Connect with us

ព័ត៌មានជាតិ

សូម​ប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម​!

បានផុស

នៅ

ជំងឺគ្រុនឈាម​ជាទូទៅ​តែងតែ​កើតមាន​នៅ​លើ​កុមារ តែ​ក៏មាន​ករណី​ជំងឺ​នេះ កើតមាន​នៅ​លើ​មនុស្សពេញវ័យ​ដូចគ្នា​។ យើង​សង្កេតឃើញថា ជំងឺ​នេះ​ច្រើន​កើតឡើង​នៅ​រដូវវស្សា ដោយហេតុថា​រដូវភ្លៀង​ជា​អំណោយផល​ដល់​ការកកើត​ពពួក​មូស​ខ្លា ដែលជា​ភ្នាក់ងារ​ចម្លងរោគ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​៖

– ក្តៅខ្លួន​ខ្លាំង​

– ឈឺក្បាល​

– ឈឺសន្លាក់​ដៃជើង និង​សាច់ដុំ​

– ស្នាម​អុច​ក្រហម​លើ​ស្បែក​

– អាចមាន​ជា​អាកា​រៈ​ចុក​នៅក្នុង​ពោះ​, ក្អួតចង្អោរ​

​ខ​) ការវិវត្តន៍​នៃ​ជំងឺ និង​ផលវិបាក​៖

១) ជាទូទៅ​រយៈពេល​ពី ៣ ទៅ ៤​ថ្ងៃ​បន្ទាប់ពី​មាន​រោគសញ្ញា​ដំបូង អ្នកជំងឺ​អាច​ស្តែងចេញ​នៅ​រោគសញ្ញា​ផ្សេងៗ​ដូចជា​៖

– ការ​ហូរឈាម​នៅក្នុង​ភ្នែក​(Hémorragie Conjonctivale)

– ហូរឈាម​តាម​ច្រមុះ​

– ស្នាម​ជាំ​នៅលើ​ស្បែក​

​ជំងឺ​នេះ​នឹង​ជា​ទៅវិញ​នៅ​ចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬ​អាច​យូរ​ជាង​នេះ​

២) ជំងឺគ្រុនឈាម​មួយចំនួន​អាច​វិវត្តន៍​ទៅរក​សភាព​ធ្ងន់ធ្ងរ ដែល​បណ្តាលមកពី​ការហូរ​ឈាម​តាម​សរីរាង្គ​នានា​(​ប្រព័ន្ធ​រំលាយ អាហារ ស្បែក និង​ក្នុង​ខួរក្បាល​) ហើយ​ដែល​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​គ​) ការកំណត់​រោគវិនិច្ឆ័យ​៖

– ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​នេះ អាច​ត្រូវបាន​ធ្វើឡើង ដោយ​ការកំណត់​រក​មេរោគ​គ្រុន​ឈាម នេះ​នៅក្នុង​ឈាម​អ្នកជំងឺ (PCR) ឬ​ដោយ​ការកំណត់​រក​ពពួក អង់​ទី​ហ្សែ​ន (NS1) និង​ពពួក​អង់​ទីករ (IgM, IgG) របស់​មេរោគ​នេះ​នៅក្នុង​ឈាម​អ្នកជំងឺ​។​

– ក្នុងករណី​ដែល​អ្នកជំងឺ​ដែលមាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ (​ហើយ​ដែលជា​ពិសេស​អាកា​រៈ​នោះ​កើតមានឡើង​ក្នុង​រដូវភ្លៀង​) គួរ​អញ្ជើញ​មក​ធ្វើការ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​អាចធ្វើ​រោគវិនិច្ឆ័យ​ពិតប្រាកដ​នៃ​ជំងឺ​នេះ អោយបាន​ឆាប់រហ័ស​ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​ដែល​សមស្រប​មួយ​។​

​ឃ​) ការព្យាបាល​៖

​មកទល់​ពេល​បច្ចុប្បន្ននេះ យើង​នៅ​មិនទាន់មាន​ការព្យាបាល​ចំពោះ​ជំងឺគ្រុនឈាម​នេះ​នៅឡើយ​ទេ​។ ការព្យាបាល គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​ជំងឺ​នេះ កុំអោយ​វិវត្តន៍​ទៅរក​សភាព​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​។ ការប្រើប្រាស់​ថ្នាំ​ប្រភេទ Aspirine ដើម្បី​បញ្ចុះ​កំដៅ ត្រូវបាន​ហាមឃាត់​ព្រោះ​អាច​បណ្តាលអោយ​មានការ​ហូរឈាម​ខ្លាំង​ក្នុងករណី​អ្នកជំងឺ​មាន​ផ្ទុកមេរោគ​គ្រុនឈាម​។​

​ង​) វិធី​បង្ការ​៖

​យើង​អាច​ការពារ​ពី​ការឆ្លង​ជំងឺ​នេះ​ដោយៈ​

– លុបបំបាត់​ជម្រក​មូស​

– ការពារ​ពី​មូស​ខាំ (​ពេលព្រឹក និង​ពេល​ព្រលប់​):

• គេង​ក្នុង​មុង (​ទាំង​ថ្ងៃ ទាំងយប់​)

• ស្លៀក​សំលៀកបំពាក់​ជិតៗ (​មាន​ពណ៌​ចាំង​)

• ចៀសវាង​នៅក្នុង​ទីង​ងឺ​ត​

• ប្រើ​ផលិតផល​ការពារ​មូស (​លាប​លើ​ស្បែក​)៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម