Connect with us

ព័ត៌មានជាតិ

អត្តសញ្ញាណ​អ្នក​​ឆ្លងកូវីដ ១៩ នៅ​ផ្សារ​ចាស់​មាន​​អ្នក​លក់​បន្លែ លក់​ចាប់ហ៊ួយឆ្លង​តគ្នា

បានផុស

នៅ

អាជ្ញាធរ​​ខណ្ឌ​ដូនពេញ​​បាន​បញ្ជាក់​ថា ​រយៈពេលប៉ុន្មានថ្ងៃនេះ រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ០៤ នាក់ជា​អាជីវករ​លក់​ដូរ​នៅ​បរិវេណផ្សារចាស់ និង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀត។

រហូត​នៅព្រឹកនេះ អាជ្ញាធរឈានទៅ​បិទផ្សារចាស់ទាំងស្រុងតែម្ដង មិនអនុញ្ញាតឲ្យអាជីវករឬអ្នកទិញអ្នកលក់ចេញទៅណាឡើយ ដោយរង់ចាំគ្រូពេទ្យយកសំណាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភព​ពី​អនុគណៈកម្មការ​ស្រាវជ្រាវ​កូវីដ​១៩ បាន​បង្ហាញ​អត្តសញ្ញាណអ្នក​ឆ្លង​កូវីដ​នៅ​ផ្សារ​ចាស់ មាន​​អ្នក​លក់​បន្លែ អ្នក​លក់​ចាប់ហ៊ួយ រួម​ទាំង​អ្នក​ជំងឺកូវីដ១៩ ទៅប្តូរចិញ្ចៀនឆ្លង​តគ្នា។

អាជ្ញាធរ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ​ទិញបន្លែ, ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅផ្សារចាស់ ទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ​ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម