Connect with us

KPT+

បង្កើន​​តម្លៃសម្រាប់ជីវិត ជីវិត​នឹងឱ្យតម្លៃយើងវិញ

បានផុស

នៅ

ធ្លាប់​សួរ​សំណួរ​នេះ​ទៅ​កាន់​ខ្លួនឯង​ឬ​អត់? តើ​ការ​រស់នៅ​របស់​យើង​មាន​តម្លៃ​សក្ដិសម​នឹង​អ្វីជាងគេ?

ជីវិត​អាច​នឹង​វិលវល់​ តែ​មិនមែន​មានន័យថា​ត្រូវ​វិលវល់​មិន​ដឹង​ក្បាល​កន្ទុយ​រហូត​ឡើយ។ ភ្ញាក់ខ្លួន​ឡើង​មក! ​ហើយ​ចាប់ផ្ដើម​ភ្ញាក់​ពី​ព្រឹក ​រាំ​ឬ​ហាត់​យូហ្គា ដកដង្ហើម​ចូល​សួត ធ្វើអ្វី​ក៏ដោយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ថា​ មាន​ជីវិត​រស់​រវើក​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លាស់ទី ​ប្រសិនបើ​យើង​ដឹង​ថា ​ថ្ងៃ​ស្អែក​យើង​នឹង​ពិការ​អស់​មួយ​ជីវិត។ ​គ្រប់គ្នា​ត្រូវ​ធ្វើ​ឲ្យ​ខ្លួនឯង​ដើម្បី​ឲ្យ​អវយវៈ​នៃ​សរសៃ​ខ្លួនប្រាណ​មាន​ចលនា​ រួម​ទាំង​សរសៃប្រសាទ​ផង​ដែរ។ ប្រាប់​ខ្លួនឯង​ថា ​យើង​បាន​កើត​មក​ក្នុង​រាងកាយ​នេះ គឺ​ជា​សំណាង​មួយ ​ហើយ​ចាប់ផ្ដើម​លាតសន្ធឹង​សមត្ថភាព​ លទ្ធភាព​របស់​យើង​​ និង​ស្វែងយល់​ពី​ភាព​អស្ចារ្យ​នៃ​ខ្លួនឯង។

គ្នាយើង​តែងតែ​គិត​ថា ​ខ្លួន​ស្គាល់​មនុស្ស​អស់​ យើង​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ជាមួយ​នរណា​ម្នាក់។ ហើយ​អ្នកខ្លះ​ក៏​មាន​មិត្តភក្ដិ​ជា​ច្រើន​ទសវត្ស​ជុំវិញ​ខ្លួន។ ប៉ុន្តែ​ការ​ពិត​ទៅ​គឺ​អត់ទេ ​វា​ដូច​ជា​ផ្ទាំង​ក្រដាស​ទទេ។ ពេលខ្លះ​យើង​គិត​ថា​សៀវភៅ​ត្រូវ​បាន​សរសេរពេញអស់ហើយ។ ប៉ុន្តែ​ពិត​ជា​មាន​ជំពូក​មួយ​ដែល​មិន​ទាន់​សរសេរ។ កុំ​ព្យាយាម​កុហក​ខ្លួនឯង ​ត្រូវ​ស្មោះត្រង់​ជាមួយ​បេះដូង ​ខួរក្បាល​ហើយ​ផ្ដល់​នូវ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ប្រសើរ។

ចូរ​និយាយ​ឮៗ រៀន​សរសេរ គិត​លឿន រៀន​អ្វីៗ​ទាំងអស់​ ឬ​ស្តីចេញ​នូវអ្វី​ដែល​យើង​ចង់ឱ្យគេស្តាប់ ។ បើ​សិន​គំនិត​ដ៏​អស្ចារ្យ​របស់​យើង​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​នោះ​ទេ សូម​កុំ​ខ្ជះខ្ជាយ​លើ​រឿង​ទាំងនោះ ​គ្រាន់តែ​បំភ្លេច​ ហើយ​ឲ្យ​វា​រសាត់​ទៅ​តាម​ពេលវេលា។

ផ្ដល់​ពេល​វេលា​របស់​យើង ​ផ្ដល់​ក្ដី​ស្រឡាញ់​ ផ្ដល់​ភាព​សប្បុរស ​ផ្ដល់​កន្លែង​ទំនេរ​ ដំបូន្មាន ​និង​ការស្ដាប់​ដ៏​ល្អ។ ព្យាយាម​អភ័យទោស ​ប៉ុន្តែ​កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​ពិបាក​ ប្រសិន​បើ​មិន​អាច​ធ្វើ​បាន។

ជីវិត​មិន​សម​នឹង​ការ​រស់នៅ​ទេ ​ប្រសិន​បើ​មិន​មាន​ទុក្ខខ្លះ។ មាន​ការ​ឈឺចាប់​និង​ទុក្ខ​វេទនា​នៅ​ក្នុង​ពិភពលោក​នេះ​ មាន​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​ទ្រទ្រង់​មនុស្ស​ជាតិ ​នាំ​ទៅកាន់​កន្លែង​មួយ​ដែល​លំបាក តែក៏នឹងផ្ដល់ក្ដីសុខ។ យើង​មិន​អាច​មាន​សេរីភាព​បាន​ទេ​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ជាប់​ច្រវាក់។ ដូច្នេះ​រស់នៅ​រួម​គ្នាលោក​នេះ​ ត្រូវ​ចេះ​ជួយ​គ្នា ​ទើប​ជីវិត​មានន័យ  មាន​ការ​ដោះដូរ​បម្រើ​គ្នា​ ទើប​មាន​ទៅ​មាន​មក។

នៅ​ពេល​មាន​អារម្មណ៍​សោកសៅ​ ឈឺចាប់ ​រងទុក្ខ​ កុំ​អស់​សង្ឃឹម​ ឬ​ពិបាកចិត្ត។ បោះចោល​អារម្មណ៍​នោះ​ចុះ​ ហើយ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​មាន​សេរីភាព​ផ្លូវចិត្ត​ល្អឡើងវិញ។ ផ្ដោត​ការ​យកចិត្តទុកដាក់​របស់​យើង​ ទៅ​លើ​ការ​បង្កើត​ការ​ពិត​ផ្សេង​គ្នា​មួយ​ដែល​យើងមិន​ទាន់​មាន។ បង្កើត​ទីធ្លា​ថ្មី​ដែល​​ល្អ​ប្រសើរ​សម្រាប់​អ្នកដទៃ​និង​ខ្លួនឯង។ ជីវិត​របស់​យើង​មិន​បាន​កំណត់​ដោយ​ច្បាប់​ដែល​បង្កើត​ដោយ​អ្នកដទៃ។ ជីវិត​របស់​យើង​ ជាច្បាប់​របស់​យើង ​ជា​អ្នក​បង្កើត។

នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ ​ជឿជាក់​លើ​ខ្លួនឯង អ្វីៗ​គឺ​នៅ​ខាង​ក្នុង​ខ្លួន​យើង ចម្លើយ អំណាច ស្នេហា មានតែ​យើង​ទេ ​ដែល​កាន់​កូនសោ​ដើម្បី​ឲ្យ​មាន​សេរីភាព។ ​ការ​រស់នៅសព្វថ្ងៃនេះ ​មាន​តម្លៃ​សក្ដិសម​នឹង​អ្វី​ដែលយើងបានធ្វើ មិនថាយើងធ្វើអ្វី ឲ្យតែមិនប៉ះពាល់អ្នកដ៏ទៃ គឺយើងធ្វើត្រូវហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Forbes

ចុចអាន៖ មនុស្ស​ចូលចិត្ត​និន្ទា​គេ​ក្រោយ​ខ្នង​មិន​ចេញ​មុខ មាន​ចរិត​លក្ខណៈ​យ៉ាងម៉េច?

ចុចអាន៖ លក្ខណៈ​ពិសេស ៧ យ៉ាង បង្ហាញថា​ ​មនុស្សម្នាក់រឹងមាំ​ពិតប្រាកដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម