Connect with us

KPT+

សកម្មភាព​ខ្លះៗ​ដែលបុរសអាចយកទៅវាយតម្លៃថា នារីនោះកំពុង​ស្វែងរកដៃគូ

បានផុស

នៅ

បុរសៗ តែង​មានអារម្មណ៍ដឹងភា្លមអំពីលក្ខណៈសម្បត្តិនៃនារីៗ តាមរយៈសម្តីនាងនិយាយ​ និង​កាយវិកាលើបណ្តាញសង្គម​របស់នាង​។ ទាំងនេះហៅថា ការវាយតម្លៃសម្បកក្រៅ ដែលស្រីៗស្អប់ណាស់​។ ទោះបីស្អប់យ៉ាងណា ​យើងមិនអាចឃាត់គេមិនឱ្យចាត់ថ្នាក់យើងបានឡើយ​ ហើយ​យើងគួរដឹងដែរថា កាយវិកា​ណាខ្លះដែល​បុរសវាយតម្លៃឬទុកថាជា«ភ្លើងខៀវ»បាន៖​​

១ សើចហារមាត់ធំៗទាំងគ្មានកំពុងនិយាយជាមួយអ្នកណាទាំងអស់ 

baek jiheon pics on Twitter: "♡ 180713 ♡ - #백지헌 #프로미스나인 #fromis_9… "
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ ការ​ផុសរូបបែបនេះញឹកញាប់ក្នុងបណ្តាញសង្គម បង្ហាញចរិតឯកជនរបស់ម្ចាស់រូប។ ការសើចហារមាត់ធំទាក់ទាញនេះ ជារឿងធម្មតាក្នុងចំណោមយុវនារីវ័យជំទង់ ​ព្រោះពួកគេក្រមិចក្រមើម តែសំខាន់ពួកគេមិនចូលចិត្ត​ថតផុសទេ គឺកម្រផុសណាស់ ដូច្នេះហើយការថតបែហារមាត់ ក្នុងចំណោម​អ្នកមាន​អាយុលើម្ភៃប្រាំ អាចបង្ហាញពីអារម្មណ៍​ទាក់ទាញភេទផ្ទុយ​នៃម្ចាស់រូបថត។

ប្រសិន​យើងកំពុងស្វែងរកការងារផង រូបបែបនេះមិនជួយអ្វីជាវិជ្ជមាន​​ដល់ការវិនិច្ឆ័យ​ពីអ្នកជ្រើសរើស បុគ្គលិកដែលកំពុង​រុករកមើលយើង​លើបណ្តាញ​សង្គមនោះទេ។

២ សរសេរវែងៗ រៀងរាល់ថ្ងៃលើបណ្តាញសង្គម

91 Yeji itzy ♡ ideas | itzy, kpop girls, kpop girl groups

ការសរសេរលើហ្វេសប៊ុក ​ឬ IG វែងៗ សឹងរាល់ថ្ងៃរៀបរាប់អំពី ចិត្តថ្លើម ​សកម្មភាពខ្លួន និង​ពាក្យ​ដ្រាម៉ាឯទៀតៗ  ជាគ្រឹះសម្រាប់បុរសវាយតម្លៃថា​ គេអាចចូលចែចង់នាង​បានដែរឬទេ។ ​ជាទូទៅការវាយតម្លៃបែបនេះ មិនត្រឹមត្រូវទាំងអស់ទេ​ប៉ុន្តែ ការស្ទង់មតិបង្ហាញ​ថា បុរស​ ៨២ ភាគរយសារភាពអំពីអារម្មណ៍​ស្វ័យប្រវត្តិមួយនេះថា គេងាយវាយតម្លៃ​មនុស្សស្រី​ដែលលេងហ្វេសប៊ុកច្រើន ឬបញ្ចេញរូបថត​ហួសហេតុ។

៣ បង្អួតសម្រស់ ឬ​សម្ភារៈ

250 Itzy_Lia (리아) ideas | lia, itzy, korean girl groups

ការវាតតម្លៃលើការផុសប្រភេទនេះមាន​ទាំំងក្នុងចិត្ត​ប្រុសនឹងស្រី​អំពី​ចរិតលក្ខណៈបុគ្គលម្ចាស់ផុស​ថា ត្រេក​ត្រអាលបែបណា ចំពោះការ​បញ្ចេញកាបូប ឡាន កាម៉េរ៉ា កន្លែងស្អាតៗប្រណីតៗ ។ ​តើខុសគ្នា​បែបណារវាង​ការងារ​ក្នុងផ្ទះ​និងក្រៅ​ផ្ទះ​របស់នាង​និងការផុសរបៀបភ្លើតភ្លើន?

៤ រូបថតរំសុះរំសាយសក់

Pin by 𝓖𝓪𝓵𝓪𝔁𝔂 on ITZY | Itzy, South korean girls, Korean girl groups

«មានតែមនុស្ស​ស្រីរឹងមាំមានជំនឿចិត្ត​ខ្ពស់ មិនខ្វល់ពីសម្រស់ខាងក្រៅប៉ុណ្ណោះ ដែលហ៊ាន​លើកសក់ខ្ពស់ៗបង្ហាញផ្ទៃមុខទូទៅពេញលេញរបស់នាង ក្រៅពីនោះអ្នកអាចវាយតម្លៃបានថា នាង​គិតបែបណា​ពេលរំសុះសក់ចុះឡើងលើបណ្តាញសង្គម» Emily Weiss

៥ ថតរូបបញ្ចេញសាច់ ទ្រូងនិងភ្លៅ

Biografi Bae Suzy (Masa Kecil, Karir) - Fakta dan Profile Aktor Aktris Korea

រឿងនេះមិនបាច់និយាយឡើយ ដោយសារអ្នកដែលធ្វើរឿងនេះ គេមិនខ្លាចអ្នកណាថាអ្វីទាំងអស់ ព្រោះគេមាន​គោលដៅពិត​របស់គេ៕

ប្រែសម្រួល៖ តុងឡុង 

ប្រភព៖ careergirldaily

ចុចអាន៖ រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្ត​រងគ្រោះធ្ងន់

ចុចអាន៖ មនុស្ស​ស្រី ជួបមនុស្ស​ត្រូវចិត្ត​ ច្រើនសម្តែង​កាយវិកាទាំងនេះដោយមិនដឹងខ្លួនទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម