Connect with us

KPT+

ហេតុផល ៣ យ៉ាង​នេះ​ហើយ​ដែល​គ្រប់គ្នា​គួរ​តែ​ចាប់ផ្ដើម​ពុះពារ​បង្កើត​ក្ដី​ស្រមៃ

បានផុស

នៅ

ពាក្យ​មួយ​គេ​ពោល​ថា មាន​ការ​ស្រមៃ​ទើប​មាន​ទឹកចិត្ត​និង​ឆន្ទៈ​ធ្វើ។ មនុស្ស​ខ្ជិល​គិត​ខ្ជិល​ស្រមៃ​នឹង​មាន​ខ្សែ​ជីវិត​គួរ​ឲ្យ​ធុញថប់​និង​គ្មាន​តម្លៃ​មួយ។

ចូរ​អានសិន! ហេតុផល ៣ យ៉ាង​នេះ​ហើយ​ដែល​គ្រប់គ្នា​គួរ​តែ​ចាប់ផ្ដើម​ពុះពារ​បង្កើត​ក្តី​ស្រមៃ៖

១. ត្រៀម​រួចរាល់​ដើម្បី​ចាប់ផ្ដើម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុយ​កាក់៖ នេះ​ជា​ឧបសគ្គ​ដំបូង​គេ​បង្អស់ ​ដែល​មនុស្ស​ជា​ច្រើន​បោះចោល ​មុន​ពេល​ពួកគេ​ចាប់ផ្ដើម។  “ខ្ញុំ​ត្រូវការ​បទពិសោធន៍​ជា​មុន” និង “ខ្ញុំ​មិន​មាន​ដើម​ទុន​គ្រប់គ្រាន់​ទេ” ទាំង​នេះ​គឺ​ជា​លេស​ ដែល​យើង​​ធ្លាប់​បាន​លឺ។

យើង​តែង​ជឿ​ថា ការ​ចាប់ផ្ដើម​អាជីវកម្ម​ជាច្រើន ​គឺ​ចាប់ផ្ដើម​ជាមួយ​នឹង​ដើមទុន​តិច​ជាង ១០០ ដុល្លារ។ ហើយ​អ្នក​ខ្លះ​និយាយ​ថា ”  ប្រាកដ​ណាស់​ គឺ​ដោយសារ​តែ​ពួកគេ​មាន​គំនិត​អស្ចារ្យ​ជាង​យើង “។

ចងចាំ​ថា ​អ្នក​ដែល​ទទួល​បាន​ជោគជ័យ ​ទាល់​តែ​ឆ្លង​កាត់​ជីវិត​គ្រោតគ្រាត​និង​ការ​ប្ដេជ្ញា​ចិត្ត​ជា​មុន​សិន។

ពេល​វេលា៖ ពេល​វេលា​គឺ​ជា​ការ​ពិត​មួយ ​ដែល​យើង​គឺ​ជា​អ្នក​គ្រប់គ្រង​វា។  ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​ពេល​វេលា​គឺ​ជា​ទ្រព្យសម្បត្តិ​សំខាន់​បំផុត ដែល​មនុស្ស​គ្រប់គ្នា​អាច កាន់កាប់​បាន។ សាកល្បង​បិទ​ភ្នែក​របស់​អ្នក​រយៈ​ពេល ១០ វិនាទី ហើយ​ស្រមៃ​ថា​អ្នក​កំពុង​រស់នៅ​ក្នុង​ក្ដី​សុបិន។ ឥឡូវ​ភ្ញាក់​ហើយ​ ទៅ​ធ្វើ​វា មិនមែន ១០ វិនាទី​ទេ ​តែ ១០ ខែ​ទៀត ​បន្ទាប់​មក ១០ ឆ្នាំ​ទៀត។

២. ​ស្រមៃ​ពិភពលោក​ថ្មី​មួយ​ដែល​យើង​នឹង​​រួម​ចំណែក​ផ្លាស់ប្ដូរ

ពិភពលោក​ទាំង​មូល ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​ដែល​ចូលចិត្ត​ចាប់ផ្ដើម​អាជីវកម្ម​ធំ​ឬ​តូច។ ការ​ចាប់ផ្ដើម​អាជីវកម្ម​ទាំង​នេះ​ បង្កើត​តម្លៃ​ដល់​មនុស្ស​ដែល​បាន​ចាប​ផ្ដើម​វា​ពី​ដំបូង។

តួយ៉ាង​ក្រុមហ៊ុន ​អេបផល និង ​ហ្គូហ្គល​ បាន​ស្ថិត​ក្នុង​ចំណោម​ឈ្មោះ​ដ៏​ធំ​បំផុត ​ដែល​យើង​ធ្លាប់​ស្គាល់​នៅ​ថ្ងៃ​នេះ ​ហើយ​ទាំង​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​អាជីវកម្ម​ ជាង​មួយ​សត​វត្សរ៍​មក​ហើយ​របស់​ពួកគេ។

ចំណែក​ លោក Elon Musk បាន​ចេញ​ពី​ការ​កសាង​ប្រព័ន្ធ​ទូទាត់​តាម​អ៊ីនធឺណិត​ ទៅជា​រថយន្ត​អគ្គិសនី ​រហូត​ដល់​យានអវកាស ​ដែល​មាន​ឥទ្ធិពល​ទៅ​​លើ​ពិភពលោកទាំងមូល។

តម្លៃ​ដែល​ពួកគេ​បង្កើត​គឺ​ធំធេង​ណាស់ ​ហើយ​រឿង​របស់​ពួកគេ​គឺ​ជា​អ្វី​មួយ​បាន​ជំរុញ​មក នោះ​គឺ​ពួកគេ​ចូលចិត្ត​មើល​ឃើញ​ពិភពលោក ​ក្នុង​ពន្លឺ​ថ្មី​ជានិច្ច។

៣.ធ្វើ​ជា​គម្រូ

គួរ​តែ​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​អ្នក​អាច​មាន​មោទនភាព​ជាមួយ​វា ​ដូច្នេះ​ អ្នក​ក៏​អាច​ជំរុញ​អ្នក​ដទៃ​ឲ្យធ្វើ​ដូចគ្នា។ វា​មិន​ងាយស្រួល​ទេ​ ក្នុង​ការ​បោះជំហាន​ទៅ​មុខ​ប្រឆាំង​នឹង​ការ​បរាជ័យ  ​ប៉ុន្តែ​ក្នុង​ពេល​តែ​មួយ​នេះ ​គឺ​ជា​រឿងរ៉ាវ​ដែល​អ្នក​គួរ​ចងចាំ​ និង​ចែក​រំលែក​ទៅ​កាន់​គេផ្សេង។ ហើយ​វា​តែងតែ​ក្រោកឈរ​ឡើង នឹង​ឈោង​ទៅ​រក​កន្លែង​ដែល​មិន​ស្គាល់​ជានិច្ច។

ដូច្នេះ​ហើយ ​តើ​អ្នក​កំពុង​រង់ចាំ​អ្វី​ទៀត? បោះ​ជំហាន​ទៅ​មុខ​ និង​មើល​ឃើញ​ជីវិត​ដែល​មាន​ការ​ ប្រកួតប្រជែង​ជាមួយ​មនុស្ស​ដទៃ​ទៀត​ ត្រូវ​ដឹកនាំ​ជីវិត​ដែល​មាន​គោលបំណង​ និង​ជំរុញ​មនុស្ស​ផ្សេង​ទៀត ​ដែល​ទាក់ទង​ជាមួយ​អ្នក ឲ្យ​ចាប់ផ្ដើម​បោះ​ជំហាន​នៅ​ថ្ងៃ​នេះ​ទាំងអស់​គ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្វី​ទៅ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ប្រាក់​ខែ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​បុគ្គលិក?

ចុចអាន៖ទាំង​បុគ្គលិក ទាំង​អ្នក​គ្រប់គ្រង បើ​ចង់​ជោគជ័យ ត្រូវ​ចេះ​តិចនិក​គ្រប់គ្រង​ពេលវេលា​ធ្វើការ​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម