Connect with us

KPT+

បើ​ភ្ញាក់​មក​​អស់​កម្លាំង​សោះ​កក្រោះ​ពេក អាច​អនុវត្ត​វិធី​នេះ​នឹង​បាន​ស្រស់ស្រាយ​មុន​ទៅ​ធ្វើការ

បានផុស

នៅ

ពេលព្រឹក​គឺ​ជា​ការ​ចាប់ផ្ដើម​ដ៏​ល្អ ធម្មតា យើង​តែង​តែ​ផ្ដើម​ដោយ​ស្រស់បស់​ដើម្បី​ទទួល​បាន​ភាព​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ តែ​ថ្ងៃ​ខ្លះ​អារម្មណ៍​ស្រាប់​តែ​សោះ​កក្រោះ​គ្មាន​កម្លាំងកំហែង មិន​ចង់​ទៅ​បំពេញ​ការងារ​អ្វី​ទៅ​វិញ?

សាកល្បង​អនុវត្ត​វិធី​នេះ​ភ្លាមៗ ​បើ​សិន​អ្នក​ស្រាប់​តែ​ជួប​បញ្ហា​ដូច​ខាងលើ៖

១. ស្វែងរក​ចំណាប់​អារម្មណ៍ពី​រឿង​ល្អៗ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ហេតុផល​សំខាន់​ពីរ​ដែល​យើង​តែង​តែ​រំភើប ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ជា​រៀង​រាល់​ថ្ងៃ។ មួយ​គឺ​ចំណង់ចំណូលចិត្ត​របស់​មនុស្ស​ ដែល​ធ្វើការ​ជាមួយ។ ពីរ​គឺ​ការ​មើល​ឃើញ​មនុស្ស​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ខិតខំ​ និង​ធ្វើ​​​​ឲ្យក្រុមហ៊ុន​នេះ​រីកចម្រើន​ គឺ​ជា​រឿង​ល្អ​មួយ​ដែល​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​យើង។

២. ផ្លាស់ប្ដូរ​និង​ចាប់ផ្ដើម​កែលំអ​សុខភាព​ផ្លូវចិត្ត

មនុស្ស​ភាគច្រើន​ផ្ដោត​លើ​អត្ថប្រយោជន៍​ខាង​រាងកាយ​ នៃ​របៀប​រស់​នៅ​សកម្ម។ អ្នក​ស្រាវជ្រាវ​ណែនាំ​​ឲ្យធ្វើ​លំហាត់​ប្រាណ​ពី ៣០ ទៅ ៦០ នាទី​ពី ៣ ទៅ ៥ ដង​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ខួរក្បាល​ភ្ញាក់​ពី​ព្រឹក។

​អាច​ជា​ការ​សមាធិ​នៅ​ក្នុង​បន្ទប់​ បើ​សិន​មិន​អាច​ក្រោក​ទៅ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​បាន ​ឬ​គ្រាន់​តែ​ក្រោក​ភ្លាម​ ទទួលទាន​ទឹក​ភ្លាមៗ ហើយ​ដើរ​ទៅ​បើក​វាំងនន​ និង​ពត់ខ្លួន។

៣. មាន​ទំនាក់ទំនង​ល្អ​នៅ​សហគមន៍​ខាងក្រៅ

យើង​គ្រប់គ្នា​នៅ​កន្លែង​ការងារ ​តែង​មាន​មនុស្ស​ជា​ច្រើន​ដែល​យើង​​ស្គាល់​ច្រើន។ ដូច្នេះ​សភាវគតិ​ដំបូង​របស់​យើង​ តែង​ស្ថិតនៅ​ក្រោម​សម្ពាធ​ការងារ​ ឬ​រឿង​ផ្សេង​ទៀត។

ដូច្នេះ​ចៀស​មិន​រួច​នឹង​មាន​បញ្ហា​ តែ​បើ​មាន​មែន ​​ត្រូវ​ប្រញាប់​ដោះស្រាយ​ជា​ប្រញាប់ ​កុំ​ទុក​នៅ​សៅហ្មង​យូរ​ នាំ​មាន​រឿង​មិន​ល្អ​កើតឡើង។

យល់​ល្អ​គួរ​បង្កើត​ទំនាក់ទំនង​ល្អ​នៅ​សហគមន៍​ខាងក្រៅ ​ប្រសើរ​ជាង​បង្ក​សត្រូវ​ នាំ​ឲ្យ​តែ​មាន​ថ្ងៃ​មិន​ល្អ​រហូត​ដល់​ព្រឹក​ស្អែក។

លើស​ពី​នេះ​ទៀត​ ការ​មាន​សហគមន៍​រឹងមាំ​នៅ​ខាងក្រៅ​ការងារ​ ក៏​ជួយ​យើងឲ្យ​ឃ្លាតឆ្ងាយ​ពី​របៀប​រស់នៅ​ធុញថប់​ពេល​ព្រឹក។

. កុំ​ទាន់​បើក​អ៊ីមែល​មើល​ភ្លាមៗ

ជា​រឿង​ចាំបាច់​បំផុត​ បើ​អ្នក​មិន​ចង់​ឲ្យ​អារម្មណ៍​នៅ​ពេល​ព្រឹក​របស់​អ្នក​មិន​ល្អ​ សូម​កុំ​ទាន់​បើក​អ៊ីមែល​ភ្លាមៗ​នៅ​ពេល​ភ្ញាក់​ឡើង​ឲ្យសោះ។

ការ​សិក្សា​បាន​បង្ហាញ​ថា​ មុន​ពេល​ភ្ញាក់​ភ្លាមៗ​ ហើយ​បើក​អ៊ីមែល​នឹង​ធ្វើ​ឱ្យ​ថប់បារម្ភ​នៅ​ពេលព្រឹក។ វា​មិន​ត្រឹម​តែ​អាក្រក់​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ របស់​អ្នក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​អ្នក​មិន​សូវ​មាន​ផលិតភាព​ក្នុង​ជីវិត​ថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជីវិត​ជួប​តែ​រឿង​ស្រស់ស្រាយ​បាន ​ប្រសិន​បើ​ចេះ​គិត​វិជ្ជមាន​

ចុចអាន​៖ចេះ​រស់នៅ​ដោយ​សប្បាយចិត្ត ចាត់ទុក​ថា​ជីវិត​ជោគជ័យ​ហើយ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម