Connect with us

KPT+

មន្ត​ស្នេហ៍​សម្ងាត់​នៃ​បុរស​ៗ​ដែល​ធ្វើ​ឲ្យ​នារី​​ជ្រួលច្របល់​បេះដូង​ពេល​ជួប​ម្តងៗ

បានផុស

នៅ

ខាងក្រោម​នេះ​ជា​មន្ត​ស្នេហ៍​របស់​បុរស​សង្ហា ដែល​នារី​គ្រប់គ្នា​តែង​ញាប់ញ័រ​ពេល​បាន​ក្បែរ​គេ ៖

១​. រឹងមាំ​មិន​ទោរទន់​ដួល​ក្រោម​សម្ពាធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​រំជួលចិត្ត​ ធុញថប់​ ភ័យ​ស្លន់ស្លោ​ ជជែក​តវ៉ា​ ហើយ​ជាទូទៅ​ពួកគេ​តែង​ដួល​រលំ​ក្រោម​សម្ពាធ​មួយ​នោះ។

ទោះ​យ៉ាងណា ​បុរស​ពិត​ដែល​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ ​គឺ​ជា​មនុស្ស​ដែល​នឹងធឹង ​មិនថា​ភាព​វឹកវរ​កំពុង​កើត​ឡើង​នៅ​ជុំវិញ​គេ​ក៏ដោយ ​ក៏​នៅ​តែ​អាច​និយាយ​បាន​ថា​ មិន​អី​ទេ​ នេះ​ជា​ស្ថានភាព​ដែល​យើង​ធ្វើ​វា​បាន។

បុរស​ល្អ​ម្នាក់​ ត្រូវ​តែ​នៅ​តែ​រឹងមាំ ​ច្បាស់លាស់ ​និង​មិន​ដួល​រលំ​ទោរទន់​ក្រោម​សម្ពាធ​ ហើយ​មើល​ឃើញ​ស្ថានភាព​សម្រាប់​កែលំអ​កែ​ឬ​ជួសជុល​វា។

២. ផ្ដល់​​ឲ្យ​​អ្នក​ដទៃ​ដោយ​ទទួល​បាន​ការ​គោរព​ត្រឡប់​មក​វិញ

គ្រប់គ្នា​ស្អប់​អ្នក​ដែល​អាត្មា​និយម​ ឬ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ក៏​មិន​ចូលចិត្ត​អ្នក​ដែល​មាន​ចិត្តសប្បុរស​ពេក​ដែរ​ ជាពិសេស អាច​ឲ្យ​គ្រប់គ្នា​ទាញ​យក​ប្រយោជន៍​បាន​ដោយ​ងាយ។

ក្នុង​នាម​ជា​បុរស ​គួរ​តែ​ជា​បុរស​ដែល​ផ្ដល់​ឲ្យ​គ្រប់គ្នា ហើយ​គាំទ្រ​និង​ជួយ​អ្នក​ដទៃឲ្យទទួល​បាន​ជោគជ័យ​ និង​សម្រេច​គោលដៅ​របស់​ពួកគេ ​តែ​អ្នក​ក៏​ទទួល​បាន​ការ​គោរព​ពី​អ្នក​ជួយ​នោះ​មកវិញ។

វា​មិន​អាត្មានិយម​ ដែល​រំពឹង​ចង់​បាន​ផល​តបស្នង​ តែ​យ៉ាងណា ​នាម​ជា​បុរស​មិន​ដូច​ស្រី​ទន់ភ្លន់ ​គេ​ត្រូវ​ឈរ​នៅ​ខាង​ភាព​រឹងប៉ឹង​ជានិច្ច។ ប្រសិន​បើ​គេ​ជា​មិត្ត​ល្អ​ម្នាក់​ គេ​ក៏​ទាមទារ​ឲ្យ​មិត្ត​បង្ហាញ​ការ​គោរព​និង​អាកប្បកិរិយា​ល្អ​ចំពោះ​គេ​វិញ​ដូច​គ្នា។

. ស្រឡាញ់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​វិនិច្ឆ័យ

មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់ ​មាន​មិត្ត​ជិតស្និទ្ធ​ជា​ច្រើន​នៅ​ថ្ងៃ​នេះ ​គឺ​មក​ពី​គេ​ជា​ស្រលាញ់​មនុស្ស​ដទៃ​ទៀត ​ដោយ​មិន​វិនិច្ឆ័យ​លើ​អ្នកណា។ គេ​អាច​ទទួល​យក​មនុស្ស​តាម​របៀប​របស់​ពួកគេ ​ពីព្រោះ​បុរស​យល់​ថា ​គ្រប់គ្នា​ម្នាក់ៗ​កំពុង​ឆ្លង​កាត់​ដំណាក់កាល​អភិវឌ្ឍន៍​រៀង​ៗ​ខ្លួន។ មនុស្ស​មាន​ទស្សនៈ​ផ្ទាល់ខ្លួន​លើ​ជីវិត ​ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​រៀន ​តើ​យើង​ជា​អ្នកណា​ និង​អ្វី​ដែល​យើង​គិត​ថាពិភពលោក​ទាំង​មូល​មាន។

៤. ស្មោះត្រង់​គោរព​សន្យា

បុរស​ដែល​និយាយ​កុហក ​​បំផ្លើស​ឬ​លួច ​មិនមែន​ជា​បុរស​ដែល​ត្រូវ​បាន​អ្នក​ដទៃ​គោរពនោះ​ទេ។ បុរស​ដែល​គួរ​​ឲ្យគោរព​បំផុត ​គឺ​ជា​អ្នក​ដែល​គោរព​សន្យា​នូវ​អ្វី​ដែល​ពួកគេ​អាច​ផ្ដល់​ឲ្យ​អ្នក​ណា​ម្នាក់។

៥. ធ្វើ​ជា​ខ្លួនឯង

បុរស​ធ្វើ​ពុត​ដូចជា​ចូលចិត្ត ប្រើ​ភាសា​កាយវិការ​ ពាក្យ ​ឥរិយាបថ​និង​ភាព​រស់រវើក ក្លែងក្លាយ​នៅ​ជុំវិញ​អ្នកដទៃ។ បុរស​ពិត​ម្នាក់ ​ជា​មនុស្ស​ប្រុស​ដែល​និយាយ​អ្វី​ធ្វើ​ហ្នឹង​ បង្ហាញ​កាយវិការ​ធម្មជាតិ​របស់​គេ​ មិន​បាច់​ប្រឹង​សំដែង។ បុរស​បែប​នេះ​ ត្រូវ​បាន​គេ​គោរព​ក្នុង​នាម​ជា​បុរស​ម្នាក់ ​ដែល​អស្ចារ្យ​ សូម្បី​ស្រីៗ​ក៏​ប្រាថ្នា​ចង់​បាន​គេ​គូគ្រង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការស្ងើចសរសើរស្មោះ ងាយធ្វើឱ្យបុរសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍

ចុចអាន៖ស្រីៗងប់ស្រលាញ់ដកចិត្តមិនរួច បើបុរសណាមានគុណសម្បត្តិ​តូចៗទំាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម