Connect with us

KPT+

៥ចំណុចគួរធ្វើពេលសម្ងំតែក្នុង​ផ្ទះ អំឡុងកូវីដកំពុងរាតត្បាត

បានផុស

នៅ

អំឡុង​ពេល​សម្ងំនៅផ្ទះ គ្នាយើង​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​បន្តិច​បន្តួច​ហើយ ប៉ុន្តែ​អត្ថបទ​មុនៗធ្លាប់​បាន​ណែនាំ​ខ្លះៗ​ហើយ ដើម្បី​ជួយ​យើង​គេច​ចេញ​ពី​វិបត្តិ​សតិអារម្មណ៍។ លើស​ពី​នេះ ដើម្បី​ជួយ​ខ្លួន​យើង​មាន​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំង​ចំពោះ​ខ្លួន​ឯង នឹង​អាច​ជួយ​អ្នក​ដទៃ​អំឡុង​ពេល​នេះ គឺ​មាន ៥ចំណុច​សំខាន់ៗ​គ្នា​យើង​ត្រូវ​ដឹង។

១- ចែក​រំលែក​រឿង​ល្អៗ និង​ក្តី​សង្ឃឹម​ទៅ​កាន់​មិត្ត​ភក្តិ និង​អ្នក​ដទៃ

Premium Photo | Asian family wearing protective medical mask for prevent  virus covid-19 holding white paper with stay at home on hand and sitting  together on floor at home
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​កាលៈ​ទេសៈ​បច្ចុប្បន្ន ហាក់​ពិបាក​ទុក​ចិត្ត​បន្តិច​ហើយ​ជា​មួយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ព្រោះ​ព័ត៌មាន​ខ្លះ​ជា​រឿង​ឆបោក ព័ត៌មាន​ខ្លះ​ទៀត បង្ហាញ​តែ​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បើ​អ៊ីចឹង ហេតុ​អ្វី​គ្នា​យើង​មិន​គិត​ចែក​រំលែក​អ្វី​ដែល​វិជ្ជមាន​សម្រាប់​ពិភពលោក ដូចជា​វីដេអូ​បង្ហាញ​ពី​សកម្ម​ភាព​មនុស្ស​ម្នា​សាមគ្គី​គ្នា​អំឡុង​ពេល​កូវីដ ១៩ កំពុង​រាតត្បាត​ខ្លាំង ឬ​ព័ត៌មាន​ល្អៗ ដែល​យើង​ប្រទះ​ឃើញ​លើ​បណ្តាញ​សង្គម។

ព័ត៌មាន​ល្អៗ អាច​ជា អ្វី​បង្ហាញ​ពី​មនុស្ស​ម្នា​នៅ​តែ​មាន​សង្ឃឹម បើ​ទោះ​ជា​ពិភពលោក​កំពុង​តែ​រង​គ្រោះ​ដោយ​ការ​រាតត្បាតវីរុសCOVID-19 ​ក្តី ព្រោះ​ថា​សារជាតិ​មនុស្ស​យើង ជា​ធម្មតា នឹង​រួបរួម​គ្នា​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ចំពោះ​មុខ។

មួយ​វិញ​ទៀត ព័ត៌មាន​មិន​ច្បាស់​លាស់ ព័ត៌មាន​កុហក​ភូតភរ បោកប្រាស់ គ្មានប្រភព​ច្បាស់​លាស់ គួរ​កុំ​ចែក​រំលែក​ឲ្យ​តែ​បានៗ​អី អត្ថបទ​ព័ត៌មាន​យើង​គួរ​ចែក​រំលែក គួរ​តែ​មាន​ប្រភព​ជាក់​លាក់ ជា​ព័ត៌មាន​ណែនាំ​ដោយ​អ្នក​ជំនាញ ដូច​ជាអង្គការ​សុខភាពពិភពលោក ហើយ​ព័ត៌មាន​ទាំង​នោះ ត្រូវ​មាន​ប្រយោជន៍​ជួយ​មនុស្ស​ម្នាក់​ឈប់​ភ័យ​ខ្លាច​ត​ទៅ​ទៀត។

២- បង្កើន​ចំណេះ​ដឹង​សម្រាប់​ខ្លួន​ឯង

Premium Photo | Smiling young asian woman using laptop while stay at home.

ដើម្បី​ធានា​ថា ចំណុច​ដំបូង​យើង​អាច​ធ្វើ​បាន​ល្អ​នោះ ត្រូវ​ប្រាកដ​ថា គ្នា​យើង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​អំឡុង​ពេល​នៅ​ផ្ទះ​នេះ ប្រមែល​ប្រមូល​ទិន្នន័យ និង​អ្វី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ ពិសេស​រឿង​សិទ្ធ​មនុស្ស​ដែល​គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ឲ្យ​បាន​ច្បាស់។ ជាក់​ស្តែង​អ្វី​យើង​គួរ​បណ្តុះ​ចំណេះ​ដឹង​ខ្លួន​ជាមួយ​បញ្ហា​សិទ្ធ​មនុស្ស​មាន​ដូច​ជា៖

– ចូល​រួម​វគ្គ​សិក្សា​តាម​អ៊ីនធើណេត​ស្តី​ពី​គោល​គំនិត​សំខាន់ៗ​នៃ​សិទ្ធមនុស្ស។
– ស្វែង​យល់​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​យើង និង​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ឌីជីថល។
– បើ​អាច ចូល​រួម​វគ្គ​អនឡាញ និង​ជួប​ជា​មួយ​សកម្មជន​សិទ្ធមនុស្ស ក្នុង​វគ្គ​សិក្សាស្តី​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។
– ស្វែង​យល់​ពី​សិទ្ធ​ការ​ពារ​ខ្លួន។

៣- រឿង​ធ្វើ​ខ្លួន​ជា​គ្រូ​ល្អ​ម្នាក់ សម្រាប់​អ្នក​ដទៃ

Asian Family of Businessman and Stockvideoklipp (helt royaltyfria)  1054455080 | Shutterstock

នៅ​ពេល​គ្នា​យើង​អាច​អប់រំ​ខ្លួន​ឯង យល់​ច្បាស់​ពី​បញ្ហា​សិទ្ធមនុស្ស​ហើយ​នោះ ជំហាន​បន្ទាប់ គឺ​ត្រូវ​តែ​ដឹង​ថា គួរ​ធ្វើ​បែប​ណា​ដើម្បី​ណែនាំ​ដល់​អ្នក​ដទៃ ហើយ​ចំណុច​សំខាន់​ដើម្បី​ឲ្យ​អ្នក​ដទៃ​ជឿ​ជាក់​លើ​ខ្លួន​យើង គឺ​ត្រូវ​បង្រៀន​ខ្លួន​យើង​ឲ្យ​ដឹង​ច្បាស់​ពី​វិធី​កំណត់​អ្វី​ជា​ព័ត៌មាន​បោក​ប្រាស់ អ្វី​ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​សន្តិវិធី។

៤- ជួយ​អ្នក​ដទៃ​តាម​រយៈ​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម

Staying Safe and Well at Home During the COVID-19 Pandemic - The Medical  City Clinic

បើ​គ្នា​យើង​ប៉ិន​ប្រសព្វ​ជាមួយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម គឺ​យើង​ជា​មនុស្ស​មាន​តម្លៃ អាច​ជួយ​គ្នា​យើង​ផ្សេង​ទៀត ដែល​មិន​សូវ​យល់​ពី​បច្ចេកវិទ្យា ឬ​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន។ យើង​អាច​ណែនាំ​អ្នកទាំងនោះ ប្រើ​ប្រាស់​កម្មវិធី​ផ្ញើ​សារ និង​បណ្តាញ​សង្គម​ឲ្យ​បាន​ត្រឹម​ត្រូវ ទូរសព្ទ​ទៅ​ពួក​គេ ប្រាប់​ពី​របៀប​ប្រើ​ប្រាស់​នៅ​ពេល​ណា​មួយ​ត្រូវ​ការ​ជំនួយ​បន្ទាន់ ក៏​ដូច​ជា​វិធី​ស្វែង​រក​ប្រភព​ច្បាស់​លាស់ និង​កម្មវិធី​អនឡាញ​ល្អៗ​មាន​ប្រយោជន៍​ជាដើម។ ជួយ​អ្នកដទៃ​រក​ឃើញ​សហគមន៍​របស់​ខ្លួន​ និង​មិត្ត​ភ័ក្តិ​ផ្សេង​ទៀត​លើ​អនឡាញ ដែល​យើង​អាច​ធ្វើ​ទំនាក់​ទំនង​ជាមួយ​បាន។

៥- បង្ហាញ​​ពី​សាមគ្គី​ភាព ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ស្ម័គ្រ​ចិត្ត

Premium Photo | Young asian man with mask pointing and showing stay at home  sign under quarantine

ក្នុង​កាលៈទេសៈ​នេះ មាន​វិធី​​ច្រើន​ណាស់​ដែល​គ្នា​យើង​អាច​ជួយ​មនុស្ស​វិញ​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ជួប​គ្នា​ផ្ទាល់ ដូច​ជា៖

– ធ្វើ​អ្វី​ទៅ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​សុខាភិបាល និង​ការណែនា​ពី​វិធានការ​រក្សា​គម្លាត​សង្គម ព្រោះ​វិធីនេះ​​ជួយ​ការពារ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បំផុត​ក្នុង​សហគមន៍​យើង​រស់នៅ ក៏​ដូច​ជា​បន្ធូរ​បន្ថយ​បន្ទុក​លើ​ក្រុម​គ្រូពេទ្យ​ទៀត​ផង។
– ជួយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សតិ​អារម្មណ៍ ទៅ​កាន់​អ្នក​ដទៃ​តាម​រយៈ​ទូរសព្ទ ឬសារ ពិសេស​ក្រុម​មនុស្ស​យើង​គិត​ថា កំពុង​ស្ថិត​ក្នុង​ភាពឯកោ​តែម្តង។
– ចូល​រួម​បញ្ឈប់​ការ​ចែក​រំលែក​ព័ត៌មាន​បោក​ប្រាស់ ដោយ​ចែក​រំលែក​តែព័ត៌​មាន​ចេញ​ពី​ប្រភព​ត្រឹម​ត្រូវ និង​ការ​អះអាង​ពីអ្នក​ជំនាញ។
– ចែក​រំលែក​ព័ត៌មាន​ល្អៗ ពិសេស​ពាក់​ព័ន្ធ​អ្វី​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ជាចាំ​បាច់​អំឡុង​ពេល​នេះ ទៅ​កាន់​គ្នា​យើង​ឲ្យ​បាន​ដឹង ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៤ វិធី ដើម្បី​ជម្នះ​ភាព​ភ័យខ្លាច​ ដែល​យើង​ច្រើន​តែ​មើល​រំលង

ចុចអាន៖ ៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុង​កូវីដកំពុង​រាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម