Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជនទទួលចាក់វ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្នុងក្រុងសៀមរាប ចំនួន ៩៣៣នាក់ បានទទួលការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ១៩ ស្របពេលដែលដើមខែមេសានេះ ដំណើរការវិភាគចុងក្រោយ របស់អង្គការសុខភាពពិភព​លោក (WHO) បានមើលឃើញថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតដោយប្រទេសចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ អង្គការសុខភាពពិភពលោក(WHO)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី ១១ ខែមេសា បានអញ្ជើញចុះ ពិនិត្យការចាក់វ៉ាក់សាំង បង្ការជំងឺ​កូវីដ-១៩ (ស៊ីណូវ៉ាក់) ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនខេត្តសៀមរាបនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រងសៀមរាប បានបញ្ជាក់ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេស​កកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ក្នុងការជម្រុញដល់បងប្អូនជា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានទទួលការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ឱ្យបានគ្រប់ៗគ្នា។

ជាក់ស្តែងថ្ងៃនេះ បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប បានទទួលចាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និង បងប្អូននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពមួយចំនួនដែលបានកំណត់ផងដែរ។
លោក ទៀ សីហា ថ្លែងថាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនាពេលនេះ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និង មិនប្រកាន់និន្នាការអ្វីនោះឡើយ។

លោកក៏អំពាវ​នាវដល់បងប្អូន ចូលរួមធ្វើការផ្សព្វផ្សាយ អំពីវិធានការរបស់រដ្ឋបាលខេត្តសៀមរាប អំពីបម្រាមគោចរនៅពេលយប់នៅក្រុងសៀមរាប ក៏ដូចតាមបណ្តាស្រុក ចាប់ពីម៉ោង ២០ រហូតដល់ម៉ោង៥ ទាបភ្លឺ ក្នុងគោលដៅ ដើមី្បប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ នៅក្នុងសហគមន៍៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម