Connect with us

KPT+

យុទ្ធសាស្ត្រ​​បង្កើត​យីហោ​កាហ្វេ​ឲ្យ​អតិថិជន​ជាប់ចិត្ត និង​ស្គាល់​ច្រើន

បានផុស

នៅ

បើក​ហាង​កាហ្វេ​មួយ​ត្រូវ​តម្រូវឲ្យ​អ្នក​ដែល​មាន​បំណង​បើក​មាន​ចំណង់​ចំណូល​ចិត្ត​ពិតប្រាកដ​ មិនមែន​ចង់​តែ​មួយ​​ឆាវ​តាម​អារម្មណ៍​ឬ​តាម​គ្នា​ឡើយ។ ដូច្នេះ​តើ​គួរ​ចាប់ផ្ដើម​នៅ​ទី​ណា? ពេលណា?

ខាងក្រោម​នេះ​ ជា​បទពិសោធន៍​របស់​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ឌីជីថល​ ដែល​បាន​បង្កើត​មគ្គទេសក៍ ៤ ជំហាន ​ដើម្បី​ជា​គន្លឹះ​ជួយ​អ្នក​ដែល​មាន​បំណង​ចង​បើក​ហាង​កាហ្វេ​នា​ថ្ងៃ​អនាគត ៖

១. បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ទី​ផ្សារ​មុន​ពេល​បើក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​បើក​ជា​សាធារណៈ​ សូម​ប្រាកដ​ថា​យើង​មាន​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​រួច​ទៅ​ហើយ។ នេះ​មាន​ន័យ​ថា​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ៖ តើ​អ្នក​នឹង​កំណត់​គោលដៅ​ចំពោះ​អ្នកណា? ពេលណា​? តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​មធ្យម​ឬ​ជា​អ្វី? ហើយ​ហេតុអ្វី​ចំពោះ​មនុស្ស​ទាំង​នោះ?

ត្រូវ​ដឹង​ថា​បុគ្គលិក​លក្ខណៈ​របស់​ម៉ាក​យីហោ​របស់​យើង​ជា​អ្វី​ដែរ។ នេះ​ជា​ជំនួយ​ជួយ​ណែនាំ​យើង​ក្នុង​ផែនការ​ទីផ្សារ​ និង​សារ​ទៅ​ដល់​អ្នក​ប្រើប្រាស់។

ទីផ្សារ​គឺ​និយាយ​ពី​ការ​សាកល្បង​និង​កំហុស ​ដូច្នេះ​ប្រសិន​បើ​យើង​ឃើញ​អ្វី​មួយ​មិន​ដំណើរការ ​សូម​សាកល្បង​វិធីសាស្ត្រ​ផ្សេង​ទៀត។

២. បង្កើត​ម៉ាក​យីហោ

យីហោ​របស់​យើង​នឹង​នៅ​ជាមួយ​យើង​ជា​រៀង​រហូត​​ នេះ​ជា​រឿង​សំខាន់​ក្នុង​ការ​បង្កើត​យីហោ​ស្រប​ច្បាប់​មួយ។ យីហោ​ដែល​មើល​ឃើញ​ប្លែក​ អាច​ធ្វើ​ឲ្យ​អតិជន​ស្គាល់​ ហើយ​ចងចាំ​រហូត។

ចំណុច​សំខាន់​គឺ​ត្រូវ​ប្រាកដ​ថា ​បុគ្គលិក​និង​និយោជិក​ទាំងអស់​ត្រូវ​ស្ថិតនៅ​លើ​ទំព័រ​តែ​មួយ។ ពួកគេ​ទាំងអស់​ត្រូវ​និយាយ​ភាសា​ដូចគ្នា​ ដូច្នេះ​អតិថិជន​របស់​យើង​នឹង​ចាប់ផ្ដើម​និយាយ​ភាសា​នោះ​ផង​ដែរ។

. ចូលរួម​ខ្សែ​បណ្ដាញ​ជា​ក្រុម​ក្នុង​អ៊ីនធឺណិត

សម្រាប់​កាហ្វេ​ ជំនាញ​ទី​តាំង​គឺ​ជា​រឿង​មួយ​ផ្នែក​ដែល​ត្រូវ​គិត​ទុក។ កន្លែង​ដែល​មាន​កាហ្វេ​ល្អ ហើយ​មាន​ភាព​រស់រវើក​ និង​មាន​អតិថិជន​ស្គាល់ ​គឺ​ជា​កន្លែង​ដែល​មាន​បណ្ដេញ​ ឬ​អ្នកណាម្នាក់​ធ្លាប់​បាន​ទៅ​ទទួលទាន។ ដូច្នេះ​ទីតាំង​ថ្មី​របស់​យើង​គួរ​តែ​មាន​នៅ​លើ​អ៊ីនធឺណិត​ ដែល​អាច​ឱ្យ​មនុស្ស​រក​ឃើញ​យីហោ​បាន​លឿន​រហ័ស​នឹង​ងាយ​ ព្រម​ជាមួយ​នឹង​ម៉ាក​សញ្ញា​ ​រូបភាព​ផងដែរ។

អ្វី​ដែល​ត្រូវ​ការ​ គឺ​ការ​បង្ហោះ​សារ​រាក់ទាក់​នៅ​លើ​បណ្ដាញ​សង្គម​ ដើម្បី​ផ្សព្វផ្សាយ​ហាង​កាហ្វេ​របស់​យើង។

សព្វ​ថ្ងៃនេះ​បណ្ដាញ​សង្គម​គឺ​ជា​កន្លែង​ដែល​អាច​ឲ្យ​គ្រប់គ្នា​ផ្សព្វផ្សាយ​ផលិតផល​បាន​គ្រប់​ប្រភេទ​ ជាពិសេស​សម្រាប់​អ្នក​ដែល​ នៅ​ឆ្ងាយ​ពី​ហាង ពួកគេ​អាច​មើល​តាម​អនឡាញ​បាន​ដោយ​សេរី។

៤. បង្កើត​កន្លែង​ដែល​អតិថិជន​ជាប់ចិត្ត

ការ​រចនា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ជោគជ័យ​របស់​យីហោ​យើង។  មិនថា​ជា​ស្ទិល​អ្វី​ក៏​ដោយ​ ដែល​យើង​បាន​ជ្រើសរើស ​វា​ត្រូវ​តែ​សម​ជាមួយ​ម៉ាក​យីហោ ​ប៉ុន្តែ​​អតិថិជន​ក៏​ជា​គោលដៅ​ផង​ដែរ។ ប្រសិន​បើ​ពួកគេ​ជា​អតិថិជន​ដែល​ចូលចិត្ត​ការ​ថតរូប​និង​ការរចនា​បែប​បុរាណ​ឬ​សម័យ ​យើង​អាច​ជ្រើសរើស​យក​ការ​រចនា​ដែល​នឹង​ទាក់ទាញ​ដល់​ពួកគេ។

ត្រូវ​កំណត់​នូវ​អ្វី​ដែល​យើង​ចង់​ឲ្យ​អតិថិជន​ងាយស្រួល នៅ​ពេល​ដែល​ពួកគេ​ឆ្លងកាត់​មាត់ទ្វារ​ហាង។ តើ​យើង​ចង់ឲ្យ​ពួកគេ​ចាប់​យក​ពែង​កាហ្វេ ហើយ​អង្គុយដោយសប្បាយចិត្តក្នុងពេល​ពីរ​បី​ម៉ោង​ជជែក​គ្នា? ឬ​ពួកគេ​គួរ​តែ​ទទួល​យក​កាហ្វេដោយងាយស្រួល ហើយ​កាន់​ដើរ​តាម​ផ្លូវ​ទៅ​ធ្វើការ? នេះ​ក៏​ជួយ​ធ្វើ​ឱ្យ​យីហោ​របស់​យើង​មាន​រូបរាង​ និង​កសាង​ភាព​ល្បីល្បាញ​ឡើង​មក​ដូចគ្នា។

ប៉ុន្តែ​បើ​យុទ្ធសាស្ត្រ​របស់​យើង​មិន​ទាន់​បាន​ធ្វើ​ទេ​ នោះ​ចាំបាច់​ត្រូវ​គិត​ឡើង​វិញ។

ដោយសារ​តែ​យីហោ​របស់​យើង ​គឺ​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​លង់​ស្នេហ៍​នឹង​ហាង​កាហ្វេ​​ ហើយ​ត្រលប់​មក​វិញ​ជាមួយ​ពេលវេលា​នៅ​ទីនោះ​ម្ដង​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បើឆ្លាត ហាងកាហ្វេតូចៗ គឺជា​គំនិតផ្តើមអាជីវកម្មល្អជាង​ទិញ​អជ្ញាប័ណ្ណ

ចុចអាន៖តិចនិក​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូលចិត្ត​ហាង​កាហ្វេ​របស់​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម