Connect with us

ព័ត៌មានជាតិ

៩ ខែ ឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៤លាននាក់

បានផុស

នៅ

នៅក្នុង​រយៈពេល​ ៩ ​ខែ ​ឆ្នាំ​ ២០២៥ ​នេះ​ កម្ពុជា ​ទទួលបាន​ភ្ញៀវ​​អន្តរជាតិ​ប្រមាណ​ ៤ ​លាន ​៣៨ ​ម៉ឺន​នាក់​ ដែលឆ្លុះបញ្ចាំងអំពីការងើបឡើងយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ទាំងក្នុងតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិព័រណ៍​ម្ហូបអាហារ ​និង​សណ្ឋាគារ ​នៅ​ព្រឹក​ថ្ងៃទី​ ២២ ​តុលា​ នេះ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក​ ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​លើកឡើងថា​ ក្នុង​រយៈពេល​ ៩​ ខែ ​ឆ្នាំ​ ២០២៥​ នេះ ​កម្ពុជា ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ៤ ​លាន ​៣៨ ​ម៉ឺន​នាក់​។

លោក​រដ្ឋមន្ត្រី​ បាន​បន្តថា ​បច្ចុប្បន្ន​ ក្រសួងទេសចរណ៍​ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍​នៅ​កម្ពុជា​ក្នុង​បរិបទ បរិវត្ត​កម្ម​ឌីជីថល ​ក្នុងនោះ​ ក្រសួង​ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​កសាង​នូវ​ស៊ុប​ពែ​អេប​មួយ​ដែលមាន​ឈ្មោះថា ​Visit Cambodia ហើយ​តាម​ការ​គ្រោងទុក​អេប​ថ្មី​នេះ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នាពេល​ឆាប់ៗ​ ខាងមុខនេះ​ ក្រោម​អធិបតីភាព​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ សង្ឃឹមថា​ កម្ពុជា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​ បន្ទាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ​បាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ២០​ ខែតុលា ​ឆ្នាំ​ ២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ដែល​ជា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន និង​ត​ភ្ជាប់​ជើង​ហោះហើរ​ទៅកាន់​ពិភពលោក​កាន់តែ​ធំ និង​ទូលាយ​ជាង​មុន ​, ជា​និម្មិត​រូប​ នៃ​ការ​រីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ លើកស្ទួយ​វិស័យ​អាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក របស់​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម