Connect with us

ព័ត៌មានជាតិ

ប្រកាស​ព្រឹកនេះ មាន​អ្នក​ឆ្លងថ្មី​ចំនួន​​ ២៧៧ នាក់ទៀត

បានផុស

នៅ

ក្រសួង​សុខាភិបាលបាន​ប្រកាស​ការ​ឆ្លងថ្មី​បន្ថែម​ចំនួន​ ២៧៧ នាក់ទៀត​នៅព្រឹកនេះ ដែល​ជាអ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍ ២០​កុម្ភៈ។ ភ្នំពេញ​នៅ​តែ​កន្លែង​ផ្ទុះធ្ងន់ធ្ងរ​ជាងគេ​រកឃើញ ២០៤ នាក់។

ខាងក្រោមជាខេត្តក្រុងទាំង ០៧ ដែល​ផ្ទុះករណី​ឆ្លង​ដែលប្រកាស​នៅព្រឹកនេះ៖

-ភ្នំពេញ (២០៤នាក់)
-ស្វាយរៀង (៤៣នាក់)
-កណ្ដាល (២៣នាក់)
-ពោធិ៍សាត់ (៣នាក់)
-ព្រៃវែង (២នាក់)
-ព្រះសីហនុ (១នាក់)
-តាកែវ (១នាក់)

គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កម្ពុជា​មាន​អ្នកឆ្លងសរុបចំនួន ៤៥១៥ នាក់ អ្នកជាសះស្បើយ​ចំនួន ២២១២ នាក់ អ្នកកំពុងព្យាបាលចំនួន ២២៦៨ នាក់ និង​អ្នកស្លាប់ចំនួន ៣០ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម