KPT+
គេងមិនលក់ព្រោះរឿងរ៉ាវនៅកន្លែងធ្វើការ? មានវិធីដោះស្រាយ!
ធ្លាប់មានបញ្ហាក្នុងចិត្តអូសបន្លាយជាច្រើនម៉ោងបន្ទាប់ពីចាកចេញពីការិយាល័យ ពេលខ្លះរហូតដល់ចូលគេងក៏ពុំលក់?
ចូលគេងដោយគិតអំពី ភាពអយុត្តិធម៌នៃស្ថានភាពរបស់ខ្លួនដែលត្រូវគេបំពាន ឬការស្រមៃនូវអ្វីដែលជាការពិតចង់និយាយតែគេមិនឲ្យនិយាយ គិតអំពីអនាគតស្រពិចស្រពិល ដែលរុំព័ទ្ធដោយមនុស្សមិនល្អ បើដូច្នោះមែនអ្នកមិននៅម្នាក់ឯងទេ។
ការសិក្សាថ្មីមួយដោយគមនាគមន៍ចិត្តសាស្ត្រអាមេរិក ដែលត្រូវបានចុះផ្សាយដោយគេហទំព័រ Science Daily បានបង្ហាញថា បញ្ហាកន្លែងធ្វើការត្រូវបានផ្សារភ្ជាប់ទៅនឹងរោគសញ្ញានៃការគេងមិនលក់ជាច្រើនលើលោក។
អ្នកនិពន្ធ Caitlin Demsky បាននិយាយថា“ ភាពអសកម្មនៅកន្លែងធ្វើការធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃដំណេកយើង ដោយសារវាមានអនុភាព ធ្វើឲ្យមនុស្សគិតម្ដងហើយម្ដងទៀតអំពីបទពិសោធន៍រងនូវស្ថានភាព អវិជ្ជមានរបស់ពួកគេរហូតមិនឃើញវិធីដោះស្រាយ ។
គុណភាពនៃការគេងគឺសំខាន់ណាស់សម្រាប់ជីវិត។ ការគេងដើរតួនាទីយ៉ាងសំខាន់ដល់សុខុមាលភាពនៃមនុស្សគ្រប់វ័យ ឯការបាត់បង់ដំណេក ដោយសារត្រូវរងញាំញីក្នុងព្រឹត្តិការណ៍មិនល្អយូរពេក តែងតែបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង បង្កើនសំពាធឈាមនិងផលិតភាពការងារថយចុះ។
ទោះយ៉ាងណាការសិក្សាបានរកឃើញថា មនុស្សដែលអាចផ្ដាច់ការងារចេញក្រោយម៉ោងមកដល់ផ្ទះ និងសម្រាកបានល្អ ហើយបន្ទាប់ពីនោះ វិលទៅធ្វើការងារបានជាមួយដំណោះស្រាយប្រសើរឡើងបើសិនគេអាចគេងលក់ស្រួល។ អ្វីដែលចាំបាច់ត្រូវធ្វើ៖
ភាគីខាងបុគ្គលិក
ប្រសិនបើយើងមានថ្ងៃមិនល្អនៅឯការិយាល័យសូមចាកចេញពីការងារទាន់ពេលវេលាហើយផ្អាកការណាត់ជួបឬឆ្លើយឆ្លងសិនយ៉ាងហោចបីម៉ោងឆ្ងាយពីប្រធានបទនោះ។ ពេលវេលា១៨០នាទីយើងនឹងរំងាប់ចិត្តបាន ឈានទៅដំណោះស្រាយ ចំណែកអ្នកខ្លះ ទោះមិនទាន់មានដំណោះស្រាយក៏អាចនឹងមានគំនិតត្រជាក់អត់ធន់ជាងមុនដែរ។
ជាការពិតសារព័ត៌មានវេជ្ជសាស្ត្រថ្ងៃនេះរាយការណ៍ថា“ គំរូនៃការធ្វើឲ្យមានការល្បួងឡើងវិញក្រោយស្ថានការណ៍តឹងតែងការទៅហាត់ប្រាណធ្ងន់ៗអាចមិនមានសុវត្ថិភាពប៉ះពាល់បេះដូងឬសង្វាក់ដង្ហើម តែសមាធិជួយបានយ៉ាងល្អ” ។
ផ្ទុយទៅវិញជួបជាមួយមិត្តភ័ក្ដិ ដើរលេង Shoppingយឺតៗ ឬស្ដាប់ចម្រៀងលួងលោមខ្លះ មិននិយាយ អ្វីក៏ដោយដែលពាក់ព័ន្ធរឿងពីល្ងាច អាចបន្ធូរអារម្មណ៍និងសម្រាកចិត្តបានយ៉ាងប្រសើរ។ វិធីអីនេះ ក៏ងាយនឹងគេងលក់ស្រួលយ៉ាងមានប្រសិទ្ធភាព។
ភាគីខាងអ្នកគ្រប់គ្រងដឹកនាំ
អ្នកគ្រប់គ្រងអាចទទួលបានអត្ថប្រយោជន៍ពីប្រការនេះ ដោយកំណត់គំរូល្អ នៃការមិនផ្ញើ អ៊ីមែលឬសារទាក់ទងនឹងការងារនៅក្រៅម៉ោងធ្វើការ។
មនុស្សអាចផ្ដាច់ចេញពីការងាររបស់ពួកគេ១០០ភាគរយទៅរត់ ទៅហាត់កាយសម្បទា ទៅសមាធិ ហើយធ្វើអ្វីផ្សេងៗ ដែលនាំចិត្តតឹងតែងឲ្យបានសម្រាក។ បន្ទាប់ពីគេងលក់ស្រួលអ្នកគ្រប់គ្រងនឹងទទួលបានអត្ថប្រយោជន៍វិញដោយពួកគេក្លាយជាផ្នែកនៃដំណោះស្រាយនាព្រឹកបន្ទាប់ពុំមែនជាបុគ្គលិកងោកងុយខឹងសំបារទេ។
សួរនាំពីបុគ្គលិក កំណត់អំពីការលំហែហាត់ប្រាណ របស់ពួកគេក្រោយការងារឬ រួមគ្នាធ្វើសមាធិសិន មុនចេញទៅផ្ទះ នេះជាផ្នែកយ៉ាងល្អក្នុងការជួយដល់ពួកគេ។
ប្រែសម្រួល៖សុភា
ប្រភព ៖the Coworker
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)