិត្តទាំងសងខាង។

ការចេញទៅក្រៅជាមួយមិត្តភក្តិដោយគ្មានដៃគូនិងចូលរួមសកម្មភាពសង្គម ដែលជាចំណង់ចំណូលចិត្តម្នាក់ៗនៅតែមិនពាក់ព័ន្ធអ្វីចំពោះសុភមង្គលគ្រួសារឡើយ។  មនុស្ស​ស្រលាញ់គ្នា​ត្រូវ​គោរពការចូលចិត្តនិងតម្រូវការបុគ្គលម្នាក់ៗដែលមានសង្គមផ្ទាល់ខ្លួន។

ចំណាយពេលជាមួយគ្នា

ត្រូវមាន​តុល្យភាព​រវាង​ ជីវិតផ្ទាល់ខ្លួន​និងដៃគូ។ សូមព្យាយាមចេញទៅក្រៅ មើលភាពយន្តជាមួយគ្នា ញ៉ាំអាហារសម្រាកមួយថ្ងៃពីរ ពីជីវិតមមាញឹកហើយរីករាយេពេញទំហឹងជាមួយគ្នា​បំភេ្លចរឿងផងទាំងពួង។

ហើយកុំភ្លេចថាទំនាក់ទំនង ដែលអាចបង្កើនមនោសញ្ចេតនា​ស្អិតរមួតជានិច្ច គឺ ផ្អែកលើអំណាចនៃការគ្រប់គ្រងភាពអវិជ្ជមាន​ក្នុងខ្លួន​យើង ដែលជាភាគីម្ខាង​ ព្រមទាំងខិតខំ បង្កើន​ការគោរពរវាងគ្នា​។ ទំនាក់ទំនងដែលមាន​ការ​រំលោភបំពាន ជេរប្រមាថ ការចោទប្រកាន់ច្រណែន ការសង្ស័យ រុញច្រានឬអាកប្បកិរិយារំលោភបំពានដទៃទៀតគឺជាឫសគល់បំផ្លាញ​ស្នេហា​នោះចោល។

ប្រសិនបើទំនាក់ទំនងមិនល្អអាចព្យាយាមម្តងហើយម្តងទៀត តែក៏ចាំបាច់ត្រូវគិតអំពីសុវត្ថិភាពដែរ។  កុំបន្ត​នៅក្នុងការ ការត្រួតត្រា ការគម្រាម ប្រមាថមាក់ងាយ​និងប្រឈម​គ្រោះថ្នាក់ដោយអំពើហឹង្សា សូមពិចារណាបញ្ចប់វា។
ពេលមានករណីទាំងនេះ មធ្យោបាយសំខាន់គឺ​ភ្ជាប់ជាមួយប្រព័ន្ធគាំទ្ររបស់យើង មានគ្រួសារ សាច់ញាតិ មិត្តជិតដិត។

ជារឿយៗដៃគូដែល​រំលោភបំពានយើង​រមែង​តែង ព្យាយាមញែកយើង​ឱ្យនៅឆ្ងាយពីបណ្តាញាតិផៅ ឬជាមួយមិត្តភក្តិ សមាជិកគ្រួសារគ្រូនិងអ្នកដទៃណាទៀតដើម្បីប្រាកដថាយើង​គ្មាន​បង្អែក។ ចងចាំជានិច្ចថា យើង​គ្រប់គ្នាមានសិទ្ធិទទួលបានអារម្មណ៍សុវត្ថិភាព និងទទួលយកការគោរព ក្នុងទំនាក់ទំនងស្នេហា មិនថាយើងក្រឬមាន ប្រសិនគេមិនគោរព នោះមិនមែនជាស្នេហា​ទេ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ បើជីវិត​ប្ដី​ប្រពន្ធ​កំពុង​តែ​តានតឹង​ដោះស្រាយបញ្ហា​ភ្លាមៗដោយវិធី…

ចុចអាន៖ មេរៀនអាចរៀនសូត្រទាំង ៥ ពីការស្រឡាញ់គេតែម្នាក់ឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម