Connect with us

KPT+

ជីវិត​អាថ៌កំបាំង​នាដការី​របាំ GEISHAS ជប៉ុន​ដែល​មិន​អាច​រៀបការ​បាន

បានផុស

នៅ

Geishas គឺ​ជា​របាំ​ដ៏​ល្បីល្បាញ​ក្នុង​ប្រពៃណី​បុរាណ​របស់​ជប៉ុន។ មនុស្ស​ស្រី​ដែល​មុខ​មាត់​និង​រាង​ដូច​តុក្កតា ​ត្រូវ​បាន​លាប​ពណ៌​លើ​មុខ​ជាមួយ​បបូរមាត់​ក្រហម​សិច​ស៊ី​ ដែល​ស្លៀក​ឈុត kimono បង្ហាញ​ជា​និមិត្តរូប​នៃ​វប្បធម៌​ប្រពៃណី​ភាព​ឆើតឆាយ​ និង​លក្ខណៈ​របស់​ជនជាតិ​ជប៉ុន។

ខាងក្រោម​នេះ គឺ​ជា​អាថ៌កំបាំង​របស់​ក្រុម​សម្ដែង Geishas ​ដែល​គ្រប់គ្នា​មិន​បាន​ដឹង៖

១. មនុស្ស​ស្រី​ក្នុង​របាំ​គឺ​សម្រាប់​តែ​ការ​កម្សាន្ត​ភ្នែក

Geisha គឺ​ស្មើ​នឹង geiko ឬ geigi ពួកគេ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង “ gei” ដែល​តំណាង​ឲ្យ​ការ​កម្សាន្ត​ និងជា​គោលបំណង​រួមគ្នាតែមួយគត់​។ អ្នក​ទាំង​បី​ខុស​គ្នា​ត្រង់​ថា “ sha”  មានន័យថា​មនុស្ស​ម្នាក់  “ ko” សំដៅ​ទៅ​លើ​ភាព​ឆ្មើងឆ្មៃ​ ខណៈ​ពេល​ដែល “ gi” សំដៅ​ទៅ​លើ​នរណា​ម្នាក់​ ដែល​ជួយ​ក្នុង​ពិធី​ជប់​លៀង​ជាមួយ​នឹង​តន្ត្រី​ឬ​ច្រៀង​បែប​ជប៉ុន។  ដូច្នេះ​ទាំង​បី​នេះ​បាន​រួមបញ្ចូល​គ្នា សំដៅ​ទៅ​លើ​មនុស្ស​ស្រី​ក្នុង​របាំ ​គឺ​សម្រាប់​តែ​ការ​កម្សាន្ត​ភ្នែក។

២. Geisha ពី​មុន​គឺ​ជា​មនុស្ស​ប្រុស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​យុគសម័យ Edo នៃ​ប្រទេស​ជប៉ុន geisha ត្រូវ​បាន​គេ​សំដៅ​ទៅ houkan (មនុស្ស​ប្រុស) ចំណែក geiko គឺ​ជា​ស្ត្រី។ ការងារ​របស់ houkan គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​សប្បាយ​រីករាយ​ តាម​រយៈ​ជំនាញ​របស់​ខ្លួន​និង​រក្សា​ជំនួយ​ពី geiko និង maiko។ ប៉ុន្តែ​នៅ​ពេល​យុគសម័យ Meji មក​ដល់​ពាក្យ​ថា geisha គឺ​សម្រាប់​តែ​ស្ត្រី​ទៅវិញ។

៣. លាប​មុខ​មាត់​ជាមួយ​ម្សៅ Oshiroi ដែល​រមាស់​មុខ

Oshiroi គឺ​ជា​ម្សៅ​ពណ៌​ស ​និង​ជា​និមិត្តរូប​នៃ​រូបរាង geisha ។ វា​ត្រូវ​បាន​ប្រើ​ដើម្បី​លាប​​លើ​មុខ​របស់​អ្នក​សម្ដែង geisha រួម​ទាំង​ក​ផង​ដែរ។ ប៉ុន្តែ​ផល​វិបាក​គឺ​ម្សៅ​ប្រភេទ​នោះ​ អាច​ធ្វើ​ឲ្យ​ស្រីៗ​ប្រែ​ជា​ក្រហម​និង​រមាស់​មុខ​បាន។

៤. ធ្មេញ​ពណ៌​ខ្មៅ​បាន​ប្រែ​ជា​ពណ៌​ស

ធ្មេញ​ខ្មៅ​ជា​ទំនោរ​មួយ​មិន​មាន​លក្ខណៈ​ពិសេស​សម្រាប់ geisha ឡើយ​ ប៉ុន្តែ​ត្រូវ​បាន​ប្រើ​ដោយ​ស្ត្រី​ទូទៅ​ដែល​គេ​ហៅ​ថា ohaguro។ នៅ​សម័យ​មុន ​ធ្មេញ​ខ្មៅ​គឺ​សម្រាប់​គោលបំណង​ថែរក្សា​សម្ផស្ស​តែ​ប៉ុណ្ណោះ ​បច្ចុប្បន្ន​នេះ​ធ្មេញ​ខ្មៅ​ក៏​មិន​សូវ​មាន​អ្នក​ប្រើ​ដូច​ពី​មុន​ដែរ។

៥. ពេល​សម្ដែង​និង​ហៅ​ឈ្មោះ​គឺ​មាន​វិធាន​តឹងរ៉ឹង

របាំ​មួយ​នេះ​មាន​ច្បាប់​តឹង​រឹង​ណាស់​ នៅ​ពេល​និយាយ​ដល់​ការ​សម្ដែង ​យើង​អាច​ហៅ geishas បាន​លុះ​ត្រា​តែ​នៅ​ក្នុង​ភោជនីយដ្ឋាន​ Ryotei នៃ​សង្គម​ជាន់​ខ្ពស់​ និង​ពិធី​ជប់លៀង​ធំ​ៗ។

ការ​រៀបចំ​ទាំងមូល​ត្រូវ​បាន​សម្រេច​ដោយ​ផ្អែក​លើ​ថវិកា ​និង​បំណង​ប្រាថ្នា​របស់​ភ្ញៀវ​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​​ខ្លះ​ ទាល់តែ​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​ក្នុង​សង្គម​ ទើប​អាច​ហៅ geisha ដោយ​ផ្ទាល់​បាន។

៦. គេ​ច្រឡំ​ជាមួយ​អ្នក​រកស៊ី​ផ្លូវ​ភេទ

Geishas ត្រូវ​គេ​យល់​ច្រឡំ​ជាមួយ​អ្នក​រកស៊ី​ផ្លូវ​ភេទ​ជា​ច្រើន​ដង។ ជា​ការ​ពិត​​ ​គឺ​មួយ​ចំនួន​ពួកគេ​បាន​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ត​ផ្លូវ​ភេទ​ ប៉ុន្តែ​មិន​ទាំងអស់​ឡើយ​ ភាគច្រើន​គឺ​ជា​អ្នក​សំដែង​តែ​ប៉ុណ្ណោះ។

៧. គ្មាន​អាពាហ៍ពិពាហ៍​សម្រាប់ Geisha

ក្រុម​សម្ដែង Geisha ត្រូវ​បម្រើការ​ជា​អ្នក​កម្សាន្ត​របស់​ជាតិ ក្នុងនាម​ជា​កាតព្វកិច្ច​តឹងរឹង​មួយ ​ដែល​ឃាំង​ពួកគេ​មិន​ឲ្យ​រៀបការ។ ទោះ​យ៉ាងណា​ ស្រីៗ​ទាំងនោះ​អាច​រៀបការ​បាន​បន្ទាប់ពី​ចូលនិវត្តន៍។

៨. គ្មាន​ពេលវេលា​ដើម្បី​សម្រាក

ទោះបី​ពួកគេ​ស្នាក់​ផ្ទះ​ និង​ក្រៅ​កាតព្វកិច្ច​ក៏ដោយ ​ក៏​មិន​អាច​មាន​សេរីភាព​ក្នុង​ការ​សម្រាក​ដែរ។  geisha ត្រូវ​រក្សា​ឥរិយាបថ​ត្រឹមត្រូវ​គ្រប់​ពេល​វេលា​ និង​ធ្វើ​ជា​គំរូ​សម្រាប់ geishas វ័យក្មេង​ស្រករក្រោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖https: ohfact

ចុចអាន៖វប្បធម៌​ផឹក​កាហ្វេ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នៅ​ជុំវិញ​ពិភពលោកដែលយើងមិនធ្លាប់ដឹង!

ចុចអាន៖THE NEW YORKER​ ទើប​នឹង​ទម្លាយ​រឿង​សម្ងាត់​ថ្មី​នៃ​ជីវិត​ឯកជន​ស្ថាបនិក​ហ្វេសប៊ុក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម