Connect with us

KPT+

ហេតុផល ៥ យ៉ាង​ដែល​បុរស​គួរ​ចាប់​ដៃគូ​អាជីវកម្ម​ជាមួយ​ស្ត្រី

បានផុស

នៅ

យេនឌ័រ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ចរិតលក្ខណៈ​នៃ​ភាព​ទន់ភ្លន់​ ​ក្នុង​អាជីវកម្ម ​ដែល​មាន​បុរស​ជា​ដៃគូ។ ដៃគូ​អាជីវកម្ម​ជា​ស្ត្រី​ អាច​បង្កើត​គំនិត​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ ដោយសារ​តែ​ស្ត្រី​ភាគច្រើន​មាន​គំនិត​ទន់ភ្លន់ ​និង​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ៖

១. ចែក​រំលែក​អារម្មណ៍​ឬ​ទំនាក់ទំនង​រវាង​ភាគី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់​ដៃគូ​ជាមួយ​នារី​​មាន​ន័យ​ថា ​អ្នក​ទាំងពីរ​មាន​លក្ខណៈ​ទូទៅ​ខាង​ជីវសាស្ត្រ​និង​សង្គម ដោយ​ពិចារណា​លើ​តួនាទី​ប្រពៃណី​ដែល​សង្គម​ដើរ​លើ​ស្ត្រី​ភាគច្រើន​ ហើយ​បុរស​ជា​ច្រើន​មិន​ទាន់​យល់។ ការ​ស្វែងយល់​ស៊ី​ជម្រៅ​ពី​គ្នា​ទៅ​វិញ​ទៅមក ​គឺ​ជា​អ្វី​ដែល​ធ្វើ​​ឲ្យភាព​ជា​ដៃគូ​អាជីវកម្ម​ឈរ​រឹងមាំ និង​បោះ​ជំហាន​ទៅ​មុខ​ព្រមគ្នា។

. ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក

ដៃគូ​អាជីវកម្ម​ជា​ស្ត្រី​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​គាំទ្រ​គ្នា​ និង​បង្កើត​កន្លែង​ដែល​គ្នា​ខ្វះ។ អ្នក​ទាំងពីរ​អាច​ជំរុញ​ទឹក​ចិត្ត​ ឲ្យ​ក្លាយ​ជា​របស់​តែ​មួយ ​និង​ដាក់​លក្ខខណ្ឌ​ដែល​អនុគ្រោះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ជួយ​ធានា​ស្ថិរភាព​សហគ្រាស​ទាំងអស់​គ្នា។

តាម​រយៈ​ភាព​ជា​ដៃគូ​នៃ​មិត្តភាព​ដ៏​យូរ​អង្វែង​នេះ​ នារី​​រក្សា​ទំនាក់ទំនង​បាន​យូរ​ជាង​ដៃគូ​អាជីវកម្ម​បុរស​និង​បុរស។

៣. ជឿជាក់

បុរស​ភាគច្រើន​តែងតែ​មាន​ឧបសគ្គ​ក្នុង​ជំនួញ។ ប៉ុន្តែ​បើ​យើង​ចាប់​ដៃគូ​ជាមួយ​ស្ត្រី អាច​ធ្វើ​​ឲ្យ​យើង​មាន​អារម្មណ៍​ពេញចិត្ត​ជាមួយ​ការងារ​របស់​មនុស្ស​ស្រី​ ក្នុង​អាជីវកម្ម​មួយៗ។ នៅ​លើ​បញ្ហា​រញ៉េរញ៉ៃ​ការ​ធ្វើការ​ជាមួយ​ស្ត្រី​ នឹង​លុប​បំបាត់​បញ្ហា​ទាំងនោះ។

ស្ត្រី​មើល​ឃើញ​បញ្ហា​ដោយ​ភាព​ទន់ភ្លន់​ជាង​បុរស ​ហើយ​គិត​តាម​វិធី​មួយ​ដែល​ពួកគេ​តែងតែ​ជឿជាក់​អាច​ធ្វើ​វា​បាន ​មិនមែន​ចិត្តក្ដៅ​ដូច​បុរស​ឡើយ។

៤. ភាព​បត់បែន​និង​សេរីភាព

មានរឿង​មួយ​គឺ​បុរស​អាច​នឹង​ធុញថប់ ​បើ​សិន​គេ​ចាប់ផ្ដើម​អាជីវកម្ម​ជាមួយ​នារី​ បុរស​នឹង​​ឃើញ​បន្ទប់​ធ្វើការ​រាង​រញ៉េរញ៉ៃ​បន្តិច។ ដោយសារ​ស្ត្រី​ភាគច្រើន​ជា​មេផ្ទះ​ ហើយ​​ហើយ​ពួកគេ​ធ្វើការ​បណ្ដើរ​ជា​មេ​គ្រួសារ​បណ្ដើរ។

ដូច្នេះ​ដើម្បី​ពូកែ​លើ​ផ្នែក​ទាំងពីរ​ ស្ត្រី​ត្រូវ​ការ​អ្នក​ដែល​យល់​ពី​បញ្ហា​ទាំងនេះ។ បុរស​ដែល​ជា​ដៃគូ​សុំ​យល់​ត្រង់​ចំណុច​នេះ​រួមគ្នា​ ហើយ​ទោះ​មាន​ភាព​រញ៉េរញ៉ៃ ​ស្ត្រី​ក៏​នៅ​តែ​ពូកែ​​បត់បែន​រហ័ស​​ និង​ចូលចិត្ត​សេរីភាព​ដដែល។

. មាន​ទំនួល​ខុសត្រូវ​ជាមួយគ្នា​ច្រើន

ដៃគូ​មាន​ន័យ​ថា​ទាំងពីរ​ ឬ​ច្រើន​ ពេល​មាន​បញ្ហា​ដៃគូ​អាជីវកម្ម​ត្រូវ​ចេញ​មុខ​ទទួល​រ៉ាប់រង​ទាំងអស់​គ្នា។ ដូចគ្នា​នេះ​ដែរ​ ស្ត្រី​គឺ​ជា​សហគ្រិន​ដែល​ចូលចិត្ត​ប្ដេជ្ញា​ចំពោះ​គម្រោង​នានា​ជាមួយ​បុរស​ ធ្វើ​អី​តែង​ដើរ​តាម​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ក្រុមហ៊ុន។ អ្នក​ទាំងពីរ​អាច​លើក​ទឹក​ចិត្ត​គ្នា​ និង​រៀន​ទទួលខុសត្រូវ​រួមគ្នា។

ហេតុ​ដូច្នេះ​ហើយ ​នៅ​ពេល​ដែល​បុរស​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ជាមួយ​នារី​ គេ​អាច​រៀន​ពី​ការ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ​ដោយ​មិន​មាន​សម្ពាធ​ និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​របស់​ស្ត្រី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើ​អាជីវកម្ម​មួយ​គួរ​បន្ត ឬ​ឈប់ សម្រេចចិត្ត​ដោយ​​មើល​លើ​ចំណុច​ណា​ខ្លះ?

ចុចអាន៖វិធី​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ ​ដើម្បី​ឈាន​ទៅ​រក​ការបើក​អាជីវកម្ម​ដំបូង​ក្នុង​អាយុ​ខ្ទង់ ២០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម