Connect with us

KPT+

មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​ មានចរិតលក្ខណៈទាំង​​ ៣ នេះ

បានផុស

នៅ

យើងអាចសម្គាល់មនុស្សស្រីណាម្នាក់ថា រឹងមាំឬទន់ខ្សោយដោយសារសកម្មភាពនិងផ្លូវចិត្តរបស់នាង។ ជាទូទៅមនុស្សស្រីទន់ខ្សោយតែង ឆាប់ភ័យ ខ្លាចច្រើន គ្មានជំនឿចិត្ត ហើយងាយនឹងចុះចាញ់។​ រីឯនារីរឹងប៉ឹងរមែង មានជំហរមាំមួន ជឿជាក់ខ្លួនឯង និងពុះពារជាមួយឧសគ្គជានិច្ច។

ខាងក្រោមនេះជាសញ្ញាចរិតរឹងមាំនៃស្រ្តីណាម្នាក់៖

១. មិន​ប្រៀបធៀប​ខ្លួន​ឯ​ង​ជាមួយ​អ្នកដទៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​ប្រៀបធៀបខ្លួនឯង​នឹង​អ្នក​ដទៃ ​​គ្មាន​បាន​ការ​អ្វី​ ក្រៅ​ពី​ចាត់ទុកខ្លួនជាមនុស្សអន់ ហើយ​រឹត​តែ​បាក់​ទឹក​ចិត្តថែម។ ​មនុស្សស្រី​រឹងមាំ មិនចូលចិត្តប្រៀបខ្លួនជាមួយអ្នកណា ​នាងរមែងស្គាល់ខ្លួនឯងច្បាស់ ហើយមានវិធីដើរ​លើ​ផ្លូវ​របស់នាង​ រីឯផ្លូវ​របស់គេ​ជា​រឿង​របស់​គេ គ្មាន​ពាក់ព័ន្ធ​គ្នា​ឡើយ។

២. ទទួលយកជោគជ័យ​តូច​តាច

មនុស្ស​គ្រប់​គ្នាអាច​បែរ​ខ្នង​នឹង​នាង អាច​ជាន់​ទម្លាក់​នាង អាច​មើល​ងាយ​សមិទ្ធិផល​ដែល​នាងសាង​បាន ប៉ុន្តែនារីរឹងប៉ឹង នៅតែជឿ​លើ​ខ្លួន​ឯង មិនព្រមដួលងាយៗ​ឡើយ។ មនុស្សមួយចំនួន​អាចចាត់ទុក ផ្ទះធំ ឬ​ឡានថ្មី ថា​ជា​ជោគជ័យ តែ​ចំពោះ​នាង ទូរសព្ទចុចពិល ឬ​ម៉ូតូធម្មតា​ក៏​អាច​ជា​ជោគជ័យ​ដូច​គ្នា ព្រោះ​វា​ជា​អ្វី​ដែល​ត្រូវ​ចំណាយ​ញើស​ឈាម​ទើប​អាចរក​បាន។ វាជាសមិទ្ធិផលតូចតាចក៏ពិតមែន តែនាងបានផ្លាស់ប្ដូរប្រសើរជាងមុន។

៣.  ទោះបរាជ័យក៏​មិន​រាថយ

មនុស្ស​មួយ​ចំនួន បរាជ័យតែ​ម្ដងអាច​ធ្វើ​ឲ្យ​ពួក​គេបាក់ស្បាតបាន រហូតរារែក​ក្នុង​ការ​ឈាន​ទៅ​មុខ​បន្ត​ទៀត ព្រោះ​​ខ្លាច​ជាន់​លើ​ដាន​ដដែល។ ផ្ទុយទៅវិញ មនុស្សស្រីមានចិត្តរឹងមាំ​មិន​ខ្លាចក្នុងការឈាន​ទៅ​មុខ​ទេ ព្រោះ​នាង​ដឹង​ច្បាស់​ថា បើ​​ចុះចាញ់មិនព្រមក្រោកឈរ​នឹង​មិនអាចជោគជ័យ​ជា​ដាច់​ខាត។ នាង​ចូលចិត្តរៀនសន្សំ​បទពិសោធន៍ ហើយ​នឹង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច ទោះ​ដឹង​ថា​ពេល​ខាង​មុខអាច​​ជួប​ព្យុះភ្លៀង​ក៏​ដោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BRIDES

ចុចអាន៖ មនុស្សស្រីស្អាតពិតស្ថិតលើ ៥​ចំណុច​នេះ​ហើយ

ចុចអាន៖ ៧ យ៉ាង​នេះ​អ្នក​ដែល​មាន​យុវតី​វ័យ២០ ឆ្នាំ​ក្នុង​បន្ទុក​គួរ​យល់​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម