Connect with us

KPT+

ល្បិចយកឈ្នះចិត្តអនាគតម្ដាយក្មេកដែលមិនចូលចិត្តយើង

បានផុស

នៅ

“ម្ទេសហឹរ អំបិលប្រៃ” ជាឃ្លាដែលគេឧស្សាហ៍ឮចេញពីទំនាក់ទំនងរវាងម្ដាយក្មេកនិងកូនប្រសារស្រី។ ជាទូទៅ កូនប្រសារនិងម្ដាយក្មេកកម្រនឹងស៊ីសង្វាក់គ្នាណាស់ ដែលនេះអាចមកពីម្ដាយចាស់ប្រកាន់ច្រើន ឯកូនប្រសារទៀតសោត ក៏មិនចេះយកចិត្តផ្គាប់ផ្គុនគាត់ទៅទៀត។

បើដូច្នោះ គួរធ្វើយ៉ាងណាឲ្យអនាគតម្ដាយពេញចិត្តពេញថ្លើម មុនពេលរៀបការចូលគ្រួសារគាត់?

១. ជជែកជាមួយមិត្តប្រុសរកមូលហេតុនៃការមិនពេញចិត្ត

Sống chung với mẹ chồng, có gì mà phải sợ! - Báo Phụ Nữ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនផង សុខៗស្រាប់គាត់កើតការមិនចូលចិត្តអ្នក ត្រឹមតែជួបលើកដំបូង ពិតជារឿងមិនសមហេតុផលនោះទេ។ ដូច្នេះ អ្នកគួរជួបសួរនាំមិត្តប្រុសពីមូលហេតុពិតពីក្រោយរឿងនេះ យ៉ាងម៉េចយ៉ាងម៉ា គេច្បាស់ជាដឹងហេតុផលខ្លះ និងអាចជួយគ្នាដោះស្រាយ ព្រមទាំងរកវិធីកែលម្អខ្លួនផងដែរ។

២. ស្លៀកពាក់ស្របតាមអ្វីដែលគាត់គិតថាសមរម្យ

មនុស្សស្រីសម័យថ្មី នាសតវត្សរ៍ទី ២១ ចូលចិត្តស្លៀកខោខ្លី និងអាវយឺត ឬអាវវាលខ្លះៗអ៊ីចឹងទៅ។ ផ្ទុយទៅវិញ ស្ត្រីវ័យកណ្តាលនឹងមិនចូលចិត្តសម្លៀកបំពាក់បែបនោះទេ។

ហេតុនេះ ដើម្បីឱ្យអនាគតម្តាយចូលចិត្ត អ្នកត្រូវស្លៀកពាក់ស្របតាមអ្វីដែលគាត់ចូលចិត្ត ដើម្បីបង្ហាញថាអ្នកគោរពជម្រើសរបស់គាត់។

៣. ចៀសវាងចំណាយពេលទៅលេងផ្ទះគាត់ញឹកញាប់ពេក

Sống chung với mẹ chồng" lên sóng: Bảo Thanh bị mẹ chồng rình rập khi còn  chưa cưới, Giải trí, aFamily, fast News

ការដែលឧស្សាហ៍ទៅលេងផ្ទះអនាគតឪពុកម្ដាយក្មេក ជាការចាំបាច់មួយដែលកូនប្រសារគ្រប់រូបសុទ្ធតែត្រូវធ្វើដើម្បីផ្គាប់ចិត្តពួកគាត់។ តែទោះជាយ៉ាងនេះក៏ដោយ ពាក្យចាស់ពោលថា “បើស្រឡាញ់ កុំទៅញឹក បើរឭក យូរៗទៅម្ដង” ដែលឃ្លានេះចង់ដាស់តឿនថា កុំទៅអើតជណ្ដើរផ្ទះសង្សាររាល់ថ្ងៃពេក ក្រែងចាស់ៗកើតការធុញទ្រាន់។

៤. ចៀសវាងស្និទ្ធស្នាលចំពោះមុខគាត់

Lộ kịch bản kết phim "Sống chung với mẹ chồng": Xuất hiện người thứ ba  khiến Vân - Thanh ly hôn

ទទួលស្គាល់ថា ពេលកំពុងពេញស្រឡាញ់ គូស្នេហ៍រមែងចង់កៀកកើយស្និទ្ធស្នាលគ្នា។ ប៉ុន្តែនៅចំពោះមុខមនុស្សចាស់ អ្នកទាំងពីរគួរចៀសវាងការឱប ថើប ស្និទ្ធស្នាល ដែលនាំម្ដាយក្មេកជម្រេញ និងយល់ថា កូនប្រុសលែងសូវស្រឡាញ់ ក៏ដូចជាមិនយកចិត្តទុកដាក់នឹងគាត់តទៀត។

៥. ជួយកិច្ចការគ្រប់យ៉ាងដែលគាត់ធ្វើ

មនុស្សចាស់ពូកែសង្កេតណាស់ សូម្បីរឿងតូចតាចក៏ដោយ។ នៅពេលទៅលេងផ្ទះសង្សារ ឬមានដំណើរកម្សាន្តជុំគ្នាក្ដី អ្នកគួរបង្ហាញពីការឧស្សាហ៍ព្យាយាមលើចំណុចតូចធំទាំងឡាយដូចជា ជួយចម្អិនម្ហូប រៀបចំបាយទឹក លាងចានឆ្នាំងជាដើម។ ត្រូវចាំថា អ្នកជាកូនស្រី បើរឿងកំប៉ិកកំប៉ុកធ្វើមិនបាន មិនចាំបាច់ចង់រៀបការធ្វើប្រពន្ធបុរសណាទេ។

៦. ចំណាយពេលជាមួយគាត់

Thực hư phim "Sống chung với mẹ chồng" sẽ có phần 2?

ស្វែងយល់ចំណូលម្ដាយក្មេកពីសង្សាររបស់អ្នក ដើម្បីតាមផ្គាប់ចិត្តគាត់។ បើគាត់ចូលចិត្តអានសៀវភៅ ចំណាយពេលអានជាមួយ បើគាត់ចូលមើលកុនល្ខោន ក៏ឆ្លៀតពេលកំដរគាត់ជារឿយៗ តាមដែលអាចធ្វើបាន។

សូមប្រាកដចិត្តថា អ្នកមិនធុញទ្រាន់ នឿយណាយចំពោះសកម្មភាពទាំងឡាយពេលនៅជាមួយគាត់ និងបង្ហាញកិរិយាវិជ្ជមានជានិច្ច ដើម្បីឲ្យគាត់ទទួលអារម្មណ៍កក់ក្ដៅពិតៗ។

៧. ចៀសវាងឈ្លោះប្រកែកជាមួយមិត្តប្រុសនៅចំពោះមុខម្តាយ

ការឈ្លោះទាស់ទែង លែងអីនឹងចៀសរួច ប៉ុន្តែមិនគួរមកប្រកែកតវ៉ា យកឈ្នះយកចាញ់នៅចំពោះមនុស្សចាស់ៗនោះទេ។ ទោះបីកំពុងស្ថានភាពក្តៅក្រហាយយ៉ាងណាក៏ដោយ ត្រូវតែអត់ធ្មត់ ចាំឈ្លោះគ្នាក្រោយខ្នងគាត់ទៅ។

ប្រសិនបើអនាគតម្ដាយក្មេកចាប់បានពេលអ្នកឈ្លោះគ្នា គាត់ច្បាស់ជាយល់ថា អ្នកជាមេរោគរំខានជីវិតកូនប្រុសគាត់មិនខានឡើយ។ ដូច្នេះ សូមចៀសវាងជម្លោះចំពោះមុខម្ដាយឲ្យបាន បើចង់បានចិត្តគាត់ឲ្យស្រឡាញ់ពេញចិត្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ bonobology

ចុចអាន៖ សម័យនេះហើយ នៅមានម៉ែក្មេករើសកូនប្រសាទៀតដែរ?

ចុចអាន៖ អំណោយ​ពិសេស​ ​ល្អ​បំផុត​ដែល​កូន​ប្រសា​ស្រី​ចង់​ថ្លែង​អំណរគុណ​ដល់​ម្ដាយក្មេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម