Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកោះកុង​ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​ចូល​បានតែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤ថ្ងៃ

បានផុស

នៅ

លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១១​មេសា​នេះ​ថា​អាជ្ញាធរ​ខេត្តកោះកុង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​មកពី​តាម​បណ្តា​ខេត្ត​ជាប់​នឹង​ខេត្តកោះកុង​អាច​ចូល​ទៅ​ស្រុកកំណើត​បាន តែ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​និង​អនុវត្ត​ទៅតាម​វិធានការ​របស់​ក្រ​សុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា​ ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​សារាចរ​ណែនាំ​ស្តីពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ មក​នៅ​ខេត្តកោះកុង​មាន​ពលរដ្ឋ​ចូល​មក​ខេត្ត​កោះ​កុង​ចំនួន​តិចតួច​ទេ ​គឺ​ប្រមាណ​ពី​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ទៀត​ថា ​ពេល​ពលរដ្ឋ​ដល់​ព្រំប្រទល់​ស្រុកស្រែ​អំបិល​ខេត្តកោះកុង​ហើយ ​អាជ្ញាធរ​បាន​ត្រួតពិនិត្យ​អត្ត​សញ្ញាណ​ប័ណ្ណ​និង​ឯកសារ​ពាក់ព័ន្ធ​ឃើញថា​​​គាត់​ពិត​ជាមាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង​ពិតប្រាកដ​នោះ​យើង​នឹង​ហៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​មក​យក​គាត់​ទៅផ្ទះ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ និង​ឱ្យ​គាត់​ចូលរួម​ការពារ​ទាំងអស់​គ្នា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​៣​ការពារ​និង ៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

លោក​អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា​ «​ជា​ធម្មតា​ពេល​ពលរដ្ឋ​មកដល់​ព្រំប្រទល់​ដែន​ខេត្ត​ហើយ​ប្រសិនជា​យើង​មិន​មាន​ការយោគយល់​មិន​ឲ្យ​គាត់​ចូល​ទេតើ​ឲ្យ​គាត់​ទៅណា​វិញ​បើ​ស្រុក​គាត់​នៅ​ខេត្តកោះកុង​ ប៉ុន្តែ​គាត់​មិនអាច​ចេញ​ដើរ​ទៅណា​បានទេ​គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​និង​មានការ​ឃ្លាំមើល​និង​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​បំផុត​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​»។

លោក​បាន​បន្ថែម​ទៀត​ថា ​ពេល​ទៅដល់​ផ្ទះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចុះ​វ៉ាស់​កម្ដៅ​គាត់​ដើម្បី​ធ្វើការ​តាមដាន​សុខភាព​គាត់​ ហើយ​ក្នុងករណី​មាន​អាការៈ​សុខ​ភាព​ខុសពី​ប្រក្រតី​ ត្រូវ​ប្រញាប់​រាយការណ៍​ក្រុមការងារ​សុខាភិបាល​ខេត្ត​ដើម្បី​ចុះ​ពិនិត្យ​សំណាក។

ជាក់ស្តែង​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​ក្រុមការងារ​ស្រុក ស្រុក​គិរីសាគរ ខេត្តកោះកុង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ មណ្ឌល​សុខភាព និង​កម្លាំង​ប៉ុស្តិ៍​ឃុំ​កោះ​ស្តេច​បាន ចុះ​ពិនិត្យ​ប្រជាពលរដ្ឋ​ដែល​មកពី​ភ្នំពេញ​ចំនួន០២​នាក់ ត្រូវ​ដាក់​ឲ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន ១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។

គួរ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​០៦​ខែមេសា​ ឆ្នាំ​២០២១​ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត។

ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​បាន​ចាត់ទុកជា​តំបន់​មួយ​មិន​ស្ថិត​នៅក្រោម​វិសាលភាព នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅវិញទៅមក​នោះទេ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម