ព័ត៌មានជាតិ
រដ្ឋបាលស្រុកកែវសីមា បើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មីមួយខ្សែ សម្រួលដល់ការធ្វើដំណើរ
រដ្ឋបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ១៦ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែថ្មីប្រវែងជិត ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក សុះ ម៉ីឡែន អភិបាលរងស្តីទីស្រុកកែវសីមា បានប្រាប់«កម្ពុជាថ្មី» ឱ្យដឹងថា ដើម្បីបំពេញតាមបេសកកម្មជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកបានស្ថាបនាផ្លូវបេតុងថ្មី ព្រោះផ្លូវនេះរងការខូតខាតខ្លាំងនិងពិបាកធ្វើដំណើរនាពេលកន្លងមក ជាពិសេសនារដូវវស្សា។

លោកបន្តថា ផ្លូវដែលត្រូវស្ថាបនានេះមានប្រវែង ៦៨០ ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស០.១៥ម៉ែត្រ ដោយក្រុមហ៊ុន(HBSD) ដែលបានចំណាយក្នុងគម្រោងអភិវឌ្ឍស្រុក អស់ថវិកាចំនួន ៧៧០ លានរៀល។ លោកបន្ថែមថា ក្រោយពីស្ថាបនាផ្លូវនេះរួចរាល់ លោករំពឹងថាអាចលើកស្ទួយជីវភាពរស់នៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនគុណភាពនៅពេលបើកបរប្រកបដោយសុវត្ថិភាព ក៏ដូចជាងាយស្រួលដឹកជញ្ជូនកសិផលផ្សេងៗរបស់កសិករ។

អភិបាលរងរូបនេះបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ គឺជាការឆ្លើយតបតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលក្រួសក្រហម ពីក្រួសក្រហមមកជាផ្លូវក្រាលថ្មមិច ហើយពីថ្មមិច មកជាផ្លូវក្រាលកៅស៊ូ បេតុងជាដើម សម្រាប់ការប្រើប្រាស់បានយូរអង្វែងតរទៅថ្ងៃអនាគត៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


