Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក ទេសរដ្ឋមន្ត្រី គន់ គីម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​មាន អតីត​យុទ្ធជន​កម្ពុជា ជាង​៣​ម៉ឺន​៥​ពាន់​នាក់ នៅតាម​ខេត្ត​ចំនួន​៨​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅតាម​បណ្តា​ខេត្ត​នានា​ថា​ខេត្ត​ចំនួន​៨​នោះ​រួមមាន​ខេត្ត បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​។

លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តទៀតថា​ «​ទុក​លំបាក និង​កង្វល់​របស់​បង​ប្អូន​អតីត​យុទ្ធជន គឺជា​កាតព្វកិច្ច​របស់ យើង​ទាំងអស់គ្នា ជាពិសេស​អាជ្ញាធរ​ដែន​ដី ត្រូវ​ចូលរួម​សហការ​គ្នា​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​អោយ បាន​ទាន់ពេលវេលា​ដោយ​មិន​ទុក​ពួកគាត់​ចោល​នោះទេ ហើយ​ជាក់ស្តែង​នៅពេលនេះ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​បងប្អូន​អតីត​យុទ្ធជន ដោយ​ផ្តល់ឱកាស​ឱ្យទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដំណាក់កាល​ទី​២​នេះ​»​។

គួរ​បញ្ជាក់​ថា​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៧៩,៤៦៣​ដូ​ស សម្រាប់​ចាក់​ជូន​អតីតយុទ្ធជន​កម្ពុជា​និង​គ្រួសារ​ដែល​បាន​ចាប់​ផ្តើម​បើក​យុទ្ធនា​ការ​ចាក់​តាំងពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​មក​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម