ក្បួនមាសទាំង ៦ ដែល​សហគ្រិនស្ត្រី​អាច​រៀន​សូត្រ​ពី​ស្ថាបនិក yanghee paik
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ក្បួនមាសទាំង ៦ ដែល​សហគ្រិនស្ត្រី​អាច​រៀន​សូត្រ​ពី​ស្ថាបនិក yanghee paik

បានផុស

នៅ

Yanghee Paik ជា​សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់ Rael។ Rael ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​ស្រី ៣ នាក់​គឺ Aness An អ្នក​កាសែត​និង​ជា​អ្នកនិពន្ធ​ដែល​លក់​ដាច់​បំផុត  Binna Won ជា​ស្ថាបត្យករ​នៃ​សិល្បៈ និង Yanghee Paik អតីត​អ្នក​ចែកចាយ​ភាពយន្ត​នៅ​ស្ទូឌីយោ Walt Disney នៅ Harvard MBA ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​កង្វះ​ផលិតផល​ថែរក្សា​សុខភាព​ស្ត្រី​មាន​សុខភាព​ល្អ​នៅ​លើ​ទីផ្សារ​ អ្នក​ទាំង​បី​បាន​បង្កើត​ដំណោះស្រាយ​ផ្ទាល់ខ្លួន ​ពោល​គឺ​ផលិតផល​ធម្មជាតិ​និង​សុវត្ថិភាព។

សព្វថ្ងៃ​  Rael មាន​ទីតាំង​នៅ​តំបន់ Orange រដ្ឋ​កាលីហ្វ័រញ៉ា​ ក៏​ដូចជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៧។

១. នៅ​ពេល​ខ្ញុំ​មិន​ធ្វើការ​លើ​អាជីវកម្ម​ ខ្ញុំ​បំបាត់​ភាព​តាន​តឹង​ដោយ​ច្រៀង​និង​មើល​រឿង​ភាគ​កូរ៉េ​នៅ​លើ​អ៊ិនធរណិត។ ខ្ញុំ​ជា​អ្នក​ចម្រៀង​នៃ​ក្រុម​តន្ត្រី​រ៉ក​ អតីត​និស្សិត​នៅ​មហាវិទ្យាល័យ​នៅ LA ទោះបី​ជា​ពិបាក​រក​ពេលវេលា​ដើម្បី​ហាត់​ក៏ដោយ​ ការ​ច្រៀង​បាន​ជួយ​ខ្ញុំ​ឲ្យ​ធូរស្បើយ​ពី​ស្ត្រេស​និង​សម្អាតខួរ​ក្បាល​ខ្ញុំ​បាន​ពីរ​បី​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ព្រោះ​ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី Rael បាន។

២. នៅ​ពេល​ខ្ញុំ​ត្រូវ​ការ​ការ​បំផុស​គំនិត ​ខ្ញុំ​តែង​ដើរ​ជុំវិញ​សង្កាត់​របស់​ខ្ញុំ​ ហើយ​ទៅ​សួន​ឧទ្យាន​ក្បែរ​នោះ​ ដើម្បី​មើល​ថ្ងៃលិច។

៣. សៀវភៅ​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​គេ​គឺ Shoe Dog​ ដោយ​លោក Phil Knight ស្ថាបនិក​ក្រុមហ៊ុន Nike ។ ខ្ញុំ​បាន​អាន​សៀវភៅ​នេះ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ជជែក​វែកញែក ​អំពី​ការ​ចូលរួម​សហស្ថាបនិក​របស់​ខ្ញុំ​ ដើម្បី​ចាប់ផ្ដើម Rael ។  ខណៈ​ពេល​ដែល​ខ្ញុំ​មាន​ជំនឿ​លើ​គំនិត​អាជីវកម្ម ​ខ្ញុំ​​ក៏​បាន​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​សម្រេចចិត្ត​ចាកចេញ​ពី​ការងារ​ពេញ​ម៉ោង​របស់​ខ្ញុំ​ ហើយ​ប្រឈម​នឹង​ហានិភ័យ​ធំ​បំផុត​ក្នុង​ជីវិត។

ក្នុង​កំលុងពេល​នេះ​សៀវភៅ​មួយក្បាល​នោះ​ បាន​បើកភ្នែក​របស់​ខ្ញុំ​ទៅ​កាន់​ពិភព​នៃ​ភាព​ជា​សហគ្រិន ​ដែល​គួរ​ឲ្យ​រំភើប​និង​ខ្លាំងក្លា ​រួម​ទាំង​ការ​រីកចម្រើន​ដែល​សហគ្រិន​អាច​ជួប​ប្រទះ​ក្នុង​ដំណើរ​នេះ។

៤. ខ្ញុំ​ធ្វើការ​ដើម្បី​កែលម្អខ្លួន​ខ្ញុំ​ដោយ​ស្ដាប់ podcast ដែល​ខ្ញុំ​ចូលចិត្ត របៀប​ដែល​ខ្ញុំ​កសាង​ទំនុក​ចិត្ត​ជាដើម។ នៅ​ក្នុង​បរិយាកាស​ដែល​ទើប​តែ​ចាប់ផ្ដើម ​វា​ពិត​ជា​ពិបាក​ទាយ​អំពី​អនាគត​និង​បញ្ហា​ប្រឈម​ថ្មីៗ ​ដែល​យើង​នឹង​ត្រូវ​ប្រឈម​មុខ។

ការ​រៀន​សូត្រ​ពី​សហគ្រិន​ជោគជ័យ​ដែល​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ​ក្នុង​ពេល​នាំ​ក្រុមហ៊ុន ទៅ​កម្រិត​បន្ទាប់​ បាន​ជួយ​ខ្ញុំ​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​ដូចជា​នាយក​ប្រតិបត្តិ​និង​សហគ្រិន​លើក​ដំបូង។

៥. ស្ត្រី​ដែល​មាន​ក្ដី​សុបិន​សហគ្រិន​គួរ​តែ​ដឹង មាន​សហគមន៍​ស្ថាបនិក​និង​វិនិយោគិន​ស្រ្តី​នៅ​ទីនោះ​ ដែល​បើកទូលាយ​ក្នុង​ការ​ជួយ​និង​គាំទ្រ​គ្នា​ទៅវិញទៅមក។ ការ​ចាប់ផ្ដើម​និង​ដំណើរការ​អាជីវកម្ម​ផ្ទាល់ខ្លួន​ គឺ​ជា​ដំណើរ​ដ៏​ឯកោ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​លំបាក។ ដោយ​ដឹង​ថា​មាន​សហគ្រិន​ជា​ស្ត្រី​ដែល​ធ្លាប់​ឆ្លង​កាត់​រឿង​តែ​មួយ ​ឬ​កំពុង​ដើរ​លើ​ផ្លូវ​តែ​មួយ​ និង​ផ្ដល់​នូវ​ការ​លួងលោម​ចិត្តហើយ​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ថា​ភាពឯកោ​នឹងត្រូវ​បាត់បង់។

៦. ខ្ញុំ​កំណត់​ភាព​ជោគជ័យ​ដោយ​រស់នៅ​គ្រប់ពេលវេលា​និង​អស់​ពី​សមត្ថភាព ​ដើម្បី​រីករាយ​និង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​យុវជន​នៅ​ជុំវិញ​ពិភពលោក​ ហើយ​ជំរុញ​ឲ្យ​ពួកគេ​ជឿជាក់​លើ​ក្ដី​សុបិន​របស់​ពួកគេ ​ជំរុញ​ឲ្យ​ពួកគេ​ឈាន​ដល់​គោលដៅ​ ហើយ​បង្ហាញ​ថា​ការ​ប្ដេជ្ញា​ចិត្ត​និង​ការ​តស៊ូ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ណា​មួយ​មិនខាន៕

សម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖ ទាំង​វ័យ​ក្មេង​និង​ស្រស់​ស្អាត​ផង MICA TAN ទទួល​ពាន​ជា​ឥស្សរជន​គំរូ​ដ៏​មាន​ឥទ្ធិពល​នៅ​ហ្វីលីពីន

ចុចអាន៖ ជីវិត​ប្រចាំ​ថ្ងៃ​របស់​មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់​ពេល​ទំនេរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services