មនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពនិងភាពខ្លាំងរបស់ខ្លួនឯងពីកំណើតមក។ ប៉ុន្តែពួកយើងបានជួបមនុស្សដែលមកបំបាក់យើង ឬឧបសគ្គមករារាំងបំពានទឹកចិត្តធ្វើឲ្យគ្នាយើងបានបាត់បង់សំឡេង នៃភាពខ្លាំងរបស់ខ្លួន។
ដូច្នេះតើធ្វើយ៉ាងម៉េច ទើបអាចរកសំឡេងពិតចេញពីក្នុងខ្លួនមកវិញបាន។
១. ថែរក្សាសុខភាពផ្លូវចិត្តនិងរាងកាយ
សុខភាពផ្លូវចិត្ត សុខភាពរាងកាយ និងទំនុកចិត្តលើខ្លួនឯង សុទ្ធសឹងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ផ្ដល់អាទិភាពដល់ការធ្វើសមាធិការ ធ្វើលំហាត់ប្រាណ របបអាហារដែលមានសុខភាពល្អ និងគេងលក់ស្កប់ស្កល់ គឺជាវិធីល្អបំផុតដើម្បីកំណត់ខ្លួនឯង ឈានទៅរកភាពជោគជ័យនិងការយល់ដឹងដោយខ្លួនឯង។
២. អបអរសាទរការឈ្នះតូចៗ
ភាគច្រើននៃពួកយើងមានទំនោរធ្វើអ្វីមួយតែងចង់បានលើសគេ ឬប្រារព្ធពិធីសម្រាប់ថ្ងៃមួយនៃឆ្នាំដែលយើងទទួលបានជោគជ័យធំៗតែប៉ុណ្តោះ។ តែគ្នាយើងបែរជាភ្លេចមួយ គឺភាពជោគជ័យតូចៗដែលយើងមើលរំលង។
ឆ្លៀតពេលដើម្បីគោរពកិច្ចខិតខំប្រឹងប្រែងតូចរបស់យើង ក៏ដូចជាបង្កើតចំណុចឆ្លុះបញ្ចាំងដ៏អស្ចារ្យ ដើម្បីតាមដានការរីកចម្រើនទៅមុខបន្ថែមទៀត។
៣. ឆ្លុះបញ្ចាំងពីអ្វីដែលត្រឹមត្រូវ
បើយើងកែប្រែការផ្ដោតអារម្មណ៍របស់យើងទៅនឹងអ្វីដែលយើងមានមោទនភាព ឬអ្វីដែលយើងបានធ្វើ “ ត្រឹមត្រូវ ” យើងនឹងចាប់ផ្ដើមឃើញផលប៉ះពាល់ដំបូងមិនខាន។ ដូច្នេះចាប់ផ្ដើមទទួលយកបទពិសោធន៍ល្អនិងអាក្រក់ដែលទទួលបាន បន្ទាប់មកបង្កើតទំនុកចិត្ត ដោយរំលឹកឡើងវិញនូវសមត្ថភាពខ្លួនឯង។
អ្នកនិពន្ធលក់ដាច់បំផុតនៅញូវយ៉កបាននិយាយថា “ វាមិនមែនជាការស្វែងរកសំឡេងរបស់យើងទេ វាជាការអនុញ្ញាតឲ្យយើងប្រើសំឡេងរបស់យើងទៅកាន់ខ្លួនឯង” ។ ដោយថែរក្សាខ្លួនឯង និងអបអរសាទរសមត្ថភាពរបស់យើងអាចភ្ជាប់ទៅនឹងអ្វីដែលពិតសម្រាប់យើង ចែករំលែកសេចក្ដីពិតនោះនិងដំណើរការលើសពីសំឡេងរបស់យើង។
យើងមិនចាំបាច់សម្របសម្រួលប្តូរខ្លួនឯងរបៀបន្លំ ទេ យើងជាខ្លួនយើងគឺសំខាន់ហើយសមនឹងទទួលបានការស្ដាប់។
នៅពេលដែលគ្រប់គ្នាដឹងថាសំឡេងខ្លួនឯងជានរណា នោះយើងនឹងដឹងថាយើងស្ថិតនៅចំណុចណា ហើយត្រូវកែតម្រូវភាពខ្លាំងឬខ្យោយរបៀបណា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
ចុចអាន៖ ៤ គន្លឹះជំរុញអាជីវកម្មឲ្យទទួលជោគជ័យបានឆាប់រហ័ស