Connect with us

ព័ត៌មានជាតិ

រយៈពេល​៤​ថ្ងៃ​មាន​មាន​សហជីព និង​កម្មករ​រោងចក្រ​ជិត​៣​ម៉ឺន​នាក់​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​

បានផុស

នៅ

​ភ្នំពេញ​ ៖​ រយៈពេល​៤​ថ្ងៃនេះ​ក្រុមការងារ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់ក​ម្មករ និយោជិត បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ ដល់​កម្មករនិយោជិត និង​អង្គការ​វិជ្ជាជីវៈ​បាន​ចំនួន​២៧៨៤៥​នាក់​ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចំនួន​២៨៩៣៣​នាក់​ ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​១៦០៦​នាក់។

​តាម​របាយការណ៍​រប​ស់​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​កម្មករ និយោជិត​ដែល​ទើប​ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹងថា​ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់​សាំង​ជិត​៣​ម៉ឺន​នាក់​នោះ ​ក្នុង​នោះ​មាន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​២៧៨៤៥​នាក់​ក្នុង​នោះ​ជនបរទេស​ចំនួន​១៥៨៦​នាក់ ​និង ​អ្នក​ដែល​គ្រូពេទ្យ​មិនអាច​ចាក់​បាន​ចំនួន​១០៨៨​នាក់​ ជនបរទេស​ចំនួន​២០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម​អ្នក​ចាក់​ចំនួន​អ្នកស្ម័គ្រចិត្ត​ជិ​ត៣​ម៉ឺន​នាក់​នោះ​ចាក់​នៅ​ថ្ងៃទី​៧​មេសា​មាន​ចំនួន​៣៨៤៩ នាក់​ក្នុងចំណោម​អ្នក​ស្ម័​គ្រ​ចិត្ត​ចាក់​ចំនួន ៣៩៤២ ដែលមាន​ជនបរទេស​ចំនួន ៧០ នាក់​ផងដែរ​អ្នក​ដែល​គ្រូពេទ្យ​មិនអាច​ចាក់​បាន​ចំនួន​៩៣​នាក់​។

ចំណែក​នៅ​ថ្ងៃទី​៨​មេសា​នេះ​មាន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ចំនួន​៥១៧៧​នាក់​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​២៧៨​នាក់​។​អ្នក​ចាក់​បាន​ចំនួន​៥០២៩​នាក់​និង​អ្នក​មិនអាច​ចាក់​បាន​ចំនួន​១៤៨​នាក់​។​

​ថ្ងៃទី​៩​មេសា​ចាក់​បាន​ចំនួន​៨៩៨៤​នាក់​ក្នុង​នោះ​ជនបរទេស​ចំនួន​៥៣៥​នាក់​ក្នុង​ចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​សរុប​ចំនួន​៩៣៩៩​នាក់ ​ជនបរទេស​ចំនួន​៥៥៥​នាក់​និង​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន​៤១៥​នាក់​ជនបរទេស​ចំនួន​២០​នាក់​។

ថ្ងៃទី​១០​មេសា​នេះ​ មាន​អ្នក​ចាក់​បាន​ចំនួន​៩៩៨៣​នាក់ ​ក្នុង​នោះ​ជនបរទេស​ចំនួន​៧០៣​នាក់​ក្នុង​ចំណោម​អ្នក​ចាក់​សរុប​ចំនួន​១០៤១៥​នាក់​និង​គ្រូពេទ្យ​មិនអាច​ចាក់​បាន​ចំនួន​៤៣២​នាក់​។​

លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឲ្យ​កម្មករ​បាន​ឲ្យ​ដឹង ថា​ការចាក់​វ៉ាក់សាំង​ទៅលើ​កម្មករ​និង​យោ​ជិត​នេះ​នឹង​គ្របដណ្តប់​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​ក្នុងនោះ​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​មាន​ប្រមាណ​៣​ម៉ឺន​នាក់ តំបន់​វឌ្ឍនៈ​១ ប្រមាណ​១​ម៉ឺន​នាក់​និង​តាម​រោងចក្រ​ផ្សេងៗ​ទៀត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​និង​ខណ្ឌ​កំបូល ខណៈ​បច្ចុប្បន្ន​ក្រសួង​មាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ក្នុង​ដៃ​ប្រមាណ​២០​ម៉ឺ​ស​ដូ​ស​សម្រាប់​ចាក់​ជូន​កម្មករ​៕​

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម