Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តស្វាយរៀងទទួលអំណោយនិងសម្ភារៈដើម្បីការពារជំងឺកូវីដ១៩ របស់លោកជំទាវ ម៉ែន សំអន

បានផុស

នៅ

លោកជំទា វដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងារចុះជួយស្វាយរៀងនាព្រឹកថ្ងៃទី១០មេសានេះ បាននាំយក អំណោយដូចជាម៉ាស់4500ម៉ាស់ មី10​កេស អាល់កុល60លីត្រ ថវិកា1លានរៀល សំរាប់ផ្គត់ផ្គង់ ប្រើប្រាស់ ក្នុងពេលយុទ្ធានាការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ19ដ៍កាចសាហាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថាអំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងារចុះជួយស្វាយរៀង គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងខេត្តស្វាយរៀង។ពិសេសទៅទៀតប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលទទួលបានការចាក់វ៉ាក់សាំងរួចមកនិងកំពុងតែបន្តទទួលនោះគឺជាការប្រពៃណាស់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈ ការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លាន​ដូស ក្នុងរយៈពេល ១ខែ ។

លោកជំទាវដួង វណ្ណាក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសសហាវនេះបានឆក់​យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់និងឆ្លងជាង៣០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម