Connect with us

ព័ត៌មានជាតិ

ធនាគារ ស្ថាបនា នឹង​ឆ្ពោះទៅមុខ​ជាមួយ​ប្រធាន​នាយក​ប្រតិបត្តិ​ថ្មី​ ក្នុង​ឆ្នាំ​២០២១

បានផុស

នៅ

​ធនាគារ ស្ថាបនា នៅតែ​បន្ត​ជា​ធនាគារពាណិជ្ជ ឈានមុខ​គេ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សព្វថ្ងៃ ធនាគារ មានទ្រព្យ​សកម្ម​សរុប​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក និយោជិក​ជាង​៤០០០​នាក់ ក៏ដូចជា​មាន​ចំនួន​សាខា​ទូទាំង​ប្រទេស​រហូតដល់ ១៧៣​សាខា និង​ម៉ាស៊ីន​ATM​សម្រាប់​ដក​ប្រាក់ ដាក់​ប្រាក់​ចំនួន​ជាង ២៣០​ទីតាំង​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឆ្នាំ​២០២១​នេះ ធនាគារ ស្ថាបនា បាន​ខិតខំ​ប្រឹងប្រែង​នាំមក​ជូន​នូវ​បទពិសោធន៍​ដ៏​ថ្មី​បំផុត​ដោយ​ភ្ជាប់​ជាមួយ​ផលិតផល និង​សេវាកម្ម​ធនាគារ​ឌីជីថល​ដ៏​ទំនើប រួមទាំង​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​ចុងក្រោយ​ជូន​ដល់​អតិថិជន​។

​ដើម្បី​សម្រប​តាម​ទិសដៅ​ថ្មី​របស់​ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ ស្ថាបនា បានប្រកាស​តែងតាំង​លោក ហ្វុ​ង កៃ ជីន ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​។ លោក​នឹង​យក​បទពិសោធន៍ និង​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ក្នុងការ​ដឹកនាំ​និង​បង្កើន​ភាព​រីកចម្រើន​ដល់ ធនាគារ ស្ថាបនា ឲ្យ​ក្លាយ​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រធាន​នាយក​ប្រតិបត្តិ​ថ្មី​របស់​ធនាគារ ស្ថាបនា​

​លោក ហ្វុ​ង កៃ​ជីន បាន​មានប្រសាសន៍ថា​៖ “ វា​ជា​អាទិភាព​ចម្បង​របស់​ធនាគារ​ក្នុងការ​អភិវឌ្ឍន៍ សមត្ថភាព​និង ជំនាញ​បុគ្គលិក​ដើម្បី​ប្រឈមមុខ​ជាមួយ​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះ​។ យើង​កំពុង​ស្ថិតនៅក្នុង​បរិបថ​ថ្មី​មួយ​ ដែល​បច្ចេកវិទ្យា​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ចំណាយ​ពេលវេលា​តិច​ជាង​មុន​”

“​ក្នុងនាម​ជា​ធនាគារ យើង​ទទួលស្គាល់ថា ​យើង​ត្រូវតែ​ផ្លាស់ប្តូរ បរិបថ​នៃ​ការលក់ និង​ការផ្ដល់​សេវាកម្ម​របស់​ខ្លួន​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេលខាងមុខ ដូច្នេះ​បុគ្គលិក​យើង​ត្រូវតែ​សម្រប​ខ្លួន និង​ពង្រឹង​ជំនាញ ចំណេះដឹង ដើម្បី​ពង្រីក​វិសាលភាព​របស់​ធនាគារ​។​” លោក​បាន​បន្តថា​៖ “​ជាមួយនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ផលិតផល​និង​សេវាកម្ម ការពង្រីក​បណ្តាញ​ចែកចាយ និង​ការសហការ​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​មិនមែន​ហិរញ្ញវត្ថុ ធ្វើឲ្យ​ធនាគារ ស្ថាបនា អាចឆ្លើយតប​តាម​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន ជាមួយនឹង​ការផ្តល់​សេវាកម្ម​ដ៏​ល្អ ផលិតផល​សម្បូរ​បែប រួមទាំង​សាខា​ដែល​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​។​

“​យើង​នឹង​បន្ត​ការស្វែងរក​វិធីសាស្ត្រ​ល្អៗ​ដើម្បី​ផ្តល់ជូន​អតិថិជន និង​ធ្វើអោយ​កាន់តែ​រីកចម្រើន នៅក្នុង​សហគមន៍​ឬ​តំបន់​ប្រតិបត្តិការ​របស់​យើង​។ ហើយ​យើង​ជឿជាក់ថា ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ ដែល​គិត​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ គឺជា​ឱកាស​ដែល​មាន​សារៈសំខាន់​យ៉ាងខ្លាំង ​សម្រាប់​ធនាគារ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែមាន​ភាពទំនើប​។ យើង​ត្រូវតែ​បន្ត​រីកចម្រើន និង​ពង្រឹង​មូលដ្ឋាន​អោយ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​មួយ ដែល​ត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ បណ្តាញ​ចែកចាយ​ទូលំទូលាយ ផលិតផល​សម្បូរ​បែប សេវាកម្ម​ល្អ រួមជាមួយ​ហិរញ្ញវត្ថុ​រឹងមាំ អភិបាលកិច្ច​សាជីវកម្ម​ល្អ អនុលោម​តាមច្បាប់​និង​មាន​តម្លាភាព​។​”

​លោក ហ្វុ​ង បានបញ្ចប់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម ពី​សាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលី​ខាងលិច និង​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​វិទ្យាស្ថាន Royal Melbourne នៃ​បច្ចេកវិទ្យា Melbourne ប្រទេស​អូស្ត្រាលី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម