Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានសិក្សា៩ និង​អង្គភាព​មួយចំនួន ត្រូវ​បាន​ចាត់ចែងអនុវត្តវិធានការ

បានផុស

នៅ

លោក រ​ស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​វិច្ឆិកា​ថា​ គិត​ត្រឹម​យប់​ថ្ងៃ​ទី​៩ វិច្ឆិកា​ក្រសួង​អប់រំ បាន​រក​ឃើញ​គ្រឹះស្ថានសិក្សា​ឯកជន​ ចំនួន​៩ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ ចំនួន​០២ ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ ចំនួន​១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។ លោក​បាន​បន្ថែម​ថា​ ជា​មួយ​គ្នា​នេះ​ដែរ​ក្រសួង បាន​ផ្អាក​ដំណើរការ​សិក្សា ​ក្នុង​ថ្នាក់រៀន​ជា​បណ្ដោះអាសន្ន​រយៈពេល​០២​សប្តាហ៍ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ ​នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្ត​កណ្តាល និង​ទីតាំង​គោលដៅ​។ ​ក្រសួង​ក៏បាន​ផ្អាក​ដំណើរការ​ ជា​បណ្តោះអាសន្ន​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

​​បើ​តាម​លោក រ​ស់ សុ​វាចា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២០​មាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​២​មាន សមាជិក​មួយ​ចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​ គ្រឹះស្ថានសិក្សា​ទី​៩៖ សិស្ស​៣​រូប​មាន​មាតាបិតា ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់ ​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ឆ្នាំ​២០២០ ​មាន​ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ​១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ៖ គ្រូបង្ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ ដែល​ជា​អង្គរក្ស​ជនជាតិ​ខ្មែរ​ការពារ​ផ្ទាល់​អ្នក​ប៉ះពាល់​ ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​១៖ បុគ្គលិក​និង​សមាជិក​គ្រួសារ​ចំនួន​២៣​រូប​ បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។ គ្រឹះស្ថានសិក្សា​ទី​៨៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​គ្រឹះស្ថានសិក្សា​ទី​៧ សិស្ស​១​រូប​មាន​មាតាបិតា​ បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៦ វិច្ឆិកា ឆ្នាំ​២០២០​មាន​គ្រឹះស្ថានសិក្សា​ទី​៦៖ សិស្ស​២​រូប​មាន​មាតាបិតា​ដែល​ បាន​ទទួល​ទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់ ​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។ ​គ្រឹះស្ថានសិក្សា​ទី​៥៖ សិស្ស​២​រូប​មាន​មាតាបិតា​ បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៥ វិច្ឆិកា ឆ្នាំ​២០២០​មាន​គ្រឹះស្ថានសិក្សា​ទី​៤៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។ ​គ្រឹះស្ថានសិក្សា​ទី​៣៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។ ​គ្រឹះស្ថានសិក្សា​ទី​២៖ សិស្ស​២​រូប ​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​ អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​គ្រឹះស្ថានសិក្សា​ទី​១៖ បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​ តាម​រយៈ​លេខ​ទូរសព្ទ​០១២៣៣៥៩៩៩​។ ចំពោះ​មុខ​នេះ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​៩​វិច្ឆិកា​ ការ​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា មាន​ចំនួន​សរុប​១១៦៦​នាក់ (​ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២) ដែល​ទទួល​បាន​លទ្ធផល​ ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មាន​ចំនួន​១១៤៣​នាក់​ ក្នុង​នោះ​មាន​អ្នក​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​១១៤០​នាក់​និង​វិជ្ជមាន​៣​នាក់​។ នៅសល់​វត្ថុ​សំណាក់​ចំនួន​២៣​នាក់​ទៀត ដែល​នឹង​ត្រូវ​វិភាគ​បន្ត​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ​៕

អត្ថបទ៖ ​សំអឿន
សូមចុចអាន៖ ​ឯកឧត្តម​ហ៊ុន ម៉ានី បញ្ជាក់​រូបថត​មួយ​សន្លឹក​ថត​កៀក​ឯកឧត្តម សួស យ៉ារ៉ា ដែល​ឆ្លង​កូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម