JEFF BEZOS នាយក​ប្រតិបត្តិ​ AMAZON បង្កើត​កំណត់ត្រា​ថ្មី ​ជា​អ្នក​មាន​បំផុត​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត – Kampuchea Thmey Daily
Connect with us

KPT+

JEFF BEZOS នាយក​ប្រតិបត្តិ​ AMAZON បង្កើត​កំណត់ត្រា​ថ្មី ​ជា​អ្នក​មាន​បំផុត​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត

Published

on

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon បាន​បំបែក​កំណត់ត្រា​ផ្ទាល់ខ្លួន​របស់​លោក​ ឲ្យ​ក្លាយ​ជា​អ្នក​មាន​ជាង​គេ ​និង​ប្រមូល​បាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៧២ ពាន់​លាន​ដុល្លារ​អាមេរិក។

ទិន្នន័យ​ដែល​ទើប​ត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​សន្ទស្សន៍​មហាសេដ្ឋី Bloomberg បង្ហាញ​ថា​លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Amazon មានទ្រព្យ ១៧១,៦ ពាន់​លាន​ដុល្លារ​ ដែល​បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​បុរស​អ្នក​មាន​បំផុត។

កាល​ពី​មុន​លោក​មាន​ត្រឹម​តែ ១៦៧,៧ ពាន់​លាន​ដុល្លារ​ មាន​ន័យ​ថា​ Bezos រក​បាន​ប្រហែល ៥៦,៧ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ នៅ​ឆ្នាំ​នេះ។

ដោយឡែក​ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​របស់ Bezos ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ក្រុមហ៊ុន Amazon ដោយ​នាយក​ប្រតិបត្តិ​រូប​នេះ​មាន​ភាគហ៊ុន​ប្រហែល ៥៧ លាន​ហ៊ុន​ ឬ ១២% នៃ​ក្រុមហ៊ុន។ ទោះបី​ជា​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ក៏​ក្រុមហ៊ុន Amazon ទទួល​បាន​អាជីវកម្ម​កាន់​តែ​ច្រើន ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដែល​ជា​លទ្ធផល​ពី​ការ​ចាក់សោ​នៅ​ទូទាំង​ពិភពលោក​ និង​តម្រូវការ​កើន​ឡើង​សម្រាប់​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត។

បន្ទាប់ពី​លោក Bezos ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​ក្នុង Bloomberg អ្នក​បន្ទាប់​គឺ​លោក Bill Gates មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ១១៥ ពាន់​លាន​ដុល្លារ លោក Bernard Arnault មាន​ទ្រព្យសម្បត្តិ ៩៣ ពាន់​លាន​ដុល្លារ និង​លោក Mark Zuckerberg មាន​ទ្រព្យសម្បត្តិ ៩១,២ ពាន់​លាន​ដុល្លារ ។

លោក Bezos ក៏​បាន​វិនិយោគ​ជាច្រើន​ក្នុង​វិស័យ​ទេសចរណ៍​អវកាស​ ដោយ​មហាសេដ្ឋី​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​លក់​បាន ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ នៅ​ក្នុង​ស្តុក​របស់​ក្រុមហ៊ុន Amazon ដើម្បី​ផ្ដល់​មូលនិធិ​ដល់​ក្រុមហ៊ុន Blue Origin ដែល​ជា​ក្រុមហ៊ុន​ផលិត​យានអវកាស​និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អវកាស។

នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​នេះ NASA បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣ ដែល​នឹង​ត្រូវ​បង្កើត​ប្រព័ន្ធ​ចុះចត​តាម​ចន្ទគតិ​របស់​ខ្លួន​ ដោយ​ក្នុង​នោះក៏​មាន Blue Originនិង Elon Musk’s Space X បាន​រួមបញ្ចូល​គ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនចង់​លក់​មុខ​ពេល​ទៅ​ស្រុក​គេ គួរ​ស្វែងយល់​វប្បធម៌​ប្លែក​ៗ​របស់​ប្រទេស​ទាំង​នេះ!

ចុចអានហេតុផល ៤ យ៉ាង​​​ដែល​គួរ​តែ​ចាប់ផ្ដើម​អាជីវកម្ម​ឥឡូវ​នេះ​លែង​ពន្យារ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម