Connect with us

ព័ត៌មានជាតិ

ត្រឹម​៥​ថ្ងៃ​ មាន​សហជីព និង​កម្មករ​រោងចក្រ​ជិត​៤​ម៉ឺន​នាក់​ បាន​ស្ម័គ្រចិត្ត​ ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់

បានផុស

នៅ

​​គ្រាន់តែ​ក្នុង​រយៈពេល​៥​ថ្ងៃ​ មាន​កម្មករ​និយោជិត និង​អង្គការ​វិជ្ជាជីវៈ​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ ចំនួន​៣៧៦២៦​នាក់ ​ក្នុងនោះ​មាន​ជនបរទេស​ចំនួន​១៦៥៧​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​របាយការណ៍​រប​ស់​អនុគណៈកម្មការ ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់កម្មករ និយោជិត​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១១​ខែមេសា​នេះ ​បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ា​ក់​សាំង​ជិត​៤​ម៉ឺន​នាក់ ​ក្នុងនោះ​មាន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​៣៦២១៧​នាក់នោះ មាន​ជនបរទេស​ចំនួន​៦៣៧​នាក់​និង​គ្រូពេទ្យ​មិន​អាច​ចាក់​បាន​ចំនួន​១៤០៩​នាក់ ​ក្នុងនោះ​មាន​ជនបរទេស​២០​នាក់​។​

តាម​របាយការណ៍​ដដែល​បាន​បន្តថា​ ក្នុងចំណោម​អ្នក​ចាក់​ចំនួន​អ្នកស្ម័គ្រចិត្ត​ជិត​៤​ម៉ឺន​នាក់​នោះ​ ចាក់​នៅ​ថ្ងៃទី​៧​មេសា​មាន​ចំនួន​៣៨៤៩ នាក់​ក្នុងចំណោម​អ្នក​ស្ម័គ្រចិត្ត​ចាក់​ចំនួន ៣៩៤២ ដែល​មាន​ជនបរទេស​ចំនួន ៧០ នាក់​។​ អ្នក​ដែល​គ្រូពេទ្យ​មិន​អាច​ចាក់​បាន​ចំនួន​៩៣​នាក់​។​ ថ្ងៃទី​៨​មេសា​នេះ​ មាន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ចំនួន​៥១៧៧​នាក់​ ក្នុងនោះ​មាន​ជនបរទេស​ចំនួន​២៧៨​នាក់​។ ​អ្នក​ចាក់​បាន​ចំនួន​៥០២៩​នាក់​និង​អ្នក​មិន​អាច​ចាក់​បាន​ចំនួន​១៤៨​នាក់​។​ថ្ងៃទី​៩​មេសា​ចាក់​បាន ​ចំនួន​៨៩៨៤​នាក់ ​ក្នុងនោះ​ជនបរទេស​ចំនួន​៥៣៥​នាក់​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​សរុប​ចំនួន​៩៣៩៩​នាក់​ជនបរទេស​ចំនួន​៥៥៥​នាក់​ និង​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន​៤១៥​នាក់​ជនបរទេស​ចំនួន​២០​នាក់​។ ថ្ងៃទី​១០​មេសា​ មាន​អ្នក​ចាក់​បាន​ចំនួន​៩៩៨៣​នាក់ ​ក្នុងនោះ​ជនបរទេស​ចំនួន​៧០៣​នាក់​ ក្នុងចំណោម​អ្នក​ចាក់​សរុប​ចំនួន​១០៤១៥​នាក់​និង​គ្រូពេទ្យ​មិន​អាច​ចាក់​បាន​ចំនួន​៤៣២​នាក់ និង​ថ្ងៃទី​១១​មេសា​ មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​៨៦៩៣​នាក់​ ក្នុងនោះ​ជនបរទេស​ចំនួន​៥១​នាក់​។ ​អ្នក​ចាក់​បាន​ចំនួន​៨៣៧២​នាក់​ ក្នុងនោះ​ជនបរទេស​៥១​នាក់​និង​អ្នក​ចាក់​មិនបាន​៣២១​នាក់​។

​គួរ​បញ្ជាក់​ថា ​ការ​ចាក់​វ៉ាក់សាំង​ទៅលើ​កម្មករ​និង​យោ​ជិត​នេះ​ នឹង​គ្រប​ដណ្តប់​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​ ក្នុង​នោះ​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​មាន​ប្រមាណ​៣​ម៉ឺន​នាក់ តំបន់​វឌ្ឍនៈ​១ ប្រមាណ​១​ម៉ឺន​នាក់​និង​តាម​រោងចក្រ​ផ្សេងៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ក្រសួង​មាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ក្នុង​ដៃ​ប្រមាណ​២០​ម៉ឺន​ដូ​ស​សម្រាប់​ចាក់​ជូន​កម្មករ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ប្រកាស​ទុក​ពេល ០៣ ថ្ងៃ ឲ្យ​​អ្នក​ឆ្លងកូវីដ ចំនួន ០៩ នាក់ សូម​មក​បង្ហាញខ្លួនជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម