Connect with us

ព័ត៌មានជាតិ

កម្មករ​កម្មការិនី​រោងចក្រ នៅ​សង្កាត់​ចោម​ចៅ​ទី១​ ២ម៉ឺនគ្រួសារ​ ត្រូវ​បាន​បិទ​ខ្ទប់​​ភូមិឋាន​នឹង​ទទួល​បាន​អំណោយ​របស់​សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់

បានផុស

នៅ

ប្រជាពលរដ្ឋ និងកម្មករ កម្មការីនីរោងចក្រ ប្រមាណ២ម៉ឺនគ្រួសារ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទប់​ភូមិដ្ឋាន នឹងទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដើម្បីរំលែកការលំបាក ខណៈដែលពួកគាត់បាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួលដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំ អាជ្ញាធរនិងមន្ត្រីចុះចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន១០០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ នារសៀលថ្ងៃអាទិត្យទី១១ មេសា នេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងសង្កាត់​ចោម​ចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋានដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លង​រាលដាលនូវជំងឺកូវីដ-១៩ នេះ មានប្រមាណ២ម៉ឺនគ្រួសារ ហើយក្នុងចំនួននេះ យើងត្រូវចែកអំណោយជូនពួកគាត់ជាតំណាក់កាល មិនអាចចែកម្តងទាំងអស់នោះទេ ។

ជាក់ស្តែងនៅរសៀលថ្ងៃនេះ យើងត្រូវចែកជូនពួកគាត់ចំនួន១០០០គ្រួសារ ហើយក្នុង១ពាន់គ្រួសារនេះ មិន​មែន​ចែក១លើនោះដែរ ដោយត្រូវចែកជា៤លើក មានន័យថា ក្នុងមួយលើកត្រូវចែកត្រឹមតែ២៥០នាក់ប៉ុណ្ណោះ ដោយធ្វើការ ផ្លាស់ប្តូរគ្នា ដើម្បីរក្សាគម្លាតសុវត្ថិភាព ។ ថ្ងៃបន្តបន្ទាប់មកទៀតយើងនឹងបន្តចែកជូនបន្ថែមទៀត គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ឃ្លាននោះទេ ។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថាការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូន អាជ្ញាធរធ្វើឡើងដោយការបង្ខំចិត្តទេ ដូច្នេះ សូមបងប្អូនមេត្តាយោគយល់ ពោះវាជាវិធានដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោកក៏បានស្នើសុំផងដែរថា ចំពោះបងប្អូនដែលត្រូវបិទភូមិដ្ឋាននេះ សូមបងប្អូនកុំគួរធ្វើទំនាក់ទំនង ជជែកគ្នាលេង ផឹកស៊ីជុំគ្នា ឬសាកសួរសុខទុក្ខគ្នា ពីផ្ទះមួយទៅផ្ទះមួយអោយសោះ យើងគួររួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

លោកឃួង ស្រេង បញ្ជាក់ថា អំណោយដែលត្រូវចែកជូននៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ ២០កំប៉ុង រួមទាំងថវិកា៣០ម៉ឺន រៀល។

លោកបានបន្ដថា សម្ដេចទាំងទ្វេរ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួល ក៏ដូចជាតាមមណ្ឌលផ្សេងៗទៀត ។ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម