Connect with us

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងចម្ការ

បានផុស

នៅ


ស្របពេលមេឃកំពុងភ្លៀងខ្លាំង ស្ត្រីចំណាស់ម្នាក់កំពុងដាំដំណាំក្នុងចម្ការ ត្រូវរន្ទះបានបាញ់ស្លាប់យ៉ាងអា
ណោចអធម៌ នៅតំបន់ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោងជិត​៣:០០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងចម្ការក្បែរភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើបានបន្ថែមថា ស្ត្រីជនរងគ្រោះស្លាប់មានឈ្មោះ ភឿន អាយុជាង៥០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។ ក្នុងពេលដែលគ្រោះធម្មជាតិដោយរន្ទះបាញ់នេះ ជនរងគ្រោះកំពុងដាំដំណាំនៅក្នុងដីចម្ការស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងផងនោះ ក៏បង្ករជាផ្គររន្ទះ បាញ់ត្រូវស្ត្រីរងគ្រោះតែម្តង។

សពស្ត្រីរងគ្រោះត្រូវបានសមត្កិច្ចប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពសណី៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម