Connect with us

KPT+

មនុស្ស​ដែលជោគជ័យច្រើនតែវាយតម្លៃស្នេហាតាម​​របៀបបួនយ៉ាងនេះ

បានផុស

នៅ

មានរឿងជាច្រើនរាប់មិនអស់ ដែលមនុស្សយើង​យល់ច្រឡំចំពោះសេចក្តីស្នេហា។ យើងទាំងអស់ត្រូវមាន​សេចក្តីស្នេហា តែ​ម្តងម្កាល ការវិនិច្ឆ័យរបស់យើងចំពោះវា ធ្វើឱ្យ​យើងបានជីវិតមួយមាន​ក្តីសុខ ​ឬត្រាំត្រែងដោយទុក្ខវេទនាបាន។

ប្រសិន​បើយើង​កំពុងតែ​មានទំនាក់ទំនងដោយសារហេតុផលខុស ទោះបីស្ថានភាព​ហាក់​មើលទៅវាល្អក៏ដោយថ្ងៃណាមួយ ក្តី​អស់សង្ឃឹមនឹង​ចូលមក។

ចូរ​ពិចារណាថា​តើ​យើង​គួរ​ទុកស្នេហា​ជារឿង​ធំ​ហួសហេតុធ្វើឱ្យ​ស្លាប់រស់បាន ឬមួយ​ជីវិត​តោងមានខ្លឹមសារអ្វីផ្សេងពីនេះទៀត?

សូមពិនិត្យមើល តម្រូវការស្នេហា​របស់មនុស្ស​ទំាងឡាយដែលគេមាន​ជោគជ័យ​ក្នុងជីវិត​មុនយើង។

១ ការស្រលាញ់យកទៅបង្អួតនិងចង់ចាញ់ឈ្នះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលអ្នកស្រឡាញ់នរណាម្នាក់ មនុស្ស​ជាច្រើន​មាន​តម្រូវការឱ្យ​គេនោះក្លាយមកជារបស់ខ្លួន។ ចំណែក​មនុស្ស​ជោគជ័យគិតផ្សេង។  ពួកគេទុកថា ស្នេហាមិនមែន​ការដណ្តើម ការបង្ខំ ឬការចង់ឈ្នះទេ។ មនុស្ស​ដែលយើងស្រលាញ់ ពុំមែនជាទំនិញ ពុំមែនទុកសម្រាប់បង្អួត អ្នកផ្សេងឱ្យសរសើរ​អ្នកឡើយ។

២ តុល្យភាព​នៃ​ពេលវេលា​ដែលចំណាយសម្រាប់ស្នេហា​និងការងារ

យុវវ័យជាច្រើន​ធ្វើឱ្យ ខ្លួនឯងផ្តេកផ្តួលទំាងស្រុងលើស្នេហា។ យប់ព្រឹកល្ងាចថ្ងៃ ក៏រវល់តែអោបទូរសព្ទនិងដ្រាម៉ា។​ រត់តាមមនុស្សប្រុសស្រីទុកដូចជា​លែងរស់បានពេលអត់មាន​គេនោះ។ មនុស្ស​ជោគជ័យ​គេ​តែងមានពេលសម្រាប់រឿងទំាងពីរ​គឺ​ស្នេហា​និងការងារ។ ជាទូទៅ​មួយណាក៏សំខាន់ ហើយបើយើង​ទុកវាសំខាន់ ពេលបាត់មួយ មួយទៀត​ព្យាបាលយើងបាន។​ប្រសិន​យើងងប់ងល់ដើរតាមពីក្រោយ​ប្រុសម្នាក់ឬស្រីម្នាក់តត្រុក គេមើលមកយើងគ្មាន​តម្លៃ គ្មាន​ការធ្វើ​ថែមទំាង​ងាយនឹង​បោះបង់យើងបាន ហើយ​យើងវិញ​អស់ពីគេ​គ្មាន​អ្វីទំាង​អស់។

៣ រៀនរីករាយនឹងខ្លួនឯង

Attractive Asian Sweet Couple Using Tablet While Lying On The So Glints  Blog | Dubai Khalifa

មនុស្សជោគជ័យក្នុងជីវិត តែងមានគម្រោងឆ្កួត ៗ នៅកន្លែងធ្វើការឬចុងសប្តាហ៍ដែលមិនចាំបាច់មាន​ប្តីឬប្រពន្ធទៅត្រសង។ មនុស្ស​​ម្នាក់ៗត្រូវមានពេលវេលា​ដែលទំនេរ រស់នៅម្នាក់ឯង ពឹងខ្លួនឯង ដូច្នេះពេលបាត់អ្នកណាម្នាក់ទៅ យើងមិនងាយ​ស្លាប់​ទៅតាម​ការ​បាត់បង់នោះឡើយ។ ស្រី្តមួយចំនួន​សុខចិត្ត​ដើរតត្រុកតាមដានប្តី​គ្រប់ជំហាន យ៉ាងគ្មាន​តម្លៃខ្លួនឯង​។ ​បុរសស្ត្រីខ្លះ មិនទម្លាប់មាន​ការរស់នៅដោយឡែក​ទេ​ គឺ​ទៅណាឃើញទំាងគូរ លុះដល់ពេលម្ខាងធុញថប់ ឬ​ចាកចេញព្រោះ​ហេតុផលផ្សេងៗ ម្នាក់ទៀតមិនអាចបន្តរស់បានឡើយ។

៤  រៀនបង្កើ់តលទ្ធផលមុនស្លាប់ទៅវិញ

Free Photo | Asian couple using laptop and drinking warm cup of coffee in  living room at home, sweet couple enjoy

មិនមែនបង្កើតកូនច្រើនរញង់មួយកន្ទេលធំជាលទ្ធផលជីវិត​ទេ។​ មនុស្ស​មិនអាចជួយ​អ្នកដទៃបាន ព្រោះ​ខ្លួន​រៀបការហើយ​បង្កើតអម្រែក​ធំហួសហេតុ សម្រាប់ជីវិត ដែលស្រោចស្រង់គ្រួសារខ្លួនមិនរួចផងកុំថា​ទៅជួយអ្នកដទៃ។ នៅពេល​ដែលអ្នកមាន​ការស្រលាញ់តែសម្រាប់ខ្លួនឯងពេក ពេលជួបវិបត្តិ អ្នកពិបាកណាស់ក្នុងការ​រកមើលហេតុផលផ្សេងដើម្បីរស់បន្ត។ ចូររៀនរស់នៅ​ដើម្បី​អ្នកដទៃខ្លះ! ដើម្បីសង្គម​ឬភូមិឬ​កុមារ​ក្រីក្រឬអ្វីក្តី​ដែលធ្វើឱ្យជិវិតអ្នកមាន​តម្លៃ​ដដែលទោះបីជា​បាត់បង់ស្នេហា៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ល្បិចធ្វើឱ្យបុរសម្នាក់នោះ នឹកឃើញ​តែ​យើង​

ចុចអាន៖ ៥យ៉ាងធំៗ ដែលប្តីឬប្រពន្ធល្អ មិននិយាយដាក់គ្នាដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម