Connect with us

KPT+

វិបត្តិកូវីដ ធ្វើឲ្យមនុស្សកើតជំងឺស្រ្តេសនិងធុញថប់រ៉ាំរ៉ៃ

បានផុស

នៅ

ស្រ្តេស​ជាជំងឺផ្លូវចិត្តមួយដែលកើតមានឡើងចំពោះមនុស្សពេញវ័យអស់ពេលជាយូរមកហើយ។ ​កន្លងមកជំងឺនេះកើតញឹកញាប់ពីបញ្ហាសេដ្ឋកិច្ច សម្ពាធការងារ ការរើសអើងជាតិសាសន៍ និងជម្លោះនយោបាយ។ល។ ប៉ុន្តែនៅពេលថ្មីៗនេះ ការស្ទង់មតិមួយបានរកឃើញថា វិបត្តិកូវីដ-១៩ជាកត្តានាំឱ្យមនុស្សកើតជំងឺស្ត្រេស។

1 in 10 Covid-19 survivors suffers depression, PTSD < Hospital < 기사본문 - KBR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ការសិក្សារបស់អង់គ្លេសកាលពីពេលកន្លងទៅបង្ហាញដែរថា អ្នកជំងឺដែលបានជាសះស្បើយពីកូវីដប្រមាណជាងពាក់កណ្ដាលអាចមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃរួមមាន​ស្រ្តេស និងជំងឺបាក់ទឹកចិត្ត។​ ទោះយ៉ាងណា ការស្ទាប់ស្ទង់មតិរបស់អាមេរិកនាពេលចុងក្រោយនេះបានរកឃើញថា មិនត្រឹមតែអ្នកជំងឺកូវីដប៉ុណ្ណោះដែលរងបញ្ហាផ្លូវចិត្ត សូម្បីអ្នកមិនឆ្លងវីរុសក៏ជួបបញ្ហានេះដូចគ្នាដែរ។

តើស្ត្រេសប៉ះពាល់ដល់មនុស្សយ៉ាងដូចម្តេច?

Help frontline workers cope with stress during the COVID-19 pandemic:  Suggested actions for team managers | Knowledge Action Portal on NCDs

ការស្ទង់មតិបានបង្ហាញថា ជំងឺរាតត្បាតបានជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនខ្លាំងបំផុត។ មនុស្ស ៨ នាក់ក្នុងចំណោមមនុស្សពេញវ័យ ១០ នាក់ឬស្មើនឹង ៧៨% និយាយថាជំងឺកូវីដ-១៩គឺជាប្រភពនៃស្ត្រេសដ៏ចម្បងសម្រាប់ពួកគេ។

ដូចគ្នានេះផងដែរ មនុស្សពេញវ័យ ២ នាក់ក្នុងចំណោម ៣ នាក់ឬស្មើ ៦៧% ​និយាយថាពួកគេកាន់តែមានភាពតានតឹងអំឡុងពេលជំងឺរាតត្បាត។

ក្រៅពីនោះ មនុស្សពេញវ័យ ៤៩% រាយការណ៍ថា ជំងឺរាតត្បាតជះឥទ្ធិពលធ្ងន់ធ្ងរបំផុតដល់ឥរិយាបថប្រចាំថ្ងៃរបស់ពួកគេ។ របាយការណ៍និយាយថា មនុស្សជួបភាពតានតឹងផ្នែករាងកាយមាន ២១% ឆាប់ខឹង ២០% ការផ្លាស់ប្តូរអារម្មណ៍លឿន ២០% និងការស្រែកដាក់មនុស្សជាទីស្រឡាញ់ ១៧%។

តើអ្នកណាទទួលរងផលប៉ះពាល់នេះច្រើនជាងគេ?

What we can all do to help identify and prevent burnout among nurses | RCNi

វេជ្ជបណ្ឌិត Iram Kazimi អ្នកឯកទេសផ្នែកចិត្តវិទ្យានៃមន្ទីរពេទ្យ Houston Methodist នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកមានប្រសាសន៍ថា “ស្ត្រីនិងជនជាតិភាគតិចរងផលប៉ះពាល់ខ្លាំងជាងគេ បើប្រៀបធៀបទៅនឹងក្រុមដទៃទៀត” ។ មូលហេតុដោយសារ ស្ត្រីមាន ទំនួលខុសត្រូវការងារពីផ្ទះផង ​និងត្រូវមើលថែទាំកុមារផង។

ក្រៅពីស្ត្រី មនុស្សវ័យជំទង់និងយុវវ័យ ក៏រងផលប៉ះពាល់ផ្លូវចិត្តផងដែរ។ ​នេះបណ្តាលមកពីការផ្លាស់ប្តូរបរិយាកាសជុំវិញខ្លួនគេរួមមាន ការបិទទ្វារសាលា ការនៅផ្ទះដោយមិនបានជួបមនុស្សខាងក្រៅរយៈពេលយូរ ការពន្យាពេលរៀបអាពាហ៍ពិពាហ៍ ការផ្អាកពេលវេលាបញ្ចប់ការសិក្សា និងការពន្យារពេលផ្សេងៗទៀត។

វិធីដោះស្រាយភាពតានតឹងកំលុងវិបត្តិកូវីដ-១៩

COVID-19: A stress test for sustainable development in hospitality? –  Hospitality Net World Panel

អ្នកស្រី Mary Kate Schutt អ្នកសម្របសម្រួលកម្មវិធីសម្រាប់មជ្ឈមណ្ឌល Lerner ដែលលើកកម្ពស់សុខភាពសាធារណៈនៅឯសាកលវិទ្យាល័យ Maxwell នៅញូយ៉កមានប្រសាសន៍ថា “ដើម្បីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អក្នុងរយៈពេលវែង គ្រប់គ្នាគួរតែរកវិធីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ឱ្យបានច្រើនឬរៀនអតធ្មត់ឱ្យបានខ្ពស់ ” ។

អ្នកស្រី Schutt បានផ្តល់អនុសាសន៍បន្ថែមទៀតថា គ្រប់គ្នាត្រូវប្រាកដថា ខ្លួនបានធ្វើលំហាត់ប្រាណទៀតទាត់ គេងលក់ស្រួល ព្រមទាំងញ៉ាំអាហារមានជីជាតិគ្រប់គ្រាន់ផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ ការស្រាវជ្រាវថ្មី៖ អ្នកគេងមិនសូវលក់ពេលយប់ ឬឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងជំងឺកូវីដ១៩

ចុចអាន៖ គួរ​ប្រុង​ប្រយ័ត្ន! អ្នក​មាន​ជំងឺ​ស្ត្រេស​យូរ​ៗ អាច​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម