Connect with us

KPT+

៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

បានផុស

នៅ

និយាយដល់រឿងរួមភេទ អាចធ្វើ​ឲ្យ​​ខ្មាសអៀន​ច្រើន ពិសេស​ស្រីៗ ប៉ុន្តែ​ព័ត៌មាន​សុខភាព​ផ្លូវ​ភេទ គឺចាំបាច់​ណាស់ ដើម្បី​ទទួល​បានជីវិតផ្លូវភេទ​រីករាយ និង​មាន​សុវត្ថិភាព។ បើគ្នា​យើង​មាន​ចម្ងល់អ្វីពាក់​ព័ន្ធសុខភាព​ផ្លូវភេទ​ខ្លួន គួរ​សួរនាំ​អ្នក​ជំនាញ ដើម្បីទទួល​បានព័ត៌មាន​ត្រឹមត្រូវ មិនគួរលាក់​ក្នុង​ចិត្ត​ទេ! ខណៈ​ចម្ងល់​ឧស្សាហ៍​មាន​បំផុតពាក់ព័ន្ធការរួម​ភេទ គ្នា​យើង​ភាគ​ច្រើន​អត់​ហ៊ាន​សួរ មាន​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” នេះឯង។

១- សុខភាពផ្លូវភេទខ្ញុំមានបញ្ហាអីដែរទេ?

Free Photo | Happy asian couple on the bed at home
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្នាយើងភាគ​ច្រើន តែងចង់​ដឹង​​ តើ​ចំណង់ផ្លូវភេទ និងការ​ឆ្លើយ​តប ឬ​ដង​ខ្លួនយើង​បញ្ហា​ដែរ​ ឬ​អត់? ចំពោះ​គ្នា​យើងកំពុង​ពេញ​វ័យ តែង​តែ​ចង់​ដឹង​ប្រាកដថា ​រាងកាយ​ និង​សុខភាព​ផ្លូវ​ភេទយើង គ្មាន​​បញ្ហា​អ្វីទាំង​អស់។

ចម្លើយសម្រាប់សំណួរ​នេះ​ ពិត​ណាស់ សុខភាព​ផ្លូវភេទយើង​គ្មានបញ្ហា​អ្វី​ឡើយ ​បើ​ជីវិត​​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ឬ​ខ្លួន​យើង​ផ្ទាល់​ទេ​នោះ ក៏​​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ដែរ។ គ្នាយើង​ ក៏មិន​ចាំ​បាច់​​មាន​អារម្មណ៍​ខ្មាសអៀន នៅ​ពេល​យើ់ង​​មាន​ចំណង់​ផ្លូវ​ភេទខ្លាំង និង​ច្រើនដង ឬ​មិនអាច​ទប់​អារម្មណ៍​ខ្លួន​ឯង ក្នុង​ស្ថានភាព​រំជើប​រំជួល​បាន។ បើ​យើង​អាច​​ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​មួយ​នេះបាន អាចបញ្ជាក់បានថា​ សុខភាព​ផ្លូវ​ភេទ​យើង​ គ្មានបញ្ហា​ទេ។

គ្នា​យើង​មួយ​ចំនួន ​មិន​បាន​ដឹង​ ខ្លួនឯង​ត្រូវ​ការ​អ្វី​ឲ្យ​ប្រាកដ​ទេ ហេតុនេះ យើង​​ត្រូវ​ទទួល​ស្គាល់​ខ្លួន​ឯង ​ជា​មនុស្ស​ធម្មតា ហើយ​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ​តាម​វិធី​ត្រឹម​ត្រូវ ​អាច​ជួយ​យើង​វិល​ទៅ​រក​ជីវិត​ផ្លូវ​ភេទ​ ដ៏​កកក្តៅ និង​សុខស្រួល ដូចប្រាថ្នា​បាន។

២- ធម្មតាយើង​រួមភេទញឹកញាប់ប៉ុណ្ណា?

Premium Photo | Young asian couple sleeping on the white bed together close  up.

គ្នា​យើង​ភាគ​ច្រើន ​តែង​មាន​អារម្មណ៍​គិត​ពី​រឿង​មួយ​ “អ្នក​ដទៃ​រួម​ភេទ​ញឹក​ញាប់ ឬ​រួម​ភេទ​តិច​ជាង​ខ្លួន”។ កុំ​ខ្វាយ​ខ្វល់​ពី​អារម្មណ៍​មួយ​នេះខ្លាំង​ពេក ព្រោះ​ការ​សិក្សា​នៅ​​អាមេរិកបង្ហាញ​ថា​ ប្ដី​ប្រពន្ធរៀប​ការ​ច្រើន​ឆ្នាំ ហើយ​រួម​ភេទ ១-២ ​ដង/​សប្ដាហ៍ ជួយ​ឲ្យ​សុខភាព​ល្អ មិន​សូវឈឺស្កាត់ ឆាប់មាន​ផ្ទៃ​ពោះ ក៏​ដូច​ជា​​មិន​សូវ​ជួប​បញ្ហា​ស្ត្រេស​ដោយ​សារ​រឿង​លុយ​កាក់ជាដើម។ ចំពោះ​​ប្ដី​ប្រពន្ធ​ទើប​រៀប​ការ​ថ្មី​ថ្មោង ​​អាច​រួម​ភេទ​ញឹក​ញាប់​បន្តិច ប៉ុន្តែ​គ្នា​យើង ក៏​​នឹង​ចាប់​ផ្ដើម​កាត់​បន្ថយ​បន្តិច​ម្ដង​ៗ ​តាម​ពេល​វេលា​នៃ​ជីវិត​អាពាហ៍ពិពាហ៍​យើង​ដូច​គ្នា។

៣​- ពេលយើងចង់​រួម​ភេទ គួរប្រាប់ដៃគូដោយវិធីណា?​

Young asian couple sitting in bed and kiss in bedroom by Bo Bo - Couple,  Love - Stocksy United

ត្រូវ​ចាំ​ថា ដៃ​គូ​យើង ទាំង​សង្ហា ឬប្តីប្រពន្ធ ​មិន​មែន​ជា​គ្រូទាយ ​ចេះ​មើល​ទឹក​មុខ​ ដឹង​ថាយើង​ចង់​បាន​អ្វីឲ្យ​ប្រាកដ​នោះ​ទេ ហេតុនេះ​ បើ​យើង​មាន​អ្វី​ចង់​និយាយ​ ឬ​ចង់​បាន​ ត្រូវ​និយាយ​ជា​មួយគ្នា​។ ត្រូវ​និយាយ​ត្រង់ៗ មិន​ត្រូវប្រកាន់​ច្រើន​ពេកទេ ហើយព្យាយាម​ប្ដូរពី​អ្វី​យើង​ចង់​បាន​ពីដៃគូ ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​សរសើរ​វិញ។ មិន​ថា​ប្រុសៗ ឬ​ស្រីៗ ​បើយើង​ចូល​ចិត្ដ​តិចនិក​បបោសអង្អែល​​អាច​និយាយ “អូន​សម្លាញ់ យប់មិញពេលអូន​បបោសអង្អែលបង មុនពួកយើង​ចាប់​ផ្តើម អារម្មណ៍​បងពិត​ជា​អស្ចារ្យខ្លាំង​ណាស់ បងចូល​ចិត្ត​អូន​ធ្វើ​បែប​នេះ អូន​ពិត​មិន​យល់​ចិត្ត​បង ស្រលាញ់​បង បង​មិន​ដែល​មាន​អារម្មណ៍​ពិសេស​ដូច​យប់​មិញ​ទេ”។ នៅ​ពេល​យើង​ប្រើ​សម្តី​បែ​បនេះ នោះ​ដៃ​គូយើង​ នឹង​បន្ដ​ប្រើ​វិធី​ដដែល​នេះ​កាន់​តែ​ច្រើនជាមួយ​យើង មុន​ពេល​ប្រតិបត្តិការ។

ពេល​ខ្លះ​មិន​ចាំ​បាច់​និយាយ​អ្វី​ទាំង​អស់ ​អាច​បង្ហាញ​ពី​សកម្មភាព​ណា​មួយ​​​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ដ។ ត្រូវ​ចាំ​ក្នុង​ចិត្ដ​ថា​ ដៃ​គូ​ ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ក្រៅ​ពី​មាន​សេចក្ដី​សុខ​ជាមួយ​គ្នា​នោះ​ទេ ហេតុនេះ​បើ​មាន​អ្វី​មួយ​កើត​ឡើង​ ​គួរ​និយាយ​ជា​មួយ​គ្នា​។

៤- អត់សូវ​មាន​អារម្មណ៍​ដូច​មុន មក​ពី​មូលហេតុ​អីទៅ?

11 Things To Expect Your First Time Having Sex - Society19

ចំណង់​ផ្លូវភេទ​ថយ​ចុះ ​ច្រើន​កើត​ឡើង​នៅពេល​យើង​​មាន​អាយុ​កាន់​តែ​ច្រើន ហើយ​ចំពោះ​ស្រីៗ អាច​កើត​មាន​អំឡុង​ពេលបម្រែ​បម្រួល​អ័រម៉ូន​​ក្រោយ​អស់​រដូវ។ ​បើគ្នាយើង​​បាត់ចំណង់​ផ្លូវ​ភេទ ជំហាន​ដំបូង​ ត្រូវ​រក​មូល​ហេតុ​​ឲ្យ​ឃើញជាមុន អាច​​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ញឹក​ញាប់ និង​ធ្វើ​តេស្ដ​​ឈាម​មួយ​ចំនួន​ ដើម្បី​រក​មើល​បម្រែ​បម្រួល​អ័រម៉ូន។ ត្រូវ​ប្រាកដ​ថា ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ អាច​បណ្ដាល​មក​ពី​ប្រសិទ្ធ​ភាពថ្នាំ​ពេទ្យ​ណា​មួយ​ដែរអត់?​ ត្រូវគេង​ឲ្យបាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ និង​ញ៉ាំ​អាហារ​ល្អ​ៗ​សម្រាប់​សុខភាព។ បន្ទាប់​មក ​ពិនិត្យ​មើល​កម្រិត​ស្ត្រេស​យើង​កំពុង​មាន​ផងទៅ ​បើ​ស្ត្រេស​ខ្លាំង​ ហើយ​ត្រូវ​ការ​រក​ជំនួយ ​ត្រូវ​ក្លាហាន​ស្វែង​រក​ប្រឹក្សា​ឲ្យ​បាន​ឆាប់​រហ័ស។​ ជា​ចុង​ក្រោយ ​ត្រូវ​មាន​ពេល​សម្រាប់​ខ្លួន​ឯង ​ធ្វើ​រឿង​សប្បាយ​យើង​ខ្លួន​ចង់​ធ្វើ។

៥- ដៃគូធ្លាប់​លួច​មាន​អ្នក​ក្រៅ ធ្វើ​ម៉េច​ទើប​អាច​បំភ្លេច​អតីកាល​នេះបាន?

Young asian couple in home by Bo Bo - Couple, Kiss - Stocksy United

ក្រោយ​ពី​មាន​រឿង​ផិត​ក្បត់​កើត​ឡើង គ្នាយើង​ទាំងសង​ខាង ​នៅ​តែ​អាច​ជួស​ជុល​ទំនាក់​ទំនង​ឲ្យ​ប្រសើរ​វិញ​បាន។ ហើយ​ជំហាន​ដំបូង ​ចំពោះ​ខាង​ប្រុស ឬ​ខាង​ស្រី ដែល​លួច​មាន​អ្នក​ក្រៅ ត្រូវប្រាប់​ឲ្យ​កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនងទាំង​​នោះ​ឲ្យ​អស់ និង​អះអាងឲ្យ​បាន​ច្បាស់ ដើម្បីរក្សា​ចំណង​អាពាហ៍​ពិពាហ៍​យើង។ អ្នក​ជំនាញ បាន​ណែ​នាំ​ ឲ្យយើង​ទៅ​​ប្រឹក្សា ដើម្បី​ជួយ​ឲ្យយើង​រក​ឃើញ​មូល​ហេតុ​បណ្ដាល​ធ្វើ​ឲ្យ​ដៃ​គូ​យើង កើត​ចិត្ត​ផិត​ក្បត់ ទៅ​រក​អ្នក​ថ្មី និង​ស្វែង​រក​វិធី​ជួស​ជុល​ទំនាក់​ទំនង​ស្នេហាឡើង​វិញ។ របួស​ផ្លូវ​ចិត្ដ​ក្នុង​គ្រួសារ​កាន់​តែ​ច្រើន​ អាច​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​រឿង​នេះ​កើត​ឡើង។ បើ​យើង​អាច​​យល់ពី​អារម្មណ៍ប្តី ឬប្រពន្ធយើង ស្វែង​យល់ ស្តាប់ និង​បង្ហាញ​ការ​គាំទ្រ​គ្រប់​ពេល​ដៃ​គូ​យើង​ត្រូវ​ការ នោះ​ចំណងស្នេហាយើង នឹង​ដើរ​ទៅ​មុខ​ដោយ​រលូន ទោះ​ជា​មាន​ឧបសគ្គ​អ្វី​ក៏​ដោយ។

៦- គួរ​ប្រាប់​អារម្មណ៍​រួមភេទ​ក្នុង​ក្តីស្រមៃយើងទៅដៃគូដោយ​វិធី​ណា?

Premium Photo | Beautiful asian couple laying and talking together on the  bed

ការ​ចែក​រំលែក​កអារម្មណ៍ស្រមើ​ស្រមៃពី​រឿង​រួម​ភេទ​​របស់​យើង​ទៅ​កាន់​ដៃ​គូ អាច​ជា​រឿង​គួរ​ឲ្យ​ខ្លាច ​ពិសេស​បើ​​មិនធ្វើបែប​នេះ​​ពី​មុន​មក។ ត្រូវ​​ចាប់​ផ្ដើម​​បង្កើតក្តី​ស្រមៃ​ទាំង​នោះ និង​រក្សា​វា​ទុក​ក្នុង​បន្ទប់​គេងយើង។ គ្នា​យើង ​អាច​សរសេរ​អ្វីយើង​កំពុង​​ស្រមៃ​នៅ​លើ​ក្រដាស់សៀវ​ភៅ ម្នាក់​មួយ​ខាង ហើយយក​​បិទ​វា​បញ្ចូល​គ្នា។ ពេល​ណា​មួយ​សកម្មភាពរួមភេទធម្មតា​​របស់​យើង​ពុះ​កញ្ជ្រោល ឬ​សុខស្រួល​នោះ ​អាច​ទាញ​យក​បញ្ជីមក​ធ្វើ​តាម​បាន។ មាន​ប្ដី​ប្រពន្ធ​ជា​ច្រើន​គូ ​ប្រើ​វិធី​នេះ​បាន​ជោគ​ជ័យ ហើយបើ​ទោះ​ជា​ស្ដាប់សំដី​នេះ​ទៅ​ ដូច​ឆ្កួតក៏​ពិត​មែន ប៉ុន្តែ​បើយើង​ទាំងសង​ខាង ​យល់​ព្រម​បង្កើន​ភាព​សប្បាយ​រីក​រាយ​ជា​មួយ​ក្តី​ស្រមៃ​នេះ ចង់​សាក​ល្បង​អ្វី​​ថ្មី យើង​ច្បាស់​ជា​ភ្ញាក់​ផ្អើល ​ដោយ​សារ​លទ្ធ​ផល​ផ្លូវ​ភេទ​កាន់​តែ​ប្រសើ​ តាម​រយៈ​​វិធីសាស្ត្រ​មួយ​នេះ។

៧- គួរ​បង្កើត​ពេល​រួម​ភេទ​ជា​មួយ​បរិយាកាស​រ៉ូមែនទិក​ដោយ​វិធី​ណា?

Premium Photo | Cheerful and happy young couple in kitchen. they sit on  kitchen cabinet and smile. people have glasses of red wine in hands.

ប្ដី​ប្រពន្ធ​​រវល់​ច្រើន ​អាច​នឹង​ភ្លេច​ពី​រឿង​លើ​គ្រែ ដោយ​សារ​តែ​ពួក​គេ​ រវល់​ជា​មួយ​ការ​ងារ​ច្រើន​ពេក ឬ​មាន​បន្ទុក​ខ្លាំង​ពេក ហត់​​ពេក ឬ​បញ្ហា​ទាំង​អស់​កំពុង​តែ​លាយ​ឡំចូល​គ្នា។ ប៉ុន្តែគ្នា​យើង​​ចាំ​បាច់​ ត្រូវ​តែ​ផ្ដល់​ពេល​វេលា​សម្រាប់​ជីវិត​អាពាហ៍​ពិពាហ៍​ខ្លួន ទោះ​បី​ជា​រវល់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ជីវិត​ប្ដី​ប្រពន្ធ​ទាម​ទារ​ ការ​ផ្ដោត​អារម្មណ៍​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន។ មិន​ត្រូវ​ចាំ​រហូត​ដល់​មាន​ពេល​ទំនេរ​ទើបរួម​ភេទ​នោះ​ទេ ត្រូវ​ចេះ​ឆ្លៀត​ពេល​បន្តិច​បន្តួច​ពី​ការ​ងារ​ប្រចាំ ដើម្បី​បង្កើត​សេចក្តី​សុខផ្លូវ​ភេទ។ ត្រូវ​មាន​ពេល​វេលា​ពិសេសៗតែ​ ២នាក់ រៀងរាល់អាទិត្យ ​ចេះ​រៀប​ចំពេល​វេលា​ប្រចាំ​ថ្ងៃ ហើយក៏​មិន​ត្រូវ​បដិសេធ​រឿង​លើ​គ្រែ​ច្រើន​ពេកដែរ។ ត្រូវ​យក​ទំនាក់​ទំនង និង​ជីវិត​ផ្លូវ​ភេទធ្វើ​ជា​រឿង​សំខាន់ ព្រោះ​​បើ​យើង​មិនបាន​​រៀប​ពេល​វេលា​ត្រឹម​ត្រូវ​ទេ​នោះ វាក៏​មិន​អាច​កើត​ឡើង​បាន​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៣យ៉ាង​ធំៗ បង្ហាញថា ​បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង

ចុចអាន៖ ៤ ចំណុច សុទ្ធ​តែ​ជា​ការ​គិតខុស​ទាំង​ស្រុង​​អំពីការ​រួម​ភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

មួយ​ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​​បរទេស​ជាង ៣ ពាន់ នាក់​ មក​​​កម្សាន្ត​នៅ​​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ១៨ នាទី មុន

អាហារូបករណ៍៤កន្លែង ផ្តល់ជាថវិកាដល់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ

សេចក្ដីជូនដំណឹង២៣ នាទី មុន

លោក ប៉ាន់ ស៊ីវ៉ាន់ថា និងភរិយា ផ្ញើសារជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសគម្រប់ខួប ៧០ ឆ្នាំ

ព័ត៌មានជាតិ២៩ នាទី មុន

អ្នកនាំពាក្យ៖ ការនាំចេញកង់កម្ពុជា ជាប់លេខ៥ លើពិភពលោក ខណៈការនាំចេញទៅអឺរ៉ុបជាប់ លេខ១

សេចក្ដីជូនដំណឹង៣៩ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមការងារពិគ្រោះថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម